ភ្នំពេញ៖សារ៉ាយ សក្ខណា ដែលគ្រោងនាំស្វាមីនិងកូនប្រុសស្រីវិលទៅអាមេរិកវិញនៅខែតុលា នេះបានឲ្យដឹងថាដោយសារតែជាប់ថតរឿង”ក្រឡអីហ្នឹង?(វគ្គ៣)”ហេតុនេះហើយនាងនឹងលើកពេលទៅនៅខែវិច្ឆិការ ឆ្នាំ២០២២ខាងមុខនេះវិញ។សក្ខណា បានប្រាប់”នគរធំ”កាលពីរសៀលថ្ងៃទី៧តុលា ដែរថារឿងកូនស្រីទី១របស់នាងឈ្មោះMataysia អាយុជាង៧ឆ្នាំ ដែលចង់បន្ដវេនអាជីពសិល្បៈ ពីនាងនោះថានឹងបំពេញបំណងកូននៅពេលដែលគេពេញវ័យ ហើយបើកូននាងចង់ធ្វើអ្វីផ្សេងពីសិល្បៈក៍នាងត្រូវតែគាំទ្រដែរ។ប៉ុន្ដែសក្ខណា ថាតាមនាងអង្កេតកូននាងមានដុងសិល្បៈ គ្រាន់តែគ្នានៅក្មេងមិនទាន់ដឹងថាអាចធ្វើបាន១០០%នោះទេ ហើយក្នុងនាមនាងជាម្ដាយពិតជាមានការគាំទ្រ និងសម្របទៅតាមកូនស្រីឲ្យតែគេស្រលាញ់ពេញចិត្តអ្វីមួយឲ្យពិតប្រាកដនោះ។
![](https://norkorthom.com/wp-content/uploads/2022/10/z21-7-768x1024.jpg)
គូររំលឹកថាសារ៉ាយ សក្ខណា បាននាំស្វាមីលោកកែវ ប៊ុនមេត្រី និងកូនទាំងពីរគឺកូនស្រីឈ្មោះMataysia អាយុជាង៧ឆ្នាំ និងកូនប្រុសឈ្មោះព្រីនស្ទីន អាយុជាង២ឆ្នាំនោះមកដល់ខ្មែរលើកចុងក្រោយកាលពីថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២១ ហេតុនេះការវិលទៅអាមេរិកនៅខែ១១ ខាងមុខនេះមានន័យថានាងមកលេងស្រុកជើងនេះបានយូជាងរាល់ដងពោលគឺសម្ងំនៅខ្មែរដល់ទៅ១ឆ្នាំទើបវិលវិញ។ក្រៅពីសម្រុកថតរឿង”ក្រឡអីហ្នឹង?(វគ្គ៣)”នោះសក្កណា ក៍បានថតរឿង”លង់ស្នេហ៍ ពូគ្រឿន” និងស្ពតមួយចំនួនទៀតដែរ…។
![](https://norkorthom.com/wp-content/uploads/2022/10/z24-7-768x1024.jpg)
សារ៉ាយ សក្ខណា ដែលមានកូន២នៅតែរក្សាររូបសម្រស់បានស្វែលស្អាតរូបនេះបានរៀបការជាមួយអាណិជនខ្មែរនៅអាមេរិកលោកមេធាវីកែវ ប៊ុនមេត្រី កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១២ ហើយមុននេះនាងបង្ហើបប្រាប់អ្នកយកព័តមានយើងថាការមានកូនពីរនាក់គឺគ្រប់គ្រាន់សម្រាប់គ្រួសារនាង ហេតុនេះហើយទោះជាមានថែមទៀតឬអត់ក៍អត់បញ្ហាចោទសម្រាប់នាងនិងស្វាមីដែរ។ប៉ុន្ដែនាងថាបើមានកូនទៀតគឺនាងចង់ពពោះកូនភ្លោះវិញម្ដងព្រោះបានម្ដង២កុំឲ្យពិបាកពោះធំច្រើនដង។ក្រៅពីសារ៉ាយ សក្ខណា តារាដែលយកស្វាមីជាអាណិកជនខ្មែរនៅអាមេរិកមានដូចជាអ្នកនាងអម្ពរ ទេវី,គឹម លក្ខណា,វ៉េត រតនា,អ៊ឹត ស្រីពីន ជាដើម។ចំពោះសក្ខណា វិញនាងបានចុះឡើងៗពីអាមេរិកមកខ្មែរជាញឹកញាប់ព្រោះមានហាងគ្លីនិក១នៅម្ដុំទួលគោក ប៉ុន្ដែមានតែការមកលើកនេះទេដែលនាងនៅភ្នំពេញបានយូៗជាងសព្វដងទើបដល់ពេលវិលវិញ៕
![](https://norkorthom.com/wp-content/uploads/2022/10/z19-11-768x1024.jpg)
![](https://norkorthom.com/wp-content/uploads/2022/10/z16-10-1024x680.jpg)