Friday, October 18, 2024
Homeតារាខ្មែរនាយចឺម៖ មិនហ៊ានថើបសុខ ពិសី ផ្ទាល់

នាយចឺម៖ មិនហ៊ានថើបសុខ ពិសី ផ្ទាល់

ភ្នំពេញ៖នាយចឺម ត្រូវបានគេចាត់ទុកថាជាតារាដែលចេះ​សម្របខ្លួនបានល្អទៅតាមកាលៈ​ទេ​សៈ ព្រោះទោះជា​នាយត្រូវបានតារាស្រីវ័យក្មេង​ជាច្រើនញ៉ាចដោយសារឲ្យតែបានសម្ដែង​MV ជាមួយគ្នាលោកមេសា គិតតែពីគ្រ​ញិចអោបថើបវក់វីពេលសម្ដែងឈុតស្នេហាធ្វើ​ឲ្យអ្នកដឹកនាំ​មិន​អាចឃាត់ឈ្នះនោះ ប៉ុន្ដែពេលប៉ៈជាមួយស្រី​ស្អា​ត​សុខ ពិសី ដែលប្រៀបដូចជាថៅកែ​ស្រី​សាន់ដេនោះវិញលោកមេសា បែជាសុភាពនិងមិនហ៊ាន​កេងចំ​ណេ​ញ​​សាច់សខ្ចីល្វក់​របស់​រៀម​ច្បង​ឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់ថ្មីៗនេះនាយចឺម បានត្រឹមចាប់ថើបរូបថតរបស់​ពិសី នៅហាងតែគុជរបស់នាងហើយភ្លាមៗនោះដែរកូនចៅ​របស់តារាស្រីដ៍មានឥទ្ធិ​ពលនៅ​សាន់ដេរូបនេះបាន​រាយ​ការណ៍ទៅនាងជាបន្ទាន់ពីរឿងនាយចឺម ក្នាញ់ថៅកែពេករហូត​ដល់​គ្រញិចរូបថតនាងនោះ។ប៉ុន្ដែពិសី មិន​បានស្ដីបន្ទោសឬខឹងទៅលើលោកមេសា ដែ​លថើប​បានត្រឹមផ្ទាំងរូបថតរបស់នាងនោះឡើយ។

 គូរបញ្ជាក់ថានាយចឺម ហាក់មានយ៊ីអ៊ុនមិនសូវល្អនោះទេនារយៈពេលចុង​ក្រោយនេះ​ព្រោះ​តាំងពីនាយចែកផ្លូវ​គ្នាជាមួយអ្នកមេម៉ាយសេង សុខឃីម មកលោកមេសា បានទាស់​សម្ដី​គ្នាជាមួយអ្នកជេនាយ នៅលើបណ្ដាញ​សង្គមជាបន្ដបន្ទាប់តែម្ដងពិសេសេ​គឺតារាវ័យ​២៤​ឆ្នាំរូបនេះបានឆេះដុំខ្លាំងរឿងអ្នកលេងហ្វេសបុកម្នាក់​ថាអ្នក​ចម្រៀងសាន់ដេរូបនេះមានមុខដូចឆ្កែ។នាយចឺម ពិបាកទប់អារម្មណ៍នៅពេលដែលឃើញ​គេខមិនវាយប្រហារ​លើ​ខ្លួន​នៅលើ​បណ្ដាញសង្គមទើមជូនកាលនាយLive វាយបកទៅវិញភ្លាមៗតែម្ដង។ដោយឡែកអ្នក​នាង​សេង សុខឃីម វិញកាលពីពេលថ្មីៗនេះនាងថាត្រូវតែព្យាយាមកាត់ចិត្តពីនាយចឺម ព្រោះ​ថា​ពីមុននាងរស់នៅដោយ​គ្មានគេបាន អីចឹងពេលនេះក៍អាចនៅម្នាក់ឯងតទៅទៀតបានដែរ តែអ្វីដែលនាងខ្លោចចិត្តនោះគឺកូនបុ្រសនាង​តែងតែសួររកនាយចឺម ព្រោះគេច្រឡំស្មានថាជា​ឪ​ពុក​​របស់​ខ្លួន។

នាយចឺម មិនទាន់បង្ហាញសង្សារទី៥ជាសាធារណៈនោះទេគ្រាន់​តែមុននេះគេ​ឃើញ​នាយស្និតស្រីស្អាតសាច់​សខ្ចីម្នាក់ទៀតដូចគូសង្សារ។ប៉ុន្ដែគេអាចមើលដឹងថាពេលនាយចឺម ឡង់សេតារាស្រីស្អាតណាញឹក​ជាងគេនូវ​MV បទថ្មីៗរបស់នាយនោះគឺម្នាក់នោះហើយជា​សង្សារ​ចុង​ក្រោយលោកមេសា។ដោយឡែកអតីតសង្សារ​នាយ​ជាស្រីស្អាតដល់ទៅ៣ដួងគឺ​នាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច និងហ្វា ហ្វា ហៅស្រីយី ពេលនេះពួកគេមាន​សង្សារថ្មី​រៀង​ៗខ្លួនអស់ទៅហើយ៕

RELATED ARTICLES