Tuesday, September 24, 2024
Homeតារាខ្មែរអ៊ីវ៉ា​ ៖រក្សាររបស់ធម្មជាតិបានដល់ពេលណា?

អ៊ីវ៉ា​ ៖រក្សាររបស់ធម្មជាតិបានដល់ពេលណា?

ភ្នំពេញ៖អ៊ីវ៉ា ជាតារាម្នាក់ដែលឪពុកនាងលោកអ៊ូវ៉ាវ ធ្លាប់អះអាងថាតាំងពីចុងជើងដល់​សក់​គឺ​នៅរក្សាររបស់ហ្សីន (Original)ទាំងអស់ គ្មានបានកែកុនត្រង់កន្លែងណាបន្ដិចឡើយ។ការ​អះ​អាងបែបនេះរបស់លោកវ៉ាវ មានន័យ​ថា​ស្រីនាថ ហៅអ៊ីវ៉ា ទុករបស់ធម្មជាតិ​បានរយៈពេល​ជាង​​១០ឆ្នាំមកហើយ ក្រោយនាងមានឈ្មោះល្បីក្នុងអាជីព​ចម្រៀ​ង​​នេះ។​ប៉ុន្ដែគេជឿរថា​ការ​តាំងចិត្តឲ្យនៅហ្សីន អស់១ជីវិតរបស់អ៊ីវ៉ា នឹងអាចបញ្ចប់នាពេលខាង​មុខ​នេះ​​​ជា​មិនខាន ព្រោះ​ថាតារាល្បីៗជាច្រើនដួងមកហើយធ្លាប់​ប្រាប់ថាពួកគេ​មិនកែសម្រស់​នោះ​ទេ ព្រោះខ្លាច​មុខកាំ​បិត ខ្លាចគីមី ជាដើមតែចុងក្រោយដើម្បីប្រកួតប្រជែងជាមួយ​តារា​ផ្សេង​ៗទៀតឲ្យមានភាព​ទាក់​​ទាញនោះស្រាប់តែ​ពួកគេបានកែសឹងគ្រប់គ្នា។តែទាក់​ទង​រឿងនេះលោកវ៉ាវ ឪពុកស្រី​នាថ ថាលោកមិនមានការបារម្ភច្រើននោះទេ ព្រោះថាកូនក្រមុំ​របស់លោក​មិនកែសម្ផស្សនា​ពេលនេះក៍មិនមែនលោកជាអ្នកដាក់កម្រិតលើនាងនោះដែរ តែ​មក​ពីនាងដឹងខ្លួនឯងថា​ការ​កែសម្រស់វាជះឥទ្ធិពលប៉ុណ្ណា ទើបនាងមិនជ្រើសវិធីនោះទាំង​ពេល​នេះនឹងទៅ​ថ្ងៃ​អនាគត។

ក្នុងជំនួបជាមួយអ៊ីវ៉ា កន្លងមកនាងធ្លាប់ប្រាប់ថារហូតមកដល់ពេលនេះសម្រស់​របស់​នាងពិតជាធម្មជាតិ​១០០%​មែន ។យ៉ាងណានាងថានៅពេលអាយុច្រើន ហើយរូបសម្រស់មាន​ការ​ប្រែប្រួល​ទើបនាងគិតគូរឿងនេះជាថ្មី​ថាគូកែឬអត់?

