Monday, March 17, 2025
Homeតារាខ្មែរតើព្រាប សុវត្ថិ ៖នឹងជួយកូនទាំង៣ឲ្យខ្លាំង​តាម​របៀប​ណា?

តើព្រាប សុវត្ថិ ៖នឹងជួយកូនទាំង៣ឲ្យខ្លាំង​តាម​របៀប​ណា?

ភ្នំពេញ៖ព្រាប សុវត្ថិ បានប្រាប់អ្នកកាសែតកាលពីពេលថ្មីៗនេះថាកូនៗ​របស់លោកសុទ្ធតែមាន​ទេព​កោសល្យ​សិល្បៈរៀងៗខ្លួន ហេតុនេះហើយអ្វីដែលមានពីធម្មជាតិដោយ​គ្មានសាលា​ឬក៍​មានការហ្វឹកហាត់​បន្ថែម​កាន់តែ​ល្អនោះលោកនឹងមិនឲ្យពួកគេបោះបង់ឡើយ គឺត្រូវតែ​បញ្ចេ​ញនា​ពេលខាងមុខនេះ។អតីតតារាហង្សមាស​ដែល​ឡើងងារជា”ឧកញ៉ា”​ជាង៦ខែរូបនេះថា​ពេល​នេះ​អ្វីៗ​គឺនៅក្នុងដៃពោលគឺបើកូនទាំង៣របស់លោក​ចង់ធ្វើអ្វីថ្មីៗ​នៅ​ពេលណាអាច​ធ្វើ​បាន​ភ្លា​ម តែបញ្ហានៅត្រង់ថារងចាំពេលវេលាសមស្រប ហើយពេលដល់ត្រូវ​បញ្ចេញហើយ​នោះនឹង​ចេញជារូបរាងតែម្ដង។គេចាប់អារម្មណ៍ថាការតាំងចិត្តរបស់លោកព្រាប សុវត្ថិ បែប​នេះ​បន្ទាប់​ពីកូនកំ​លោះ​រូបសង្ហារទាំង៣របស់លោកព្រាប សុវត្ថិ គឺសុវត្ថិ មុនីវណ្ណ,សុវត្ថិ  មុនី​នាគ ដែលបច្ចុប្បន្នពួកគេនៅ​តែជាតារា​ហង្សមាស និងសុវត្ថិ សិរីវុឌ្ឍ ដែលបានចេញពី​ហ​ង្ស​មាសទាំងមិនដឹងមូលហេតុកាលពីដើមខែមករាឆ្នាំ២០២០ នោះពេលឪពុករបស់គេនៅ​រួមទ្រនុំ​ប្រុស​សង្ហារទាំង៣ល្បីលេចធ្លោគូរឲ្យកត់សម្គាល់ ពិសេសគឺនៅពេលច្រៀង​សម្ដែងជាមួយ​លោក​​សុវត្ថិ តែតាំងពីលោកស្នាយ ដើរចេញពីហង្សមាសទៅGalaxy ជាង២ឆ្នាំមកនេះកូនៗ​របស់​លោកស្រាប់តែប្រឈមស្ងប់ស្ងាត់ និងមិនសូវមានបទល្បីៗដូចមុនទៀតទេ ហើយជា​ញឹក​​ញាប់​គេឃើញ​ពួកគេ​ទៅ​រកស៊ីលក់ដីឡូតិ៍​ជាមួយឪពុករបស់គេទៅវិញ។កត្តា​ទាំងនេះ​ហើ​យដែលធ្វើឲ្យមានការសន្និដ្ឋាន​ថាអាជីព​ចម្រៀ​ងរបស់កូនៗលោកព្រាប សុវត្ថិ ស្ថិតក្នុង​ស្ថាន​ភាពមិនច្បាស់លាស់ ទើបកន្លងមកធ្លាប់​មានព័តមាន​ថាកូន​ទាំង២របស់លោកសុវត្ថិ ដែលកំ​ពុងតែច្រៀងនៅហង្សមាសនោះនឹងទៅចូលរួមជាមួយGalaxy នាពេលខាងមុខ​ជាមួយ​ឪពុក​របស់​ពួកគេ​ជាមិនខាន។ប៉ុន្ដែអ្នកជំនាញធ្វើភ្លេង(Composer) ម្នាក់នៅហង្សមាស​ធ្លាប់ប្រាប់ថា​តាម​ទស្សនៈ​របស់លោកគឺហង្សមាសនឹងមិនបណ្ដោយឲ្យកូនៗរបស់ព្រាប សុវត្ថិ ទៅចូល​Galaxy ឡើយ ព្រោះតែ​លោក​គិតថាថៅកែនឹងគិតថា”អ្ហែងយកបានឪ អាញ់យកបានកូន”…។

