Monday, March 17, 2025
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖អ្នកគ្រប់គ្រងមិនហ៊ានប៉ៈ

ឱក សុគន្ធកញ្ញា ៖អ្នកគ្រប់គ្រងមិនហ៊ានប៉ៈ

ភ្នំពេញ៖ឱក សុគន្ធកញ្ញា កំពុងលេចមុខធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវ​កាលទី៣ បន្ទាប់​ពីចប់ភារកិច្ចជាគណៈកម្មាការ(Judge)Cambodian Idol រដូវកាលទី៤ កាលពី ចុង​ខែ​សីហា ។អ្វីដែលគូរឲ្យ​កត់​សម្គាល់The Voice Kids Cambodia រដូវកាលថ្មី នេះមានការ ផ្លាស់ប្ដូរ​សមាសភាពគ្រូបង្វឹកនិង​ពិធីករ​ដល់ទៅ៣រូប​តែបែជាមិនប៉ៈសុគន្ធកញ្ញា ឡើយក្នុង នោះ​មាន​ដូច​​ជាសួស វីសា ជំនួសដោយសុគន្ធ និសា ,ហ្សូណូ ឡើងទៅ​អង្គុយកៅអីព្រាប សុ វត្ថិ ខណៈ​ដែលអ្នកនាងគង់ សុជាតិ ក្ដាប់តំណែងចាន់ កែវនិមល ក្នុងតួនាទីជាMC។ចំពោះ​ឱក សុគន្ធ​កញ្ញា វិញមិនមានព័តមានថាថ្នាក់ដឹកនាំចង់ផ្លាស់ប្ដូរតំណែងរបស់នាងឡើយ ព្រោះតាម​ព័តមានថា​ទោះ​ជាអ្នកគ្រប់គ្រងកម្មវិធីមើលឃើញតារាផ្សេងទៀតដែលអាច​ធ្វើកិច្ចការនោះ​ជំនួ​ស​នាងបានក៍​គ្មានអ្នកណា​ហ៊ាន​ប៉ៈប្អូនថ្លៃថៅកែហង្សមាសរូបនេះដែរ បើគ្មានសញ្ញា​ពី​អគ្គនា​យក​ទូ​ទស្ស​ន៍​ហង្សមាសលោកអ៊ឹង សុខលី ដែលជាស្វាមីរបស់តារាល្បីរូបនេះ​។ដោយឡែក​Fan របស់​សុ​គន្ធ​កញ្ញា ពួកគេមើលឃើញថាតារាកូន​១រូបនេះ​មានសម្ថភាពពេញលេញ​ក្នុងការ​រ៉ាប់រង​កិច្ច​ការ​​​ងារ​ទាំងអស់នោះ ហេតុនេះហើយទោះជាគ្មាន​អន្ដរាគមន៍ពី​ស្វាមី​និងបងថ្លៃក្ដី ក៍​តារាវ័យ៣៦ឆ្នាំរូបនេះ នៅតែក្ដាប់តំណែងសំខាន់បានច្រើនជាងតារាផ្សេងៗ​ទៀត​ដែរ​​​ក្នុងតួ​នា​ទី​ជាគ្រូបង្វឹកឬគណៈកម្មារការនោះ។

 គិតត្រឹមឆ្នាំ២០២២នេះឱក សុគន្ធកញ្ញា ក្ដាប់តំណែងជាគណៈកម្មាការនិងគ្រូបង្វឹក​ពី​កម្មវិធី​ប្រលងចម្រៀង​ធំៗ​ដល់ទៅ៤ផ្សេងគ្នារបស់ហង្សមាសក្នុងនោះគឺCambodian Idol ,The Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia ស្របពេលដែលមាន​ព័តមានថា​នាង​កំពុង​ពិចារណា​ចាកចេញពី​កៅអីជាគ​ណៈ​កម្មាការCambodian Idol រដូវ​កាល​ទី៥ ខាងមុខនេះហើយដែលតាមដំណឹងថាកញ្ញា មិនចង់ឲ្យគេគ្រប់​គ្នា​មើល​ឃើញថានាងចេញ​មុខ​ច្រើនពេកនាំតែគេសាំ ឬដោយសារតែមានប្ដីនិងបងថ្លៃនៅក្រោយខ្នង​ទើបនាងបាន​តួនាទី​នោះ​​​ច្រើ​នជាងមិត្តរួមក្រុម។ប៉ុន្ដែគេជឿរថា១០០%បើស្វាមីសុគន្ធកញ្ញា មិនអនុញ្ញាត្តិឲ្យនាង​ឈប់​ទេ នោះ​នាងក៍មិនហ៊ានប្រឆាំងប្ដីជាដាច់ខាត។

ក្រៅពីក្លាយជាតារា​មានឥទ្ធិពលជាងគេ​នៅ​ហង្សមាសអ្វីដែលសុគន្ធកញ្ញា ធ្វើឲ្យតារាស្រីជាច្រើន​ ច្រណែននាង​នោះគឺ​នៅថ្ងៃខួប​គម្រប់​៣៦ឆ្នាំកាលពីថ្ងៃទី១៤កញ្ញា នោះនាងត្រូវលោកសុខលី ហៅថា​ជាកំពូលភរិយា ,មាតាដៃ​១០០ និងបានដឹកដៃនាងទៅដើរលេងនៅអូស្រា្ដលី​ជាង២អាទិត្យ​ទៀត​ផង។គេជឿរថាដើម្បីឲ្យស្វាមី​កាន់​តែ​ស្រ​លាញ់​នាងទ្វេដងនោះសុគន្ធកញ្ញា នឹងត្រៀមពពោះកូនទី២​ក្នុងពេលដ៍ឆាប់ៗនេះជា​មិន​ខាន ខណៈដែល​ពេល​នេះ​កូនប្រុសទី១របស់នាងមាន​អាយុជិត​៣​ឆ្នាំហើយ៕

RELATED ARTICLES