ភ្នំពេញ៖នាយចឺម ត្រូវបានគេចាត់ទុកថាជាតារាដែលចេះសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ ព្រោះទោះជានាយត្រូវបានតារាស្រីវ័យក្មេងជាច្រើនញ៉ាចដោយសារឲ្យតែបានសម្ដែងMV ជាមួយគ្នាលោកមេសា គិតតែពីគ្រញិចអោបថើបវក់វីពេលសម្ដែងឈុតស្នេហាធ្វើឲ្យអ្នកដឹកនាំមិនអាចឃាត់ឈ្នះនោះ ប៉ុន្ដែពេលប៉ៈជាមួយស្រីស្អាតសុខ ពិសី ដែលប្រៀបដូចជាថៅកែស្រីសាន់ដេនោះវិញលោកមេសា បែជាសុភាពនិងមិនហ៊ានកេងចំណេញសាច់សខ្ចីល្វក់របស់រៀមច្បងឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ថ្មីៗនេះនាយចឺម បានត្រឹមចាប់ថើបរូបថតរបស់ពិសី នៅហាងតែគុជរបស់នាងហើយភ្លាមៗនោះដែរកូនចៅរបស់តារាស្រីដ៍មានឥទ្ធិពលនៅសាន់ដេរូបនេះបានរាយការណ៍ទៅនាងជាបន្ទាន់ពីរឿងនាយចឺម ក្នាញ់ថៅកែពេករហូតដល់គ្រញិចរូបថតនាងនោះ។ប៉ុន្ដែពិសី មិនបានស្ដីបន្ទោសឬខឹងទៅលើលោកមេសា ដែលថើបបានត្រឹមផ្ទាំងរូបថតរបស់នាងនោះឡើយ។

គូរបញ្ជាក់ថានាយចឺម ហាក់មានយ៊ីអ៊ុនមិនសូវល្អនោះទេនារយៈពេលចុងក្រោយនេះព្រោះតាំងពីនាយចែកផ្លូវគ្នាជាមួយអ្នកមេម៉ាយសេង សុខឃីម មកលោកមេសា បានទាស់សម្ដីគ្នាជាមួយអ្នកជេនាយ នៅលើបណ្ដាញសង្គមជាបន្ដបន្ទាប់តែម្ដងពិសេសេគឺតារាវ័យ២៤ឆ្នាំរូបនេះបានឆេះដុំខ្លាំងរឿងអ្នកលេងហ្វេសបុកម្នាក់ថាអ្នកចម្រៀងសាន់ដេរូបនេះមានមុខដូចឆ្កែ។នាយចឺម ពិបាកទប់អារម្មណ៍នៅពេលដែលឃើញគេខមិនវាយប្រហារលើខ្លួននៅលើបណ្ដាញសង្គមទើមជូនកាលនាយLive វាយបកទៅវិញភ្លាមៗតែម្ដង។ដោយឡែកអ្នកនាងសេង សុខឃីម វិញកាលពីពេលថ្មីៗនេះនាងថាត្រូវតែព្យាយាមកាត់ចិត្តពីនាយចឺម ព្រោះថាពីមុននាងរស់នៅដោយគ្មានគេបាន អីចឹងពេលនេះក៍អាចនៅម្នាក់ឯងតទៅទៀតបានដែរ តែអ្វីដែលនាងខ្លោចចិត្តនោះគឺកូនបុ្រសនាងតែងតែសួររកនាយចឺម ព្រោះគេច្រឡំស្មានថាជាឪពុករបស់ខ្លួន។

នាយចឺម មិនទាន់បង្ហាញសង្សារទី៥ជាសាធារណៈនោះទេគ្រាន់តែមុននេះគេឃើញនាយស្និតស្រីស្អាតសាច់សខ្ចីម្នាក់ទៀតដូចគូសង្សារ។ប៉ុន្ដែគេអាចមើលដឹងថាពេលនាយចឺម ឡង់សេតារាស្រីស្អាតណាញឹកជាងគេនូវMV បទថ្មីៗរបស់នាយនោះគឺម្នាក់នោះហើយជាសង្សារចុងក្រោយលោកមេសា។ដោយឡែកអតីតសង្សារនាយជាស្រីស្អាតដល់ទៅ៣ដួងគឺនាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី ពេលនេះពួកគេមានសង្សារថ្មីរៀងៗខ្លួនអស់ទៅហើយ៕