 ក្រៅពីអ៊ីវ៉ា តារាដែលថាមិនបានកែកុនសម្រស់ទាល់តែសោះនោះក៍មានអ្នកនាងពេជ្រ សោភា​ អាយុ៣៩ឆ្នាំ​ម្នាក់​ទៀតដែរដោយសោភា ថាមិនកែសម្រស់រស់នៅបានយូជាង ។យ៉ាង​ណាអ៊ីវ៉ា ដែលរក្សារភាពនៅហ្សីន សម្រស់ពី​ធម្មជាតិទាំងស្រុងបែបនេះហើយ​ទើបកន្លង​មក​លេច​ឭថាលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំ នៅសៀម​រាបនោះនៅតែរក្សារ​ចិត្ត​ស្រ​លាញ់នាង ដោយគ្មានការប្រែចិត្តបន្ដិចឡើយគិតតាំងពីឆ្នាំ២០១២ រហូតមកដល់​បច្ចុ​ប្បន្ន បើ​ទោះជាអ៊ីវ៉ា បិតផ្លូវស្នេហ៍តាំងពីចុងឆ្នាំ២០១៣ ក្ដី ប៉ុន្ដែនៅចំពោះមិត្តភក្ដិដ៍ជិតដិតមាន​ទាំងអ្នក​សិល្បៈល្បីៗ​មួយចំនួនផង ប្អូនមន្រ្ដីធំផ្កាយ៣ រូបនោះតែងតែនិយាយសរសើរស្រីនាថ ថាមាន​តែ១គ្មាន២ ព្រោះតែលោក​យល់​ថាតារាភាគច្រើនសុទ្ធតែកែសម្រស់ តែអ៊ីវ៉ា មិនចាប់អារម្មណ៍​ឡើយ។ប៉ុន្ដែអ៊ីវ៉ា ហាក់គ្មានការចាប់អារម្មណ៍​ទៅលើ​លោក”ប”ដែលនៅ​តែតាមដានគ្រប់​សកម្ម​ភាព​​របស់នាងនោះបន្ដិចឡើយ ហើយតារាសាន់ដេរូបនេះ​ថែមទាំង​បាន​​​លេង​១ក្បាច់​ដាច់​ចង្កេះ​​​​​ប្អូនមន្រ្ដីធំនោះទៀតផងព្រោះកាលពីដើមខែមីនាឆ្នាំ២០២១ ស្រីនាថ ប្រកាស​ថាគូ​ស្នេហ៍​​របស់នាងគឺជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ។ការថ្លែងបែបនេះរបស់អ៊ីវ៉ា បញ្ជាក់ថានាង​មិន​វិលទៅ​រកការ​ផ្សះផ្សារស្នេហ៍ចាស់ជាដាច់ខាត ហើយចំពោះមូលហេតុនោះគឺដោយសារតែ​លោក​ថៅកែ”ប”ធ្លាប់ប្រចណ្ឌ​និង​ហួងហែងនាងខ្លាំងពេក។

 គូរបញ្ជាក់ថាបើគ្មានការប្រែប្រួលទេស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា នឹងលាភាពនៅ​លីវ​ត្រឹម​ឆ្នាំ២០២៣ ខាងមុខ​នេះហើយដែលពេលនោះនាងមានអាយុ៣០ឆ្នាំគត់ តែរហូត​មក​ដល់ពេលនេះស្រីនាថ នៅតែមិនព្រមបង្ហាញមុខ​អនាគតស្វាមីឲ្យគេស្គាល់នោះទេ។អ៊ីវ៉ា វាចា​ថា​មនុស្សស្រីរៀបការនៅអាយុ៣០ឆ្នាំគឺសមរម្យបំផុត​សម្រាប់ការ​យល់​​ឃើញរបស់នាង ហេតុ​នេះ​ហើយបានជានាងកំណត់រឿងយកប្ដីនៅពេលនោះ។ដោយឡែកលោកវ៉ាវ ធ្លាប់បង្ហើប​ថា​កូនប្រសាររបស់លោកមិនមែនជាប្រុសក្មេង ឬប្រុសស្ទាវ ពោលគឺលោកចង់ឲ្យអ៊ីវ៉ា យកប្ដីបុ​រស​ចំណាស់បន្ដិច ព្រោះគេចាស់ចិត្តគំនិត មិនឆេវឆាវដូចក្មេង។តែបុរសចំណាស់នោះ​បែជា​មិនមែនជាប្អូន​លោក​ផ្កាយ៣ទៅវិញ ហេតុនេះហើយគេចាំមើលថាតើតារាវ័យ២៩ឆ្នាំរូបនេះ​នឹង​យកប្ដីចាស់តាមបំណងឪពុក ឬមួយ​ក៍នាងជ្រើសប្ដីដោយខ្លួនឯងដោយរៀបការជាមួយ​ប្រុស​ក្មេងនៅឆ្នាំ២០២៣ ប្រឆាំងលោកវ៉ាវ ?

RELATED ARTICLES