ភ្នំពេញ៖ពេជ្រ សូលីកា បានរក្សារភាពស្ងាត់ស្ងៀមអស់ជាង១ខែដោយនាងលែងបង្ហាញភាពស្និតស្នេហ៍ជាមួយលោកថុល សុភិទិ ដូចមុន ក្រោយមានអ្នកវិភាគក្នុងសិល្បៈមួយចំនួនបានលើកឡើងថាស្រីពេជ្រ ជាចំណែក១ដែលធ្វើឲ្យកូនលោកផ្កាយ២រូបនេះរបូតពាននៅថ្ងៃប្រកួតផ្ដាច់ព្រ័ត្រCambodian Idol រដូវកាលទី៤ កាលពីថ្ងៃទី២៨ខែសីហាឆ្នាំ២០២២ ដែលលទ្ធផលពានត្រូវធ្លាក់ទៅកណ្ដាប់ដៃលោកលីម តិចម៉េង ខណៈលោកម៉ៃ សុគន្ធ ថាភិទិ ពីតួឯកទៅជាតួរង ហើយតិចម៉េង ពីតួរងក្លាយទៅជាតួឯកវិញ ព្រោះតែភិទិ បង្ហាញស្នេហ៍ចំហជាមួយតារាស្រីម្នាក់ ហើយត្រូវFan ស្រីៗដកចិត្តពីលោកទៅគាំទ្រតិចម៉េង វិញនោះ។យ៉ាងណាស្រីពេជ្រ ហៅសូលីកា ដែលអះអាងថានាងគ្រាន់តែជាFan របស់សុភិទិ នោះពេលនេះនាងចាប់ផ្ដើមចេញមុខជួយកូនផ្កាយ២ដោយចំហនោះគឺការនិពន្ធបទចម្រៀង”ហេតុអ្វី យើងបែកគ្នា?” ឲ្យកូនមន្រ្ដីធំរូបនេះច្រៀង ខណៈដែលរូបនាងនិងភិទិ ក៍នៅតែជាដៃគូដែលខាងក្រុមហ៊ុនសម្អាងការ និងPub មួយចំនួនហៅពួកគេឲ្យទៅធ្វើការឬច្រៀងសម្ដែងរួមគ្នា។

ទាំងក្នុងនិងក្រៅសិល្បៈមានការភ្ញាក់ផ្អើលព្រោះកន្លងមកគេមិនដែលដឹងថាសូលីកា ចេះនិពន្ធទំនុកច្រៀងតាំងពីពេលណាទេ ព្រោះបទចម្រៀងនាងទាំងឡាយឃើញតែគេនិពន្ធឲ្យច្រៀង ស្រាប់តែពេលនេះអ្នកមេម៉ាយកូន១ស្រួយដូចដូងដុតរូបនេះបញ្ចេញសា្នដៃលើកដំបូងគឺឲ្យភិទិ ច្រៀងដែលរឹតតែធ្វើឲ្យមានការសង្ស័យថាទំនាក់ទំនងរបស់ពួកគេទាំងពីរលើសពីធម្មតាទៅទៀត។ប៉ុន្ដែតាមប្រភពបានលើកឡើងថាសូលីកា ខកចិត្តដែលភិទិ មិនបានក្លាយទៅជាម្ចាស់ពានហើយត្រូវបានអ្នកខ្លះដាក់កំហុសមកលើរូបនាងថាជាចំណែកខ្លះដែលធ្វើឲ្យបុរសលេងម៉ូដសាក់រូបនេះបរាជ័យលើកពាន ទើបពេលនេះនាងបានឲ្យកាដូលួងចិត្តបុរសដែលមាននារីៗជាច្រើនតាំងខ្លួនថាជា”សយ” ព្រោះចង់ធ្វើជាសង្សាររបស់លោកនោះតាមរយៈការធ្វើបទឲ្យលោកច្រៀងដើម្បីឲ្យទទួលបានការចាប់អារម្មណ៍ឬល្បីឈ្មោះថែមទៀត។ជាមួយគ្នានេះដែរមានFan មួយចំនួនចង់ឲ្យសូលីកា និងភិទិ ក្លាយទៅជាគូស្នេហាគ្នាមែនទែន ព្រោះសម្អាងថាស្រីស្រស់ប៉ៈប្រុសសង្ហារហើយពួកគេពិតជាសាកសមគ្នា ប៉ុន្ដែសូលីកា ថាភាពស្និតស្នាលរវាងរូបនាងនិងកូនមន្រ្ដីធំរូបនោះនាពេលកន្លងមកដោយសារតែនាងមានការលេងសើចច្រើនពេកប៉ុណ្ណោះ ទើបធ្វើឲ្យគេច្រឡំ។

