ភ្នំពេញ៖ឱក សុគន្ធកញ្ញា កំពុងលេចមុខធ្វើជាCoach កម្មវិធីThe Voice Kids Cambodia រដូវកាលទី៣ បន្ទាប់ពីចប់ភារកិច្ចជាគណៈកម្មាការ(Judge)Cambodian Idol រដូវកាលទី៤ កាលពី ចុងខែសីហា ។អ្វីដែលគូរឲ្យកត់សម្គាល់The Voice Kids Cambodia រដូវកាលថ្មី នេះមានការ ផ្លាស់ប្ដូរសមាសភាពគ្រូបង្វឹកនិងពិធីករដល់ទៅ៣រូបតែបែជាមិនប៉ៈសុគន្ធកញ្ញា ឡើយក្នុង នោះមានដូចជាសួស វីសា ជំនួសដោយសុគន្ធ និសា ,ហ្សូណូ ឡើងទៅអង្គុយកៅអីព្រាប សុ វត្ថិ ខណៈដែលអ្នកនាងគង់ សុជាតិ ក្ដាប់តំណែងចាន់ កែវនិមល ក្នុងតួនាទីជាMC។ចំពោះឱក សុគន្ធកញ្ញា វិញមិនមានព័តមានថាថ្នាក់ដឹកនាំចង់ផ្លាស់ប្ដូរតំណែងរបស់នាងឡើយ ព្រោះតាមព័តមានថាទោះជាអ្នកគ្រប់គ្រងកម្មវិធីមើលឃើញតារាផ្សេងទៀតដែលអាចធ្វើកិច្ចការនោះជំនួសនាងបានក៍គ្មានអ្នកណាហ៊ានប៉ៈប្អូនថ្លៃថៅកែហង្សមាសរូបនេះដែរ បើគ្មានសញ្ញាពីអគ្គនាយកទូទស្សន៍ហង្សមាសលោកអ៊ឹង សុខលី ដែលជាស្វាមីរបស់តារាល្បីរូបនេះ។ដោយឡែកFan របស់សុគន្ធកញ្ញា ពួកគេមើលឃើញថាតារាកូន១រូបនេះមានសម្ថភាពពេញលេញក្នុងការរ៉ាប់រងកិច្ចការងារទាំងអស់នោះ ហេតុនេះហើយទោះជាគ្មានអន្ដរាគមន៍ពីស្វាមីនិងបងថ្លៃក្ដី ក៍តារាវ័យ៣៦ឆ្នាំរូបនេះ នៅតែក្ដាប់តំណែងសំខាន់បានច្រើនជាងតារាផ្សេងៗទៀតដែរក្នុងតួនាទីជាគ្រូបង្វឹកឬគណៈកម្មារការនោះ។

គិតត្រឹមឆ្នាំ២០២២នេះឱក សុគន្ធកញ្ញា ក្ដាប់តំណែងជាគណៈកម្មាការនិងគ្រូបង្វឹកពីកម្មវិធីប្រលងចម្រៀងធំៗដល់ទៅ៤ផ្សេងគ្នារបស់ហង្សមាសក្នុងនោះគឺCambodian Idol ,The Voice Cambodia ,The Voice Kids Cambodia និងX Factor Cambodia ស្របពេលដែលមានព័តមានថានាងកំពុងពិចារណាចាកចេញពីកៅអីជាគណៈកម្មាការCambodian Idol រដូវកាលទី៥ ខាងមុខនេះហើយដែលតាមដំណឹងថាកញ្ញា មិនចង់ឲ្យគេគ្រប់គ្នាមើលឃើញថានាងចេញមុខច្រើនពេកនាំតែគេសាំ ឬដោយសារតែមានប្ដីនិងបងថ្លៃនៅក្រោយខ្នងទើបនាងបានតួនាទីនោះច្រើនជាងមិត្តរួមក្រុម។ប៉ុន្ដែគេជឿរថា១០០%បើស្វាមីសុគន្ធកញ្ញា មិនអនុញ្ញាត្តិឲ្យនាងឈប់ទេ នោះនាងក៍មិនហ៊ានប្រឆាំងប្ដីជាដាច់ខាត។

ក្រៅពីក្លាយជាតារាមានឥទ្ធិពលជាងគេនៅហង្សមាសអ្វីដែលសុគន្ធកញ្ញា ធ្វើឲ្យតារាស្រីជាច្រើន ច្រណែននាងនោះគឺនៅថ្ងៃខួបគម្រប់៣៦ឆ្នាំកាលពីថ្ងៃទី១៤កញ្ញា នោះនាងត្រូវលោកសុខលី ហៅថាជាកំពូលភរិយា ,មាតាដៃ១០០ និងបានដឹកដៃនាងទៅដើរលេងនៅអូស្រា្ដលីជាង២អាទិត្យទៀតផង។គេជឿរថាដើម្បីឲ្យស្វាមីកាន់តែស្រលាញ់នាងទ្វេដងនោះសុគន្ធកញ្ញា នឹងត្រៀមពពោះកូនទី២ក្នុងពេលដ៍ឆាប់ៗនេះជាមិនខាន ខណៈដែលពេលនេះកូនប្រុសទី១របស់នាងមានអាយុជិត៣ឆ្នាំហើយ៕

