ភ្នំពេញ៖អ៊ីវ៉ា ជាតារាម្នាក់ដែលឪពុកនាងលោកអ៊ូវ៉ាវ ធ្លាប់អះអាងថាតាំងពីចុងជើងដល់សក់គឺនៅរក្សាររបស់ហ្សីន (Original)ទាំងអស់ គ្មានបានកែកុនត្រង់កន្លែងណាបន្ដិចឡើយ។ការអះអាងបែបនេះរបស់លោកវ៉ាវ មានន័យថាស្រីនាថ ហៅអ៊ីវ៉ា ទុករបស់ធម្មជាតិបានរយៈពេលជាង១០ឆ្នាំមកហើយ ក្រោយនាងមានឈ្មោះល្បីក្នុងអាជីពចម្រៀងនេះ។ប៉ុន្ដែគេជឿរថាការតាំងចិត្តឲ្យនៅហ្សីន អស់១ជីវិតរបស់អ៊ីវ៉ា នឹងអាចបញ្ចប់នាពេលខាងមុខនេះជាមិនខាន ព្រោះថាតារាល្បីៗជាច្រើនដួងមកហើយធ្លាប់ប្រាប់ថាពួកគេមិនកែសម្រស់នោះទេ ព្រោះខ្លាចមុខកាំបិត ខ្លាចគីមី ជាដើមតែចុងក្រោយដើម្បីប្រកួតប្រជែងជាមួយតារាផ្សេងៗទៀតឲ្យមានភាពទាក់ទាញនោះស្រាប់តែពួកគេបានកែសឹងគ្រប់គ្នា។តែទាក់ទងរឿងនេះលោកវ៉ាវ ឪពុកស្រីនាថ ថាលោកមិនមានការបារម្ភច្រើននោះទេ ព្រោះថាកូនក្រមុំរបស់លោកមិនកែសម្ផស្សនាពេលនេះក៍មិនមែនលោកជាអ្នកដាក់កម្រិតលើនាងនោះដែរ តែមកពីនាងដឹងខ្លួនឯងថាការកែសម្រស់វាជះឥទ្ធិពលប៉ុណ្ណា ទើបនាងមិនជ្រើសវិធីនោះទាំងពេលនេះនឹងទៅថ្ងៃអនាគត។

ក្នុងជំនួបជាមួយអ៊ីវ៉ា កន្លងមកនាងធ្លាប់ប្រាប់ថារហូតមកដល់ពេលនេះសម្រស់របស់នាងពិតជាធម្មជាតិ១០០%មែន ។យ៉ាងណានាងថានៅពេលអាយុច្រើន ហើយរូបសម្រស់មានការប្រែប្រួលទើបនាងគិតគូរឿងនេះជាថ្មីថាគូកែឬអត់?

ក្រៅពីអ៊ីវ៉ា តារាដែលថាមិនបានកែកុនសម្រស់ទាល់តែសោះនោះក៍មានអ្នកនាងពេជ្រ សោភា អាយុ៣៩ឆ្នាំម្នាក់ទៀតដែរដោយសោភា ថាមិនកែសម្រស់រស់នៅបានយូជាង ។យ៉ាងណាអ៊ីវ៉ា ដែលរក្សារភាពនៅហ្សីន សម្រស់ពីធម្មជាតិទាំងស្រុងបែបនេះហើយទើបកន្លងមកលេចឭថាលោក”ប”ដែលជាថៅកែក្លឹប និងហាងបញ្ចាំ នៅសៀមរាបនោះនៅតែរក្សារចិត្តស្រលាញ់នាង ដោយគ្មានការប្រែចិត្តបន្ដិចឡើយគិតតាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន បើទោះជាអ៊ីវ៉ា បិតផ្លូវស្នេហ៍តាំងពីចុងឆ្នាំ២០១៣ ក្ដី ប៉ុន្ដែនៅចំពោះមិត្តភក្ដិដ៍ជិតដិតមានទាំងអ្នកសិល្បៈល្បីៗមួយចំនួនផង ប្អូនមន្រ្ដីធំផ្កាយ៣ រូបនោះតែងតែនិយាយសរសើរស្រីនាថ ថាមានតែ១គ្មាន២ ព្រោះតែលោកយល់ថាតារាភាគច្រើនសុទ្ធតែកែសម្រស់ តែអ៊ីវ៉ា មិនចាប់អារម្មណ៍ឡើយ។ប៉ុន្ដែអ៊ីវ៉ា ហាក់គ្មានការចាប់អារម្មណ៍ទៅលើលោក”ប”ដែលនៅតែតាមដានគ្រប់សកម្មភាពរបស់នាងនោះបន្ដិចឡើយ ហើយតារាសាន់ដេរូបនេះថែមទាំងបានលេង១ក្បាច់ដាច់ចង្កេះប្អូនមន្រ្ដីធំនោះទៀតផងព្រោះកាលពីដើមខែមីនាឆ្នាំ២០២១ ស្រីនាថ ប្រកាសថាគូស្នេហ៍របស់នាងគឺជាអ្នកធ្វើការពាក់ព័ន្ធវិស័យកីឡារ។ការថ្លែងបែបនេះរបស់អ៊ីវ៉ា បញ្ជាក់ថានាងមិនវិលទៅរកការផ្សះផ្សារស្នេហ៍ចាស់ជាដាច់ខាត ហើយចំពោះមូលហេតុនោះគឺដោយសារតែលោកថៅកែ”ប”ធ្លាប់ប្រចណ្ឌនិងហួងហែងនាងខ្លាំងពេក។

គូរបញ្ជាក់ថាបើគ្មានការប្រែប្រួលទេស្រីស្រស់ឃីន ស្រីនាថ ហៅអ៊ីវ៉ា នឹងលាភាពនៅលីវត្រឹមឆ្នាំ២០២៣ ខាងមុខនេះហើយដែលពេលនោះនាងមានអាយុ៣០ឆ្នាំគត់ តែរហូតមកដល់ពេលនេះស្រីនាថ នៅតែមិនព្រមបង្ហាញមុខអនាគតស្វាមីឲ្យគេស្គាល់នោះទេ។អ៊ីវ៉ា វាចាថាមនុស្សស្រីរៀបការនៅអាយុ៣០ឆ្នាំគឺសមរម្យបំផុតសម្រាប់ការយល់ឃើញរបស់នាង ហេតុនេះហើយបានជានាងកំណត់រឿងយកប្ដីនៅពេលនោះ។ដោយឡែកលោកវ៉ាវ ធ្លាប់បង្ហើបថាកូនប្រសាររបស់លោកមិនមែនជាប្រុសក្មេង ឬប្រុសស្ទាវ ពោលគឺលោកចង់ឲ្យអ៊ីវ៉ា យកប្ដីបុរសចំណាស់បន្ដិច ព្រោះគេចាស់ចិត្តគំនិត មិនឆេវឆាវដូចក្មេង។តែបុរសចំណាស់នោះបែជាមិនមែនជាប្អូនលោកផ្កាយ៣ទៅវិញ ហេតុនេះហើយគេចាំមើលថាតើតារាវ័យ២៩ឆ្នាំរូបនេះនឹងយកប្ដីចាស់តាមបំណងឪពុក ឬមួយក៍នាងជ្រើសប្ដីដោយខ្លួនឯងដោយរៀបការជាមួយប្រុសក្មេងនៅឆ្នាំ២០២៣ ប្រឆាំងលោកវ៉ាវ ?
