ភ្នំពេញ៖ពិតជាមិនចាញ់សេដ្ឋីនីមែនក្រោយជោគជ័យទាំងOnline និងមុខជំនួញមែនដែលពេលនេះម៉ូលីកា ធ្វើឲ្យផ្អើលមេឃតែម្ដងតាមរយៈការទិញរថយន្ដទំនើបម៉ាកFerrari-488GTB ព័ណក្រហមទម្លាក់ ពីកុង តឺណឺតម្លៃដល់ទៅ៣៥ម៉ឺនដុល្លារហើយថៅកែស្រីរូបស្រស់ នេះបានកាន់ចង្កូតឡានថ្មីនិងបើករថយន្ដលំដាប់អភិជននេះកាលពីរសៀលថ្ងៃទី១០តុលា ឆ្នាំ២០២២។


អ្នកយកព័តមានយើងបានឆាតសាកសួរនូវការសម្រេចចិត្តរបស់កំពូលអ្នកលក់Online រូបនេះក្នុងការទិញ រថយន្ដ១គ្រឿងស្មើផ្ទះវីឡារ១បែបនេះ ហើយត្រូវនាងនិយយាយខ្លីថាមកពី”ស្រលាញ់ឡានFerrari”។ដោយ ឡែកនៅលើហ្វេសបុករបស់ម្ចាស់ក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះ វិញនាងបានចេញ សារថា”យល់សប្ដិថាបាននៅក្បែបង ឥឡូវបាននៅក្បែបងមែនហើយ My Crush Mo Lika Ferrari -488GTB ។ស្វាគមន៍សមាជិកថ្មី តម្លៃរាងអ៊ែមជាងមុនតិច 350000$។ដើម្បីកូនពៅMummy (Ferrari)សុខចិត្តញាំអំបិល ប្រហុក”។


ការបញ្ចេញរថយន្ដទំនើបនាពេលនេះបញ្ជាក់ថាមុខជំនួញរបស់ម៉ូលីកា កាន់តែកាក់កប ទើបធ្វើឲ្យរឹត តែមានកម្រិតដៃជីវភាពធូធាហក់ឡើងខ្ពស់ទៅមុខជាលំដាប់ថែមទៀត ខណៈដែលមុននេះក្រុមហ៊ុនអិនខេ ម៉ូ លីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បីបង្កើននូវជំនឿរចិត្តដល់អតិថិជនរបស់ក្រុមហ៊ុន។ប៉ុន្ដែគេកត់សម្គាល់ថាឡានថ្មីនេះមិនដឹងជារថយន្ដទីប៉ុន្មាននោះទេ ដែលម៉ូលីកា មានសរុបទាំងអស់ព្រោះមុននេះនាងទើបទិញរថយន្ដទំនើបម៉ាកEscalate ព័ណខ្មៅស៊េរីថ្មីចុងក្រោយតម្លៃជិតកន្លះលានដុល្លារ ស្របពេលដែលនាងមានរថយន្ដប្រើប្រាស់ពីមុនដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។


គូរបញ្ជាក់ថាម៉ូលីកា បានចំណាយលុយរាប់សែនដុល្លារទៅលើការទិញរថយន្ដក្នុងក្ដីស្រម៉ៃរបស់នាងទើបធ្វើឲ្យនាងត្រូវបានគេចាប់អារម្មណ៍និងក្លាយទៅជាអ្នកលក់លើOnline ដ៍ល្បីឈ្មោះបំផុត១រូបនាពេលបច្ចុប្បន្ន ខណៈដែលអតីតកាលនាងធ្លាប់រស់នៅផ្ទះជួល និងផ្ដើមដើមទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះពីការលក់ជ្រក់ជើងមាន់តាមOnline និងឈានទៅវិវត្តន៍ក្រុមហ៊ុននិងមុខរបរកាន់តែរីកធំឡើងៗ។


អតីតតារាចម្រៀងRock ម៉ូលីកា ក៍ធ្លាប់បានធ្វើកម្មវិធីសប្បុរសធ័មជួយដល់សិល្បករចាស់ជរាអត់ទីពឹង និងជនក្រីក្រជាច្រើនលើកច្រើនសារមកផងដែរ។ការប្រែក្លាយជីវភាពយ៉ាងល្អប្រសើររបស់ម៉ូលីកា នាពេលនេះ ជាគំរូដ៍ល្អមួយសម្រាប់តារាផ្សេងៗទៀតឬអ្នកនៅក្រៅរង្វង់សិល្បៈយកនាងធ្វើជាគំរូ ខណៈដែលក្រោយម៉ូលីកា ចាប់ដៃលោកហុង មានុណ ជាង២ឆ្នាំ និងទទួលបានចំណងដៃកូនស្រី១ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំនោះពេលនេះគូស្នេហ៍តារា១គូ ដែលបានតស៊ូកម្សត់កម្រជាមួយគ្នាជាច្រើនឆ្នាំទម្រាំមានថ្ងៃនេះពួកគេកំពុងរស់នៅដោយសុភមង្គល។យ៉ាងណាទាក់ទងអាជីពចម្រៀងនោះម៉ូលីកា ថានាងមិនទាន់អាចឆ្លៀតពេលដើម្បីឡើងឆាកវិញនោះទេ តែនាងនៅតែស្រលាញ់សិល្បៈនិងមានគម្រោងផលិតបទចម្រៀងខ្លួនឯងនៅពេលវេលាសមស្របណាមួយនាងថ្ងៃខាងមុខ៕