ភ្នំពេញ៖តារាកូន១ឱក សុគន្ធកញ្ញា មិនទាន់សញ្ញាមានផ្ទៃពោះកូនទី២នោះទេ បើទោះជានាងត្រូវតែពពោះយកកូនបន្ថែមដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំក្ដី ប៉ុន្ដែពេលនេះសុគន្ធកញ្ញា បែជាសម្រុកពង្រឹងតំណែងCoach និងJudge ជាងចេញបទចម្រៀងថ្មីៗទៅវិញ។ដោយឡែកសម្រាប់ការភ្លក្សរសជាតិធ្វើជាតួឯករបស់ប្អូនថ្លៃលោកថែកែហង្សមាសរូបនេះវិញរយៈពេលជិត៥ឆ្នាំទៅហើយសុគន្ធកញ្ញា នៅតែបន្ដជាប់គាំងស្ញេញដដែលទើបធ្វើឲ្យក្រុមការងារផលិតភាពយន្ដទាំង៤ច្រករបស់នាងបានត្រឹមតែទន្ទឹងរងចាំឆក់យកនាងមកធ្វើជាតួឯករបស់គេដោយមិនទាន់បានចម្លើយតបពីនាង។ប៉ុន្ដែតាមព័តមានថាការដែលសុគន្ធកញ្ញា ព្រលែងដៃក្នុងការវាយលុកទីផ្សារភាពយន្ដបែបនេះដោយសារតែដៃគូរបស់នាងលោកខែម ប៊ុនថៃ កាន់តែរយាលពីអាជីពសិល្បៈនារយៈពេលចុងក្រោយអតីតតារាU2 និង សាន់ដេរូបនោះឡើងជាឧកញ៉ាដ៍គូឲ្យភ្ញាក់ផ្អើលមក។ប៉ុន្ដែគេឆ្ងល់ថាហេតុអីសុគន្ធកញ្ញា មិនងាកទៅប្ដូរដៃគូជាមួយតារាប្រុសផ្សេងទៀតរបស់ហង្សមាសដូចជាលោកឆន សុវណ្ណារាជ ,ណុប បាយ៉ារិទ្ធ ,ថែល ថៃ ឬនី រតនា ជាដើមនោះព្រោះថាពួកគេសុទ្ធតែឆ្លងកាត់ការថតសម្ដែងភាពយន្ដដូចៗគ្នាទៅហើយ។

អ្នកដឹកនាំសម្ដែងភាពយន្ដក្រុម១របស់ហង្សមាសបានប្រាប់ន”គរធំ”យ៉ាងខ្លីកាលពីរសៀលថ្ងៃទី១២តុលា ថានៅលើមេជាអ្នកចាត់ចែង ហើយលោកគិតថាមូលហេតុដែលសុគន្ធកញ្ញា មិនទាន់ថតភាពយន្ដដោយសារតែនាងរវល់ច្រើនរឿងបទចម្រៀង,ធ្វើជាគ្រូបង្វឹក និងគណៈកម្មាការនោះឯង។ចំណែកទាក់ទងរឿងលោកខែម ប៊ុនថៃ វិញលោកថាមិនបានដឹងរឿងចង់ថតភាពយន្ដនោះទេ។

ឱក សុគន្ធកញ្ញា ធ្លាប់ជាដៃគូចម្រៀងជាមួយលោកខែម ប៊ុនថៃ តាំងពីពួកគេជ្រកទ្រនុំរួមគ្នានៅU2 ម្លេះហើយពេលជួបគ្នាម្ដងទៀតនៅហង្សមាសអ្នកទាំងពីរនៅតែបន្ដចាប់ដៃគ្នាទាំងច្រៀងនិងសម្ដែងMV ជាមួយគ្នា។ទោះជាយ៉ាងណាអ្នកដែលស្និតស្នាលសុគន្ធកញ្ញា បំផុតមិនមែនជាលោកប៊ុនថៃ នោះទេ តែជាលោកសុវណ្ណារាជ ហើយតាំងពីមុនកញ្ញា រៀបការជាមួយលោកអ៊ឹង សុខលី រហូតនាងមានកូន១នេះក៍ពួកគេនៅតែមានទំនាក់ទំនងគ្នាយ៉ាងជិតដិតដដែល ខណៈដែលលោកសុខលី មិនដែលប្រចណ្ឌភរិយាលោកផ្ដែសផ្ដាសនោះទេ។អ្នកជំនាញសិល្បៈបានលើកឡើងថាសុគន្ធកញ្ញា នៅតែផ្ដោតលើអាជីពចម្រៀងជាងភាពយន្ដ បើទោះជាពេលនេះនាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវក្ដី ប៉ុន្ដែការធ្វើតួឯកកុន មិនមែនជាជម្រើសទី១របស់នាងឡើយ៕

