Tuesday, September 24, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ៖គាំងព្រោះលោកខែម ប៊ុនថៃ ?

ឱក សុគន្ធកញ្ញា ៖គាំងព្រោះលោកខែម ប៊ុនថៃ ?

ភ្នំពេញ៖តារាកូន១ឱក សុគន្ធកញ្ញា មិនទាន់សញ្ញាមានផ្ទៃពោះកូនទី២នោះទេ បើទោះជានាង​ត្រូវតែពពោះ​យក​កូនបន្ថែមដើម្បីឲ្យចំណងស្នេហាកាន់តែរឹងមាំក្ដី ប៉ុន្ដែពេលនេះសុគន្ធកញ្ញា បែជាសម្រុកពង្រឹងតំណែងCoach និងJudge ជាងចេញបទចម្រៀងថ្មីៗទៅវិញ។ដោយ​ឡែក​សម្រាប់ការភ្លក្សរសជាតិធ្វើជាតួឯករបស់​ប្អូនថ្លៃ​លោក​ថែកែហង្សមាសរូបនេះវិញរយៈពេលជិត៥ឆ្នាំទៅហើយសុគន្ធកញ្ញា នៅតែបន្ដជាប់គាំងស្ញេញដដែល​ទើបធ្វើឲ្យ​ក្រុមការងារ​ផលិត​ភាព​​​យន្ដ​ទាំង៤ច្រករបស់នាងបានត្រឹមតែទន្ទឹងរងចាំឆក់យកនាង​មកធ្វើជាតួឯករបស់គេ​ដោយ​​មិនទាន់បានចម្លើយតបពីនាង។ប៉ុន្ដែតាមព័តមានថាការដែលសុគន្ធកញ្ញា ព្រលែងដៃ​ក្នុងការវាយលុក​ទីផ្សារភាពយន្ដបែបនេះដោយសារតែដៃគូរបស់នាងលោកខែម ប៊ុនថៃ កាន់​តែរយាលពីអាជីព​សិល្បៈនារយៈ​ពេលចុងក្រោយអតីតតារាU2 និង សាន់ដេរូបនោះ​ឡើង​ជា​ឧកញ៉ាដ៍គូឲ្យភ្ញាក់ផ្អើលមក។ប៉ុន្ដែគេឆ្ងល់ថាហេតុអី​សុគន្ធកញ្ញា មិនងាកទៅប្ដូរដៃគូជាមួយ​តារាប្រុសផ្សេង​ទៀត​​​របស់ហង្សមាសដូចជាលោកឆន សុវណ្ណារាជ ,ណុប បាយ៉ារិទ្ធ ,ថែល ថៃ ឬនី រតនា ជា​ដើម​នោះព្រោះថាពួកគេសុទ្ធតែឆ្លងកាត់ការថត​សម្ដែងភាពយន្ដដូចៗ​គ្នាទៅ​ហើយ​។

  អ្នកដឹកនាំសម្ដែងភាពយន្ដក្រុម១របស់ហង្សមាសបានប្រាប់ន”គរធំ”យ៉ាងខ្លីកាលពីរសៀលថ្ងៃទី១២តុលា ថានៅលើមេជាអ្នកចាត់ចែង ហើយលោកគិតថាមូលហេតុដែល​សុគន្ធ​កញ្ញា មិនទាន់ថតភាពយន្ដ​ដោយ​សារតែនាងរវល់ច្រើនរឿងបទចម្រៀង,ធ្វើជាគ្រូបង្វឹក និង​គណៈកម្មាការនោះឯង។ចំណែកទាក់​ទងរឿង​លោកខែម ប៊ុនថៃ វិញលោកថាមិនបានដឹង​រឿងចង់ថតភាពយន្ដនោះទេ។

ឱក សុគន្ធកញ្ញា ធ្លាប់ជាដៃគូចម្រៀងជាមួយលោកខែម ប៊ុនថៃ តាំងពីពួកគេជ្រក​ទ្រនុំ​រួម​គ្នានៅU2 ម្លេះហើយ​ពេលជួបគ្នាម្ដងទៀតនៅហង្សមាសអ្នកទាំង​ពីរនៅតែបន្ដចាប់ដៃគ្នា​ទាំង​ច្រៀងនិងសម្ដែងMV ជាមួយគ្នា។ទោះជាយ៉ាងណាអ្នកដែលស្និតស្នាលសុគន្ធកញ្ញា បំ​ផុត​មិនមែនជាលោកប៊ុនថៃ នោះទេ តែជាលោកសុវណ្ណារាជ ហើយតាំងពីមុនកញ្ញា រៀបការ​ជាមួយលោក​អ៊ឹង សុខលី រហូតនាងមានកូន១នេះក៍ពួកគេនៅ​តែមានទំនាក់​ទំនង​គ្នាយ៉ាង​ជិតដិត​ដដែល ខណៈដែលលោកសុខលី មិនដែលប្រចណ្ឌភរិយាលោកផ្ដែសផ្ដាសនោះ​ទេ។អ្នកជំ​នាញ​សិ​ល្បៈ​បានលើកឡើងថាសុគន្ធកញ្ញា នៅតែផ្ដោតលើអាជីព​ចម្រៀងជាង​ភាព​យន្ដ បើ​ទោះជាពេលនេះ​នាងមិន​សូវ​មានសន្ទុះខ្លាំងដូចកាលនៅលីវក្ដី ប៉ុន្ដែការធ្វើតួឯកកុន មិន​​មែន​​ជាជម្រើសទី១របស់នាងឡើយ៕

RELATED ARTICLES