ពេជ្រ សូលីកា បានចែកផ្លូវជាមួយអតីគូដណ្ដឹងមកពីអូស្រា្ដលីលោកគឹម ហាន កាលពីពាក់កណ្ដាលឆ្នាំ២០២២ ដោយបន្សល់ចំណងដៃកូនប្រុស១អាយុជាង២ឆ្នាំ ធ្វើឲ្យនាងបរាជ័យមង្គលការនិងផែនការណ៍ចេញទៅរស់នៅអូស្រា្ដលី។ក្រោយធ្លាក់ខ្លួនទៅជាអ្នកមេម៉ាយនេះសូលីកា បានព្យាយាមថែរក្សាររូបសម្រស់ឲ្យនៅតែដូចមុនមានប្ដីនិងកូនហើយការស្អិតល្មូតជាមួយលោកថុល សុភិទិ គឺជាលើកដំបូងហើយក្រោយនាងចែកផ្លូវជាមួយប្ដី ទើបគេធ្វើឲ្យគេម៉ៃស្រីពេជ្រ ចង់”ធ្វើស្រែទាន់ក្ដៅដី យកគូស្នេហ៍ថ្មីទាន់ក្ដៅចិត្ត”។ប៉ុន្ដែសូលីកា មិនដែលសារភាពថាទំនាក់ទំនងរវាងនាងនិងលោកភិទិ គឺជាគូសង្សារឡើយបើទោះជាពេលខ្លះពួកគេនៅកន្លែងរ៉ូមែនទិកតែ២នាក់ដូចចិត្ត១ថ្លើម១ក្ដី។ការរកបានដៃគូថ្មីរបស់នាងសូលីកា នៅពេលនេះធ្វើឲ្យអតីតតារាRock និងM រូបនេះមានដៃគូចម្រៀងនិងសម្ដែងថ្មីម្នាក់នាពេលនេះគឺលោកភិទិ បន្ថែមពីលើដៃគូចាស់របស់នាងលោកនីកូ ។

គូរបញ្ជាក់ថាពេជ្រ សូលីកា តែងតែបង្ហាញអារម្មណ៍ធម្មតានៅលើឆាកតន្រ្ដីហាក់ដូចជាគ្មានទុក្ខសោកក្នុងជីវិតជាមួយការរស់នៅហ៊ឺហាលើខុនដូប្រណិត និងជិះរថយន្ដទំនើបៗដូចមុនដដែល ទើបធ្វើឲ្យគេចាត់ទុកស្រីពេជ្រ ថានាងអ្នកមេម៉ាយកាលីពម្នាក់ក្នុងពិភពសិល្បៈ។តែគេជឿរថាធាតុពិតសូលីកា មានវិបត្តិផ្លូវចិត្តគ្មានអ្វីប្រៀបផ្ទឹមបាននោះទេព្រោះក្នុងពេលតែមួយនាងត្រូវជួបរឿងធំ២នោះគឺម្ដាយជាប់គុករយៈពេល១២ឆ្នាំ និងបែកបាក់គូដណ្ដឹង ហេតុនេះហើយភាពរីករាយរបស់នាងពេលខ្លះគឺគ្រាន់តែដើម្បីបិតបាំងទុក្ខសោកប៉ុណ្ណោះ។ប៉ុន្ដែគេជឿរថាអ្នកមេម៉ាយរូបស្អាតដូចសូលីកា មិនខ្វះប្រុសរងចាំព្យាបាលដំបៅបេះដូងឲ្យនាងឡើយ គ្រាន់តែគេចាំមើលថាតើម្ដងនេះស្រីពេជ្រ នឹងយកប្ដីជាមន្រ្ដីធំ ឬក៍ជាតារាដូចគ្នា?