  តាមរយៈការបង្ហើបរបស់ព្រាប សុវត្ថិ ថាកូនៗរបស់លោកចង់ធ្វើអ្វីថ្មីៗពេលណាក៍បាន​ព្រោះរងចាំតែការ​បញ្ចេ​ញ​នោះគេអាចយល់ថាសលោកសុវត្ថិ ចង់សំដៅថាក្រៅពី​ចេញ​បទ​នៅផលិតកម្មដែលពួក​គេកំពុងតែ​ច្រៀងនោះ​រូបលោកជាឪពុកក៍អាចជួលឲ្យគេធ្វើភ្លេង ឬ​និពន្ធបទចម្រៀងឲ្យពួកគេច្រៀងពេលណាក៍បានដែរ ប៉ុន្ដែលោកមិន​កំណត់ពីពេល​វេលាជាក់​លាក់នោះទេ ដោយគ្រាន់តែបង្ហើបថាអាចនឹងឆាប់ៗនេះហើយ។ចំណែក​អតីត​តារា​ចម្រៀ​​ង​ហ​ង្សមាសលោកនូ ស៊ឹប ក៍ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាតាមលោកយល់ព្រាប សុវត្ថិ អា​ចនឹង​ត្រៀម​ចេញអ្វីដែលថ្មីជាមួយកូនលោករួមគ្នាឡើងវិញនាពេលខាងមុខនេះជាមិនខាន ។

 ក្រៅពីព្រាប សុវត្ថិ តារាជើងចាស់ដែលឲ្យកូនបន្ដពូជក្នុងអាជីពសិល្បៈមាន​ដូចជា​លោ​ក​ហួ ឡាវី,អ្នកនាងកែវ កល្យាណ,ម៉េង កែវពេជ្ជតា និងអ្នកនាងខាត់ សុឃីម ជាដើម។ចំ​ពោះ​លោកសុវត្ថិ វិញទោះជាមុននេះលោក​សន្យាថានឹងចាប់អាជីពចម្រៀង​ឲ្យស្មើគ្នាជាមួយការធ្វើ​ជំនួញក្ដី ប៉ុន្ដែជាក់ស្ដែងគេមើលឃើញ​ថាលោកកាន់តែ​រយាលៗពីអាជីពចាស់​បន្ដិចម្ដងៗ​ហើ​យ​ងាកទៅ​រកស៊ី​ផ្នែកអចលនទ្រព្យកាន់តែជ្រៅទៅៗជាមិនខាន ព្រោះ​លោក​ថាបើសិនជាមិន​ធ្វើ​ជំនួញ​ទេគឺ​នឹង”មិនទៅមុខ”ឡើយ។អ្វីដែលធ្វើឲ្យFan របស់លោកសុវត្ថិ ខកចិត្តនោះគឺ​តារា​វ័យ៤៧ឆ្នាំ រូបនេះនៅតែមិនទាន់មានបទណាដែលខ្លាំងដូចកាលលោកនៅហង្សមាសដដែល ក្រោយ​លោក​ផ្ញើរខ្លួននៅGalaxy អស់រយៈពេលជាង២៤ខែមកនេះ ហេតុនេះហើយគេរង​ចាំ​មើល​ថា​តើនៅសល់កុង​ត្រាជិត៣​ឆ្នាំទៀតនៅទ្រនុំថ្មីនេះលោកសុវត្ថិ នឹងធ្វើឲ្យ​ទីផ្សារ​ចម្រៀង​ទ​លោ​កប្រែប្រួលបានទេ ឬមួយក៍ប្ដូរទ្រនុំធ្វើឲ្យ​ចម្រៀ​ងលោកឧកញ៉ាដើរថយក្រោយ​?អ្នកខ្លះ​យ​ល់​ថាលោកឧកញ៉ាសុវត្ថិ កំពុងតែរៀបយុទ្ធសាស្រ្ដឲ្យកូនៗ​លោកឡើង​វិញ​ម្ដង ជាជាងផ្ដោត​លើ​ខ្លួនលោកចង់ល្បីថែមទៀត៕

RELATED ARTICLES