ភ្នំពេញ៖កូនក្រមុំលោកហួ ឡាវី កញ្ញាវី ឌីណែត បានប្ដេជ្ញាបន្ដពុះពាក្នុងអាជីពចម្រៀងតទៅទៀតបើទោះជាពេលនេះស្ថានភាពសុខភាពនាងនៅតែមិនទាន់វិលទៅរកភាពល្អប្រសើរដូចដើម ពោលគឺនៅតែបន្ដលេបថ្នាំជាប្រចាំ ហើយនាងធ្លាប់ប្រាប់ថាត្រូវលេបអស់១ជីវិត ក្រោយកើតជំងឺពកក ជាច្រើនឆ្នាំនោះក្ដី ប៉ុន្ដែនាងថាជីវិតគឺត្រូវជួបព្យះភ្លៀងខ្យល់ ជួបសុខទុក្ខរយពាន់បញ្ហា តែនាងត្រូវតែរស់បន្ដទៀត…។ការតាំងចិត្តរបស់ឌីណែត នៅពេលនេះគឺត្រូវនិងជីវិតរបស់នាងនាពេលបច្ចប្បន្នផង និងនាងទើបចេញច្រៀងថ្មី”កាដូជីវិត”ផងដែរ ហើយសម្លេងរបស់នាងដែលថតនៅStudio នោះគេស្ដាប់ទៅនៅមានគុណភាពដូចមុន ប៉ុន្ដែឌីណែត ធ្លាប់ប្រាប់អ្នកយកព័តយើងមានថានៅពេលដែលជំងឺពកក ធ្វើទុក្ខនាងមិនអាចប្រើប្រាស់សម្លេងឲ្យដូចដើមនោះទេ ពោលគឺមានការរំខាន ហើយវាបានជះឥទ្ធិពលមិនល្អដល់អាជីពនាង។យ៉ាងណាការបន្ដឡើងឆាកតន្រ្ដីដោយកាន់ក្បាលមីក្រូដូចដើមរបស់នាងឌីណែត នាពេលនេះបញ្ជាក់ថានាងបានប្ដូរចិត្ត និងចង់បំពេញបំណងឪពុករបស់នាងលោកហួ ឡាវី ដែលចង់ឲ្យនាងស្នងអាជីពចម្រៀងពីលោក ព្រោះគេចាំបានថាកាលពីពាក់កណ្ដាលខែមករាឆ្នាំ២០២២ ឌីណែត ធ្លាប់ប្រកាសថានាងចង់បញ្ចប់អាជីពចម្រៀងកណ្ដាលទីម្ដងទៅហើយ ដែលពេលនោះគេជឿរថាមកពីនាងតុកស៊ិករឿងជំងឺធ្វើទុក្ខផង និងម្យាងទៀតវិបត្តិផ្លូវចិត្តដែលម្ដាយជាទីស្រលាញ់របស់នាងអ្នកស្រីងួន សុផាន់នី ទទួលមរណភាពកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ ដោយសារតែជំងឺកូវីដ នោះធ្វើឲ្យនាងបាក់ទឹកចិត្តខ្លាំងផងដែរ។

ពេលនោះគេចាំបានថានាងឈិន ម៉ានិច្ច ដែលរួមទ្រនុំជាមួយនាងនោះបានបញ្ចេញយោបល់ភ្លាមៗទាក់ទងឌីណែត ចង់ឈប់ច្រៀងនោះដោយហៅកូនលោកហួ ឡាវី ថានាងជិតឡើងជំទាវ ប៉ុន្ដែរហូតមកដល់ពេលនេះតារាវ័យក្មេងសម្លេងខ្លាំងរូបនេះនៅតែធ្វើជាអ្នកចម្រៀងធម្មតា ហើយមិនត្រឹមតែមិនទាន់ក្លាយទៅជាជំទាវនោះទេ តែរឿងស្នេហានាងជាមួយបុរសម្នាក់ដែលនាងធ្លាប់បានអះអាងថាជាអ្នកធ្វើការនៅក្នុងរង្វង់សិល្បៈនោះគឺស្ងាត់ព្រមគ្នាតែម្ដង ខណៈដែលមិត្តរួមអាជីពនាងដូចជាម៉ង់ ចាន់កញ្ញា ,ចំរើន សុភ័ក្រ និងប៉ាច គីមមួយ ជាដើម ពួកគេកំពុងមានក្ដីសុខជាមួយគូស្នេហ៍រៀងៗខ្លួន។

សូមបញ្ជាក់ថាវី ឌីណែត ជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី២ ហើយសម្ថភាពរបស់នាងត្រូវបានមហាជនមើលឃើញថាមិនចាញ់ឱក សុគន្ធកញ្ញា ឡើយ។តែឌីណែត បែជាមិនសូវលេចធ្លោខ្លាំងទៅវិញ ហើយពេលនេះជំងឺតាមធ្វើទុក្ខទៀត ទើបគេសន្និដ្ឋានថាការប្រជែងតំណែងតារាស្រីជូរមុខរបស់ផលិតកម្មធំនេះរបស់កូនស្រីលោកហួ ឡាវី នៅតែមិនមែនជារឿងងាយស្រួលឡើយ៕

