Monday, March 17, 2025
Homeតារាខ្មែរវី ឌីណែត ៖ស្ងាត់រឿងសង្សារ និងជិតឡើងជំទាវ

វី ឌីណែត ៖ស្ងាត់រឿងសង្សារ និងជិតឡើងជំទាវ

ភ្នំពេញ៖កូនក្រមុំលោកហួ ឡាវី កញ្ញាវី ឌីណែត បានប្ដេជ្ញាបន្ដពុះពាក្នុងអាជីពចម្រៀង​តទៅ​ទៀត​បើទោះជា​ពេលនេះស្ថានភាពសុខភាពនាងនៅតែមិន​ទាន់វិលទៅរកភាពល្អប្រសើរ​ដូច​ដើម ពោលគឺនៅតែ​បន្ដលេប​ថ្នាំ​ជាប្រចាំ ហើយនាងធ្លាប់ប្រាប់ថាត្រូវលេបអស់១ជីវិត ក្រោយ​កើតជំងឺពកក ជាច្រើនឆ្នាំនោះក្ដី ប៉ុន្ដែនាងថាជីវិត​គឺត្រូវជួបព្យះភ្លៀងខ្យល់ ជួបសុខទុក្ខរយ​ពាន់​បញ្ហា តែនាងត្រូវតែរស់បន្ដទៀត…។ការតាំងចិត្តរបស់ឌីណែត នៅ​ពេលនេះគឺត្រូវនិង​ជីវិត​រប​ស់​នាងនាពេលបច្ចប្បន្នផង និងនាងទើបចេញច្រៀងថ្មី”កាដូជីវិត”ផងដែរ ហើយ​សម្លេ​ង​​​របស់​នាងដែលថតនៅStudio នោះគេស្ដាប់ទៅនៅមានគុណភាពដូចមុន ប៉ុន្ដែឌីណែត ធ្លាប់ប្រាប់​អ្នក​យក​ព័ត​យើងមានថានៅពេលដែលជំងឺពកក ធ្វើទុក្ខនាងមិនអាចប្រើប្រាស់សម្លេង​ឲ្យដូច​ដើមនោះទេ ពោលគឺមានការ​រំខាន ហើយវាបានជះឥទ្ធិពលមិនល្អដល់អាជីពនាង។យ៉ាងណា​ការ​បន្ដឡើងឆាក​តន្រ្ដីដោយកាន់​ក្បាលមី​ក្រូដូច​ដើមរបស់នាងឌីណែត នាពេលនេះបញ្ជាក់ថា​នាង​បានប្ដូរចិត្ត និងចង់បំពេញបំណងឪពុករបស់នាងលោកហួ ឡា​វី ដែលចង់ឲ្យនាងស្នងអា​ជីព​ចម្រៀងពីលោក ព្រោះគេចាំបានថាកាលពីពាក់កណ្ដាលខែមករាឆ្នាំ២០២២ ឌីណែត ធ្លាប់​ប្រកាសថានាងចង់បញ្ចប់អាជីពចម្រៀងកណ្ដាលទីម្ដងទៅហើយ ដែលពេលនោះគេ​ជឿរ​ថា​មក​ពីនាងតុកស៊ិករឿងជំងឺធ្វើទុក្ខផង និងម្យាងទៀតវិបត្តិផ្លូវចិត្តដែលម្ដាយជាទីស្រលាញ់​រប​ស់នាងអ្នកស្រីងួន សុ​ផាន់នី ទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយ​សារ​តែ​ជំងឺកូវីដ នោះធ្វើឲ្យ​នាងបាក់ទឹក​ចិត្តខ្លាំង​ផងដែរ។

ពេលនោះគេចាំបានថានាងឈិន ម៉ានិច្ច ដែលរួមទ្រនុំជាមួយនាងនោះបាន​បញ្ចេញ​យោបល់ភ្លាមៗ​ទាក់ទងឌី​ណែត ចង់ឈប់ច្រៀង​នោះដោយហៅកូនលោកហួ ឡាវី ថានាងជិត​ឡើងជំទាវ ប៉ុន្ដែរហូតមកដល់ពេល​នេះ​តារាវ័យ​ក្មេងសម្លេងខ្លាំងរូបនេះនៅតែ​ធ្វើជាអ្នក​ចម្រៀ​ង​ធម្មតា ហើយមិនត្រឹមតែមិន​ទាន់ក្លាយទៅ​ជាជំ​ទាវ​នោះ​ទេ តែរឿងស្នេហានាងជាមួយបុរស​ម្នាក់​ដែលនាងធ្លាប់បានអះអាងថាជាអ្នកធ្វើការ​នៅ​​ក្នុងរង្វង់សិល្បៈនោះគឺ​ស្ងាត់ព្រមគ្នា​តែម្ដង​ ខណៈដែលមិត្តរួមអាជីពនាងដូចជាម៉ង់ ចាន់​កញ្ញា ,ចំរើន សុភ័ក្រ និងប៉ាច គីមមួយ ជាដើម ពួកគេកំពុងមានក្ដីសុខជាមួយគូស្នេហ៍រៀងៗ​ខ្លួន។

 សូមបញ្ជាក់ថាវី ឌីណែត ជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី២ ហើយ​សម្ថភាពរបស់​នាងត្រូវបាន​មហាជនមើលឃើញថាមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ។តែឌី​ណែ​​ត បែ​ជាមិនសូវលេចធ្លោខ្លាំងទៅវិញ ហើយ​ពេល​នេះជំងឺតាមធ្វើទុក្ខទៀត ទើបគេសន្និ​ដ្ឋា​ន​ថា​ការ​ប្រជែងតំណែងតារាស្រីជូរមុខរបស់ផលិតកម្មធំនេះ​របស់​កូន​ស្រីលោកហួ ឡាវី នៅតែ​មិន​មែន​ជា​រឿង​ងាយស្រួលឡើយ៕

RELATED ARTICLES