Wednesday, February 12, 2025
Homeតារាខ្មែរសារ៉ាយ សក្ខណា ៖មកខ្មែរ១ឆ្នាំ ត្រៀមទៅអាមេរិក​វិញ​ខែ១១

សារ៉ាយ សក្ខណា ៖មកខ្មែរ១ឆ្នាំ ត្រៀមទៅអាមេរិក​វិញ​ខែ១១

ភ្នំពេញ៖សារ៉ាយ សក្ខណា ដែលគ្រោងនាំស្វាមីនិងកូនប្រុសស្រីវិលទៅអាមេរិកវិញនៅខែតុលា  នេះបាន​ឲ្យ​ដឹងថាដោយសារតែជាប់ថតរឿង”ក្រឡអីហ្នឹង?(វគ្គ៣)”​ហេតុនេះហើយ​នាង​​​នឹង​លើក​​ពេល​ទៅនៅខែវិច្ឆិការ ឆ្នាំ​២០២២ខាងមុខនេះវិញ។សក្ខណា បានប្រាប់​”នគរធំ”កាល​ពី​រសៀល​ថ្ងៃទី៧​តុ​លា ដែរថារឿងកូនស្រីទី១​របស់​នាងឈ្មោះ​Mataysia អាយុជាង៧ឆ្នាំ ដែល​ចង់​បន្ដវេន​អាជីព​សិល្បៈ ពីនាងនោះថានឹងបំពេញ​បំ​ណង​កូននៅ​ពេលដែលគេពេញវ័យ ហើយបើកូននាងចង់​ធ្វើ​អ្វីផ្សេងពីសិល្បៈក៍នាងត្រូវតែ​គាំទ្រដែរ​។ប៉ុ​ន្ដែ​សក្ខណា ថាតាម​នាង​អង្កេ​តកូននាងមាន​ដុង​សិល្បៈ គ្រាន់តែគ្នានៅក្មេងមិនទាន់ដឹងថាអា​ចធ្វើបាន១០០%នោះទេ ហើ​យក្នុងនាម​នាងជា​ម្ដាយពិតជាមានការគាំទ្រ និងសម្របទៅ​តាម​កូនស្រីឲ្យតែគេស្រលាញ់​ពេញ​ចិត្តអ្វីមួយ​ឲ្យពិត​ប្រា​កដ​នោះ។

 គូររំលឹកថាសារ៉ាយ សក្ខណា បាននាំស្វាមីលោកកែវ ប៊ុនមេត្រី និងកូនទាំងពីរគឺកូន​ស្រី​ឈ្មោះMataysia អាយុ​ជាង៧ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំនោះមកដល់​ខ្មែរ​លើកចុងក្រោយកាល​ពីថ្ងៃទី១៣ខែ​វិច្ឆិកា​ឆ្នាំ២០២១ ហេតុនេះការវិលទៅអាមេរិកនៅខែ១១ ខាង​​មុខនេះមានន័យថានាងមកលេងស្រុកជើងនេះបានយូជាង​រាល់ដងពោលគឺ​សម្ងំនៅខ្មែរ​ដល់ទៅ១ឆ្នាំទើបវិលវិញ។ក្រៅពីសម្រុកថតរឿង”ក្រឡអីហ្នឹង?(វគ្គ៣)”នោះសក្កណា ក៍បាន​ថត​រឿង”លង់ស្នេហ៍ ពូគ្រឿន” និងស្ពតមួយចំនួនទៀតដែរ…។

សារ៉ាយ សក្ខណា ដែលមានកូន​២​នៅ​តែរក្សារ​រូប​សម្រស់បានស្វែលស្អាតរូបនេះបានរៀបការជាមួយអាណិជន​ខ្មែរនៅ​អាមេរិក​លោកមេធាវីកែវ ប៊ុន​មេ​ត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយមុននេះនាងបង្ហើបប្រាប់អ្នក​យក​ព័តមានយើង​ថាការ​មានកូនពីរនាក់គឺគ្រប់គ្រាន់សម្រាប់គ្រួសារនាង ហេតុនេះហើយទោះ​ជាមានថែមទៀតឬអត់​ក៍​អត់​បញ្ហាចោទសម្រាប់នាងនិងស្វាមីដែរ។ប៉ុន្ដែនាងថាបើ​មានកូន​ទៀត​គឺ​នាង​ចង់​ពពោះកូន​ភ្លោះ​​វិញម្ដងព្រោះ​បានម្ដង២កុំឲ្យពិបាកពោះធំច្រើនដង។ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិក​ជនខ្មែរនៅ​អាមេ​រិក​​មានដូចជា​អ្នក​នាងអម្ពរ ទេវី,គឹម លក្ខណា,វ៉េត រតនា,អ៊ឹត ស្រីពីន ជាដើម។ចំពោះសក្ខណា វិញនាង​បាន​ចុះ​ឡើងៗពីអាមេរិកមកខ្មែរជាញឹកញាប់ព្រោះមានហាងគ្លីនិក១នៅម្ដុំទួលគោក ប៉ុន្ដែមានតែ​ការ​មកលើកនេះទេ​ដែល​នាងនៅភ្នំពេញបានយូៗជាងសព្វដងទើបដល់ពេលវិលវិញ៕

RELATED ARTICLES