Sunday, September 22, 2024
Homeព័ត៌មានជាតិឪរត់កង់បី​ បាត់២ថ្ងៃ កូនស្រីប្រកាសរក

ឪរត់កង់បី​ បាត់២ថ្ងៃ កូនស្រីប្រកាសរក

ភ្នំពេញ ៖ បុរសវ័យចំណាស់ ជាអ្នករត់ម៉ូតូកង់បីម្នាក់ ត្រូវបានក្រុមគ្រួសារអះអាងថា បានបើកម៉ូតូកង់បី ដឹកភ្ញៀវចេញពីផ្សារទួលសង្កែ ខណ្ឌឫស្សីកែវ ឆ្ពោះទៅស្ពានព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រួចស្រាប់តែបាត់ដំណឹងសូន្យ មិនឃើញវិលត្រឡប់មកផ្ទះវិញ សោះ សូម្បីតែលេខទូរស័ព្ទ ក៏ទាក់ទងលែងចូល ជាហេតុធ្វើឱ្យក្រុមគ្រួសារ ពិសេសកូនស្រី មានការព្រួយបារម្ភ ប្រកាសរកឪពុកត្រឡប់មកផ្ទះវិញ។

បុរសចំណាស់ដែលបាត់ខ្លួន មានឈ្មោះសេក យ៉ន អាយុ៥៦ឆ្នាំ មុខរបររត់ម៉ូតូកង់បី មានលំនៅភូមិអំពៅព្រៃ ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ បុរសរូបនេះ បានបាត់ដំណឹង តាំងពីវេលាម៉ោង៤រសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២។

តាមប្រភពពីកូនស្រីរបស់បុរសចំណាស់ខាងលើ បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ឪពុករបស់គាត់ បានបើកម៉ូតូកង់បី ១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ស្វាយរៀង 1Q-4851 ដឹកភ្ញៀវចេញពីផ្សារទួលសង្កែ ហៅផ្សារ សាំហាន់ ស្ថិតក្នុងខណ្ឌឫស្សីកែវ សំដៅទៅគោលដៅស្ពានព្រែកតាមាក់ ភូមិសាស្ត្រស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ បន្ទាប់មកមិនឃើញត្រឡប់មកផ្ទះវិញសោះ រហូតដល់វេលាម៉ោង៦ព្រលប់ ថ្ងៃដដែល ក៏ទាក់ទងតាមទូរស័ព្ទលែងបានតែម្តង។

កូនស្រីរបស់បុរសចំណាស់ដែលបាត់ខ្លួនខាងលើ បានប្រកាសដំណឹងស្វែងរកឪពុករបស់ខ្លួន តាមគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ ថា “ដំណឹងស្វែងរកឪពុក ៖ ឪពុកនាងខ្ញុំឈ្មោះសេក យ៉ន មានអាយុ ៥៦ឆ្នាំ (មានភិនភាគដូចក្នុងរូបថត) បានបាត់ខ្លួន ថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ ប្រហែលម៉ោង ៤ល្ងាច គាត់បានដឹកភ្ញៀវ ពីផ្សារទួលសង្កែ ហៅផ្សារសាំហាន់ (ភ្នំពេញ) គោលដៅទៅស្ពានព្រែកតាមាក់ (ខេត្តកណ្តាល) ដោយជិះផាសអាប់ដែលមានផ្លាកលេខ ស្វាយរៀង 1Q 4851 ប្រសិនបើបងប្អូនណាបានឃើញផាសអាប់ ឬពុកខ្ញុំសូមជួយទំនាក់ទំនងមកនាងខ្ញុំផង ០១៦ ៣១៦ ០៤៦ និង០១៥ ៧៣៧ ៧១៧ សូមអរគុណ សូមជួយចែករំលែកបន្តទៀតផង ព្រោះទូរស័ព្ទគាត់ទាក់ទងមិនបាន តាំងពីម៉ោង៦ល្ងាច មកទល់ពេលនេះ…”៕/

RELATED ARTICLES