Tuesday, September 24, 2024
Homeតារាខ្មែរករុណា ពេជ្រ ៖ ភ្ញៀវ៦០០នាក់ សម្រុកចូលរួមពិធី​បុណ្យ​​​ខួប​គម្រប់​១ឆ្នាំឪពុក​

ករុណា ពេជ្រ ៖ ភ្ញៀវ៦០០នាក់ សម្រុកចូលរួមពិធី​បុណ្យ​​​ខួប​គម្រប់​១ឆ្នាំឪពុក​

ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានធ្វើពិធីបុណ្យខួបជូនឪពុករបស់លោកឧបា​សក​ម៉ុក សាខន គម្រប់ខួប១ឆ្នាំកាលពីថ្ងៃ១៣តុលា នៅផ្ទះរបស់លោកភូមិក្រាំងអង្រុង សង្កា​ត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជ​ធានី​ភ្នំពេញ ដោយមានភ្ញៀវទាំងក្នុងនិងក្រៅសិល្បៈចូលរួម​ប្រ​មាណ​​៦០០នាក់ក្នងនោះមានសិល្បករខ្ទង់៥០%​(៣០០​នាក់)​។តាម​ព័តមានថាដោយសារតែ​លោកករុណា ពេជ្រ តែងតែទៅចូលរួមកម្មវិធីអ្នកសិល្បៈរួមអាជីពនិងអ្នក​ស្គាល់គ្នាទើបនៅថ្ងៃ​បុណ្យខួបឪពុកលោកមានភ្ញៀវសម្រុកទៅច្រើនបែបនេះ រហូតមានភ្ញៀវខ្លះលោកមិនបាន​អ​ញ្ជើ​​ញ​ក៍ទៅចូលបុណ្យជាបន្ដបន្ទាប់ដែរ។

 ក្រៅពីអ្នកសិល្បៈរាប់រយនាក់នោះនៅថ្ងៃបុណ្យខួប១ឆ្នាំរបស់ឪពុកលោកករុណា  ពេជ្រ នោះគេក៍ឃើញមាន​ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវ៉ា សុធា ប្រធានមន្ទីបិរញ្ញវត្ថុរាជធានីភ្នំពេញ និងជាថៅកែ​ផលិតកម្ម​និងទូរទស្សន៍​ថោន ,លោកគួច ខេវិន អតីតអគ្គនាយករងទូរទស្សន៍Ctn,អាស៊ីអាគ្នេហ៍ ,Etv និងជាអ្នកផលិត​កម្មវិធីជាន់ខ្ពស់ផ្នែក​ទូរ​ទស្សន៍ និងមន្រ្ដីរាជការមួយ​ចំនួន​ទៀត​ផងដែរ ។ប៉ុន្ដែលោកករុណា ពេជ្រ មិន​បាន​ប្រាប់ថា​ការ​ចំណាយពិធីទាំងមូលអស់ទឹកប្រាក់ប៉ុន្មានឡើយ ខណៈ​ដែលសាច់​ញាត្តិ​លោក​បង្ហើបថា​ខ្ទង់​ម៉ឺន​ដុល្លារ។

  លោកករុណា ពេជ្រ បានប្រាប់អ្នកកាសែតថាលោកមានវប្បដិសារីដែលមិន​បានបំ​ពេ​ញ​​បំណងធំមួយ​របស់​ឪ​ពុក​លោកដែលចង់ឃើញរូបលោករៀបការ​ប្រពន្ធពេលលោក​នៅមាន​ជីវិត តែរហូតមកដល់ពេលនេះ​លោក​ថា​នៅតែមិនទាន់អាច​កំណត់ពីរឿងចូលរោងការ​ថា​នឹង​រៀបចំនៅថ្ងៃខែឆ្នាំណាដដែល។ដោយឡែកមហាជនបាន​កោតសរសើរលោកករុណា ពេជ្រ ដែល​បាន​មើលថែឪពុកដោយផ្ទាល់អស់ពីចិត្តនិង​ចំណាយថវិការរហូត​ជាង២០​ម៉ឺន​ដុល្លារ​ឯណ្ណោះ ក្នុងការព្យាបាលឧបាសកម៉ុក សាខន ដែលមានជំងឺដាច់សសៃឈាមក្នុង​ខួបក្បាល ប៉ុន្ដែនៅ​តែមិន​អាចជួយឪពុកបានហើយលោកពេជ្រ ដែលជាកូនទោលហាក់មានអារម្មណ៍​ហាក់ឯកោក្រោយឪពុក​ទទួ​ល​​មរណភាព​កាលពីថ្ងៃ​ទី​១៤ខែតុលាឆ្នាំ២០២១ ក្នុងអាយុ៧៥ឆ្នាំ។

 សូមបញ្ជាក់ថាការធ្វើបុណ្យធំជូនឪពុករបស់លោកករុណា ពេជ្រ នាពេលនេះក្រោយ​លោកទើបវិលត្រ​ឡប់​មក​ពីជួបម្ដាយនៅបារាំងដែលមានជំងឺត្បៀតសសៃឈាម កាលពី​ពេល​ថ្មីៗនេះ ខណៈដែលអាជីពសិល្បៈវិញ​លោក​ពេជ្រ ថានៅតែបន្ដទៅមុខទៀតនឹងត្រៀម​ចេ​ញ​បទ​លើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកបន្ថែម​ក្រោយបាន​ចេញ​បទ”មន្ដស្នេហ៍​កំ​ពង់ស្ពឺ” និង​បទ”ភ្នំព្រឹក នឹកភ្នំពេញ”៕

RELATED ARTICLES