Friday, October 18, 2024
Homeតារាខ្មែរម៉ូលីកា ៖ ថាសុខចិត្តញាំអំបិលប្រហុក ដើម្បីFerrari

ម៉ូលីកា ៖ ថាសុខចិត្តញាំអំបិលប្រហុក ដើម្បីFerrari

ភ្នំពេញ៖ពិតជាមិនចាញ់សេដ្ឋីនីមែនក្រោយជោគជ័យទាំងOnline និងមុខជំនួញមែនដែលពេលនេះម៉ូលីកា ធ្វើឲ្យ​ផ្អើល​មេឃតែម្ដងតាមរយៈការទិញរថយន្ដទំនើបម៉ាកFerrari-488GTB ព័ណក្រហមទម្លាក់ ពីកុង តឺណឺ​តម្លៃ​ដល់​ទៅ៣៥ម៉ឺនដុល្លារហើយថៅកែស្រីរូបស្រស់ នេះបានកាន់ចង្កូត​ឡាន​ថ្មីនិងបើករថយន្ដលំដាប់អភិជន​នេះកាលពីរ​សៀលថ្ងៃទី១០តុលា ឆ្នាំ២០២២។

  អ្នកយកព័តមានយើងបានឆាតសាកសួរនូវការសម្រេចចិត្តរបស់កំពូលអ្នកលក់Online រូបនេះក្នុងការទិញ រថយន្ដ១គ្រឿងស្មើផ្ទះវីឡារ១បែបនេះ ហើយត្រូវនាងនិយ​យាយខ្លីថាមក​ពី”ស្រលាញ់ឡានFerrari”។ដោយ ឡែកនៅលើហ្វេសបុករបស់ម្ចាស់ក្រុមហ៊ុនNk Molika Beauty Trending Co.Ltd រូបនេះ វិញនាងបានចេញ សារថា”យល់សប្ដិថាបាននៅក្បែបង ឥឡូវ​បាន​នៅ​ក្បែ​បង​មែនហើយ My Crush Mo Lika Ferrari -488GTB ។ស្វាគមន៍សមាជិកថ្មី តម្លៃរាង​អ៊ែមជាង​មុនតិច 350000$។ដើម្បីកូនពៅMummy (Ferrari)សុខចិត្តញាំអំបិល ប្រហុក”។

   ការបញ្ចេញរថយន្ដទំនើបនាពេលនេះបញ្ជាក់ថាមុខជំនួញរបស់ម៉ូលីកា កាន់តែកាក់កប ទើបធ្វើឲ្យរឹត តែ​មាន​កម្រិតដៃជីវភាពធូធាហក់ឡើងខ្ពស់ទៅមុខជាលំដាប់ថែមទៀត ខណៈ​ដែល​មុននេះក្រុមហ៊ុនអិនខេ ម៉ូ លីកា ប៊ីយូធី ត្រេឌីង ឯ.ក(Nk Molika Beauty Trending Co.Ltd) របស់នាងបានចុះMOU ជាមួយ ក្រុមហ៊ុនមេធាវី អេជ អេន អេស (HSN law Group) ដើម្បី​បង្កើននូវជំនឿរចិត្តដល់អតិថិជន​របស់ក្រុមហ៊ុន។ប៉ុន្ដែគេកត់សម្គាល់ថា​ឡានថ្មីនេះមិន​ដឹង​​ជា​រថយន្ដទីប៉ុន្មាននោះទេ ដែលម៉ូលីកា មានសរុបទាំងអស់ព្រោះមុននេះនាងទើប​ទិញ​រថយន្ដ​ទំនើបម៉ាក​Escalate ព័ណខ្មៅស៊េរីថ្មីចុងក្រោយតម្លៃជិតកន្លះលានដុល្លារ ស្របពេល​ដែលនាង​មាន​រថ​យន្ដ​ប្រើប្រាស់ពីមុនដូចជាFord Raptor ,Jaguar និងRange Rover ជាដើម។

  គូរបញ្ជាក់ថាម៉ូលីកា បានចំណាយលុយរាប់សែនដុល្លារទៅលើការទិញ​រថយន្ដ​ក្នុង​ក្ដីស្រម៉ៃរបស់​នាងទើប​ធ្វើឲ្យនាងត្រូវបានគេចាប់អារម្មណ៍និងក្លាយទៅជាអ្នកលក់លើOnline ដ៍ល្បីឈ្មោះបំផុត១រូបនាពេលបច្ចុប្បន្ន ខណៈដែលអតីតកាលនាងធ្លាប់រស់នៅផ្ទះជួល និង​ផ្ដើមដើមទុនត្រឹមតែ៣០០ដុល្លារប៉ុណ្ណោះ​ពីការលក់ជ្រក់​ជើងមាន់តាមOnline និងឈាន​ទៅ​វិវត្តន៍​ក្រុម​ហ៊ុននិង​មុខរបរ​កាន់​តែរីកធំឡើងៗ។

អតីតតារាចម្រៀងRock ម៉ូលីកា ក៍ធ្លាប់បាន​ធ្វើកម្មវិធី​សប្បុរស​ធ័មជួយ​ដល់សិល្បករចាស់ជរាអត់ទីពឹង និងជន​ក្រី​ក្រ​ជាច្រើន​លើក​ច្រើន​សារមក​ផងដែរ។ការប្រែក្លាយ​ជីវភាពយ៉ាងល្អប្រសើររបស់ម៉ូលីកា នាពេលនេះ ជាគំរូដ៍ល្អ​មួយ​​សម្រាប់តារា​ផ្សេងៗ​ទៀត​ឬអ្នក​នៅក្រៅរង្វង់សិល្បៈយកនាងធ្វើជាគំរូ ខណៈដែលក្រោយ​ម៉ូលីកា ចាប់ដៃ​លោក​ហុង មានុណ ជាង​២ឆ្នាំ និងទទួលបានចំណងដៃកូនស្រី១ឈ្មោះនុណ ច័ន្ទម៉ូនីតា អាយុជាង២ឆ្នាំនោះ​ពេល​នេះគូស្នេហ៍តារា១គូ ដែល​បានតស៊ូកម្សត់​កម្រជាមួយ​គ្នាជាច្រើន​ឆ្នាំទម្រាំមានថ្ងៃនេះ​ពួកគេកំ​ពុងរស់នៅ​ដោយ​សុភមង្គល។​យ៉ាងណាទាក់​ទងអាជីព​ចម្រៀ​​ងនោះម៉ូលីកា ថានាងមិនទាន់អាច​ឆ្លៀតពេលដើម្បីឡើងឆាកវិញ​នោះ​ទេ តែនាងនៅតែ​ស្រ​លា​ញ់​សិល្បៈនិង​មាន​គម្រោ​ង​ផលិតបទចម្រៀងខ្លួនឯង​នៅពេលវេលា​សមស្រប​ណា​មួយ​នាងថ្ងៃខាងមុខ៕

RELATED ARTICLES