ភ្នំពេញ៖តារាចម្រៀងថោនលោកករុណា ពេជ្រ បានធ្វើពិធីបុណ្យខួបជូនឪពុករបស់លោកឧបាសកម៉ុក សាខន គម្រប់ខួប១ឆ្នាំកាលពីថ្ងៃ១៣តុលា នៅផ្ទះរបស់លោកភូមិក្រាំងអង្រុង សង្កាត់ក្រាំងធ្នង់ ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានភ្ញៀវទាំងក្នុងនិងក្រៅសិល្បៈចូលរួមប្រមាណ៦០០នាក់ក្នងនោះមានសិល្បករខ្ទង់៥០%(៣០០នាក់)។តាមព័តមានថាដោយសារតែលោកករុណា ពេជ្រ តែងតែទៅចូលរួមកម្មវិធីអ្នកសិល្បៈរួមអាជីពនិងអ្នកស្គាល់គ្នាទើបនៅថ្ងៃបុណ្យខួបឪពុកលោកមានភ្ញៀវសម្រុកទៅច្រើនបែបនេះ រហូតមានភ្ញៀវខ្លះលោកមិនបានអញ្ជើញក៍ទៅចូលបុណ្យជាបន្ដបន្ទាប់ដែរ។


ក្រៅពីអ្នកសិល្បៈរាប់រយនាក់នោះនៅថ្ងៃបុណ្យខួប១ឆ្នាំរបស់ឪពុកលោកករុណា ពេជ្រ នោះគេក៍ឃើញមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមវ៉ា សុធា ប្រធានមន្ទីបិរញ្ញវត្ថុរាជធានីភ្នំពេញ និងជាថៅកែផលិតកម្មនិងទូរទស្សន៍ថោន ,លោកគួច ខេវិន អតីតអគ្គនាយករងទូរទស្សន៍Ctn,អាស៊ីអាគ្នេហ៍ ,Etv និងជាអ្នកផលិតកម្មវិធីជាន់ខ្ពស់ផ្នែកទូរទស្សន៍ និងមន្រ្ដីរាជការមួយចំនួនទៀតផងដែរ ។ប៉ុន្ដែលោកករុណា ពេជ្រ មិនបានប្រាប់ថាការចំណាយពិធីទាំងមូលអស់ទឹកប្រាក់ប៉ុន្មានឡើយ ខណៈដែលសាច់ញាត្តិលោកបង្ហើបថាខ្ទង់ម៉ឺនដុល្លារ។


លោកករុណា ពេជ្រ បានប្រាប់អ្នកកាសែតថាលោកមានវប្បដិសារីដែលមិនបានបំពេញបំណងធំមួយរបស់ឪពុកលោកដែលចង់ឃើញរូបលោករៀបការប្រពន្ធពេលលោកនៅមានជីវិត តែរហូតមកដល់ពេលនេះលោកថានៅតែមិនទាន់អាចកំណត់ពីរឿងចូលរោងការថានឹងរៀបចំនៅថ្ងៃខែឆ្នាំណាដដែល។ដោយឡែកមហាជនបានកោតសរសើរលោកករុណា ពេជ្រ ដែលបានមើលថែឪពុកដោយផ្ទាល់អស់ពីចិត្តនិងចំណាយថវិការរហូតជាង២០ម៉ឺនដុល្លារឯណ្ណោះ ក្នុងការព្យាបាលឧបាសកម៉ុក សាខន ដែលមានជំងឺដាច់សសៃឈាមក្នុងខួបក្បាល ប៉ុន្ដែនៅតែមិនអាចជួយឪពុកបានហើយលោកពេជ្រ ដែលជាកូនទោលហាក់មានអារម្មណ៍ហាក់ឯកោក្រោយឪពុកទទួលមរណភាពកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០២១ ក្នុងអាយុ៧៥ឆ្នាំ។


សូមបញ្ជាក់ថាការធ្វើបុណ្យធំជូនឪពុករបស់លោកករុណា ពេជ្រ នាពេលនេះក្រោយលោកទើបវិលត្រឡប់មកពីជួបម្ដាយនៅបារាំងដែលមានជំងឺត្បៀតសសៃឈាម កាលពីពេលថ្មីៗនេះ ខណៈដែលអាជីពសិល្បៈវិញលោកពេជ្រ ថានៅតែបន្ដទៅមុខទៀតនឹងត្រៀមចេញបទលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកបន្ថែមក្រោយបានចេញបទ”មន្ដស្នេហ៍កំពង់ស្ពឺ” និងបទ”ភ្នំព្រឹក នឹកភ្នំពេញ”៕
