Monday, March 17, 2025
Homeតារាខ្មែរពេជ្រ សូលីកា ៖ជួយកូនផ្កាយ២

ពេជ្រ សូលីកា ៖ជួយកូនផ្កាយ២

ភ្នំពេញ៖ពេជ្រ សូលីកា បានរក្សារភាពស្ងាត់ស្ងៀមអស់ជាង១ខែដោយនាងលែង​បង្ហាញភាព​ស្និត​ស្នេហ៍​ជាមួយ​លោកថុល សុភិទិ ដូចមុន ក្រោយមានអ្នកវិភាគក្នុងសិល្បៈមួយ​ចំនួន​បាន​លើកឡើងថាស្រីពេជ្រ ជាចំណែក១​ដែលធ្វើឲ្យកូនលោកផ្កាយ២រូបនេះរបូតពាន​នៅថ្ងៃប្រ​កួត​ផ្ដាច់ព្រ័ត្រCambodian Idol រដូវកាលទី៤ កាលពី​ថ្ងៃទី​២៨ខែសីហាឆ្នាំ២០២២ ដែលលទ្ធផល​ពានត្រូវធ្លាក់ទៅកណ្ដាប់ដៃលោកលីម តិចម៉េង ខណៈលោកម៉ៃ សុគន្ធ ថា​ភិទិ ពីតួឯកទៅ​ជា​តួរង ហើ​យតិចម៉េង ពី​តួរងក្លាយទៅជាតួឯកវិញ ព្រោះតែភិទិ បង្ហាញស្នេហ៍ចំហជាមួយ​តារា​ស្រីម្នាក់ ហើយ​ត្រូវFan ស្រីៗដកចិត្តពីលោកទៅគាំទ្រតិចម៉េង វិញនោះ។យ៉ាងណាស្រីពេជ្រ ហៅ​សូលីកា ដែល​អះអាងថានាងគ្រាន់តែជាFan របស់សុភិទិ នោះពេលនេះនាង​ចាប់ផ្ដើម​ចេញមុខ​ជួយ​កូន​​ផ្កាយ២ដោយចំហ​នោះ​គឺការនិពន្ធបទចម្រៀង”ហេតុអ្វី យើងបែកគ្នា?” ឲ្យ​កូនមន្រ្ដីធំរូបនេះ​ច្រៀង ខណៈដែលរូបនាងនិងភិទិ ក៍នៅតែ​ជាដៃគូដែល​ខាងក្រុមហ៊ុន​សម្អាង​ការ និងPub មួយ​ចំនួនហៅពួកគេឲ្យទៅធ្វើការឬច្រៀងសម្ដែងរួមគ្នា​។

ទាំងក្នុងនិងក្រៅសិល្បៈ​មានការភ្ញាក់ផ្អើលព្រោះកន្លងមកគេមិនដែលដឹងថាសូលីកា ចេះនិពន្ធទំនុក​ច្រៀងតាំងពី​ពេល​ណាទេ ព្រោះ​​បទចម្រៀងនាងទាំងឡាយឃើញតែគេនិពន្ធឲ្យច្រៀង ស្រាប់តែពេលនេះអ្នក​មេ​ម៉ាយ​កូន១​ស្រួយ​ដូចដូងដុតរូបនេះបញ្ចេញសា្នដៃលើកដំបូងគឺឲ្យភិទិ ច្រៀងដែលរឹតតែធ្វើ​ឲ្យ​មាន​ការសង្ស័យថាទំនាក់​ទំ​នង​របស់ពួកគេ​ទាំងពីរលើសពីធម្មតាទៅទៀត​។ប៉ុន្ដែតាមប្រភព​​បាន​លើកឡើងថាសូលីកា ខកចិត្តដែលភិទិ មិន​បាន​​ក្លាយទៅជាម្ចាស់ពានហើយ​ត្រូវបាន​អ្នក​ខ្លះដាក់​កំហុសមកលើរូបនាងថាជាចំណែកខ្លះដែលធ្វើឲ្យបុរស​លេងម៉ូដសាក់រូបនេះបរាជ័យ​លើកពាន ទើបពេលនេះនាងបានឲ្យកាដូលួងចិត្តបុរស​ដែលមាននារីៗជាច្រើន​តាំង​ខ្លួន​ថា​ជា”សយ” ព្រោះចង់ធ្វើជាសង្សាររបស់លោកនោះតាមរយៈការធ្វើបទ​ឲ្យលោក​ច្រៀង​ដើម្បី​ឲ្យ​ទទួល​បានការចាប់អារម្មណ៍ឬល្បីឈ្មោះថែមទៀត។ជាមួយគ្នានេះដែរមានFan មួយចំនួន​ចង់​ឲ្យសូលីកា និងភិទិ ក្លាយទៅជាគូស្នេហាគ្នាមែនទែន ព្រោះសម្អាងថាស្រីស្រស់​ប៉ៈប្រុសសង្ហារ​ហើ​យពួកគេពិតជាសាកសមគ្នា ប៉ុន្ដែសូលីកា ថាភាពស្និតស្នាលរវាង​រូបនាងនិង​កូនមន្រ្ដីធំរូប​នោះ​នាពេលកន្លងមកដោយសារ​តែនាងមានការ​លេងសើចច្រើនពេកប៉ុណ្ណោះ ទើប​ធ្វើ​ឲ្យ​គេ​ច្រ​ឡំ។

 ពេជ្រ សូលីកា បានចែកផ្លូវជាមួយអតីគូដណ្ដឹងមកពីអូស្រា្ដលីលោកគឹម ហាន កាលពី​ពាក់​កណ្ដាលឆ្នាំ២០២២ ដោយបន្សល់ចំណងដៃកូនប្រុស១អាយុជាង២ឆ្នាំ ធ្វើឲ្យនាងបរាជ័យ​មង្គល​ការនិងផែនការណ៍ចេញទៅ​រស់នៅ​អូស្រា្ដលី។ក្រោយ​ធ្លាក់ខ្លួនទៅជាអ្នកមេម៉ាយនេះ​សូលីកា បានព្យាយាមថែរក្សាររូបសម្រស់ឲ្យនៅ​តែដូចមុន​មានប្ដី​និង​កូនហើយការស្អិតល្មូត​ជា​មួយលោកថុល សុភិទិ គឺជាលើកដំបូងហើយក្រោយនាងចែកផ្លូវជាមួយប្ដី ទើបគេធ្វើឲ្យគេម៉ៃ​ស្រីពេជ្រ ចង់”ធ្វើស្រែទាន់ក្ដៅដី យកគូស្នេហ៍ថ្មីទាន់ក្ដៅចិត្ត”។ប៉ុន្ដែសូលីកា មិនដែល​សារភាព​ថា​ទំនាក់ទំនងរវាងនាងនិងលោកភិទិ គឺជាគូសង្សារឡើយបើទោះជាពេលខ្លះពួកគេនៅកន្លែង​រ៉ូមែនទិកតែ២នាក់​ដូច​ចិត្ត១ថ្លើម១ក្ដី។ការរកបានដៃគូថ្មីរបស់នាងសូលីកា នៅពេលនេះធ្វើឲ្យ​អតី​ត​​តារាRock និងM រូបនេះមានដៃគូ​ចម្រៀង​និងសម្ដែងថ្មីម្នាក់នាពេលនេះគឺលោកភិទិ បន្ថែ​ម​ពី​លើដៃគូចាស់របស់នាងលោកនីកូ ។

 គូរបញ្ជាក់ថាពេជ្រ សូលីកា តែងតែបង្ហាញអារម្មណ៍ធម្មតានៅលើឆាកតន្រ្ដីហាក់ដូចជា​គ្មានទុក្ខសោកក្នុង​ជីវិត​ជាមួយការរស់នៅហ៊ឺហាលើខុនដូប្រណិត និងជិះរថយន្ដទំនើបៗ​ដូច​មុនដដែល ទើបធ្វើឲ្យគេចាត់ទុកស្រីពេជ្រ ថានាងអ្នកមេម៉ាយកាលីពម្នាក់ក្នុងពិភពសិល្បៈ។​តែគេជឿរថាធាតុពិតសូលីកា មានវិបត្តិផ្លូវចិត្តគ្មានអ្វីប្រៀប​ផ្ទឹម​បាននោះទេព្រោះក្នុងពេល​តែ​មួយនាងត្រូវជួបរឿងធំ២នោះគឺម្ដាយជាប់គុករយៈពេល១២ឆ្នាំ និងបែកបាក់គូ​ដណ្ដឹង ហេតុ​នេះ​ហើយភាពរីករាយរបស់នាងពេលខ្លះគឺគ្រាន់តែដើម្បីបិត​បាំងទុក្ខសោកប៉ុណ្ណោះ។ប៉ុន្ដែ​គេ​ជឿរ​ថាអ្នកមេម៉ាយរូបស្អាតដូចសូលីកា មិនខ្វះប្រុសរងចាំព្យាបាលដំបៅបេះដូងឲ្យនាងឡើយ គ្រាន់តែគេចាំមើល​ថាតើម្ដងនេះស្រីពេជ្រ នឹងយកប្ដីជាមន្រ្ដីធំ ឬក៍ជាតារាដូចគ្នា?

RELATED ARTICLES