Tuesday, September 24, 2024
Homeតារាខ្មែរនាយចឺម ៖ថាចង់ការប្រពន្ធអាយុ២៩ឆ្នាំ

នាយចឺម ៖ថាចង់ការប្រពន្ធអាយុ២៩ឆ្នាំ

ភ្នំពេញ៖តារាចម្រៀងសាន់ដេលោកសុខ មេសា ហៅនាយចឺម បានអះអាងថានៅសល់តែ២ឆ្នាំ​ទៀត​ប៉ុណ្ណោះ ពោល​គឺនៅឆ្នាំ២០២៤ ខាងមុខនេះរូបនាយនឹងដល់ពេលចូលរោងការ​មែន​ទែន​ហើយ​។ការថ្លែងរបស់នាយចឺម បែបនេះក្រោយពីតារាសាន់ដេត្រូវបានគេមើលឃើញ​ថាត្រឹម​តែ៥ឆ្នាំចុងក្រោយនេះប៉ុណ្ណោះ​នាយបែកបាក់​សង្សារ​​ជាស្រីស្អាតដល់ទៅ៤ដួងផ្សេងគ្នា ទើប​ធ្វើ​ឲ្យលោកមេសា យល់ថាដើម្បីរក្សារស្នេហាឲ្យបាន​យូអង្វែង​គឺមានតែ​ការដឹកដៃកំពូលស្នេហ៍​ចូលរោងការទើបលែងមានគេឆក់ទៅបាត់ទៀត។

 នាយចឺម បានប្រាប់”នគរធំ”កាលពីថ្ងៃទី១៣តុលា ថាឆ្នាំនេះនាយមានអាយុ២៧ឆ្នាំ​ហើ​យ​អីចឹង​នៅអាយុ២៩ឆ្នាំ​នាយនឹងរៀបអាពាហ៍ពិពាហ៍ ។ប៉ុន្ដែលោកមេសា ថាអនាគត​ភរិ​យា​របស់នាយមិនមែនជាតារាសិល្បៈ​ដូចគ្នា​នោះទេ តែគឺជាអ្នកនៅក្រៅរង្វង់សិល្បៈតែម្ដង។

 នាយចឺម ថ្លែងថា”ខ្ញុំនឹងរៀបការជាមួយមនុស្សស្រីម្នាក់មិនមែនជាតារានោះទេ គាត់នៅ​ក្រៅសិល្បៈ តែខ្ញុំមិន​ទាន់រក​ឃើញថាជាអ្នកណាទេ។ខ្ញុំគិតថា​បើយកអ្នកសិល្បៈដូចគ្នាពិបាក​ណាស់ មិនអាចរក្សារបាន​ថិតថេ​នោះ​ទេ”។

 លោកសុខ មេសា មិនប្រាប់ពីមូលហេតុដែលនាយគិតថាយកប្រពន្ធជាតារាមិន​អាច​រក្សារ​​បានភាពយូអង្វែង​នោះឡើយ។ប៉ុន្ដែលោកមេសា បានដកបទ​ពិសោធន៍ផ្ទាល់ខ្លួន​ព្រោះ​ថា​ត្រឹម​តែ៥ឆ្នាំសោះនាយ បានបែកបាក់​សង្សារជាតារាស្រីស្អាតដល់ទៅ៤ដួងឯណ្ណោះ ក្នុង​នោះមានដូចជានាងអៀ ម៉េងលិ ហៅអូនម៉ី,ពុធ ស្រីខួច,ហ្វា ហ្វា ហៅស្រីយី និងចុងក្រោយ​អ្នកមេម៉ាយសេង សុខឃីម ។តែអ្វីដែលគូឲ្យភ្ញាក់ផ្អើលកាលពី​ពេលថ្មីៗនេះ​នាយ​ចឺម បែជា​ងាកទៅបង្ហាញភាពស្និតស្នាលជាមួយអតីតសង្សាររបស់ខ្លួនដល់ទៅ២នាក់ក្នុងនោះគឺសង្សារទី១អូនម៉ី ដោយនាយបានចាប់ឆ្បិចថ្ពាល់និងកាន់ដៃនាងហើយច្រៀងបទ​”ជំងឺនឹក​គេ”និង​ច្រៀ​ង​ឆ្លង​ឆ្លើយ​គ្នា​បទ”បង្ខំ​ចិត្ត​បែក​”។​នៅថ្ងៃដដែលនោះនាយចឺម ក៍បានជួបសង្សារចាស់ទី៣​របស់នាយ​គឺ​នាងហ្វា ហ្វា ផងដែរហើយថែមទាំង​ហៅ​អតីតសង្សារទី១និងទី៣មកថត​រូប​អម​ខ្លួន​ទាំង​សងទៀត​ផងទើបធ្វើឲ្យប្រុសៗមិនតិចនាក់ទេ ដែលច្រ​ណែន​លោកមេសា នឹងចង់​រៀនពីរូបមន្ដ​ញ៉ែស្រី​ស្អាតឲ្យបានសម្រេចដូចនាយ។ដោយឡែកFan របស់នាយចឺម វិញ​សង្ស័​យថាក្រោយ​លោក​មេសា ចែកផ្លូវជាមួយអ្នកមេម៉ាយសុខឃីម មកនាយហាក់ពិបាក​រកសង្សារ​ជាស្រី​ស្អាត​បាន​ដូចសង្សារ​ចាស់ៗរបស់នាយទៀតណាស់ ទើបពេលនេះតារាសាន់ដេចង់វិល​មកការផ្សះផ្សារ​ស្នេហ៍​ជាមួយ​អតីតសង្សារគឺអូនម៉ី និងស្រីយី ក្នុងពេលតែមួយបែបនេះ។

 នាយចឺម បានប្រាប់រឿងនេះថានាយ បានជួបអូនម៉ី និងហ្វា ហ្វា ដោយចៃដន្យប៉ុ​ណ្ណោះ ហេតុនេះហើយ​ក៍នៅ​តែរាប់អានគ្នាធម្មតា និយាយរកគ្នាដូចមុន។ប៉ុន្ដែនាយ​សង្កត់​ថាគ្មាន​បំ​ណ​ងវិលទៅរកការផ្សះផ្សារស្នេហ៍​ឬត្រូវ​រ៉ូវគ្នាវិញជាមួយសង្សារចាស់ទាំងពីរនោះទេ ព្រោះ​នាយ​បានតាំងចិត្តរួចហើយថាដាច់ខាតគូស្នេហ៍ថ្មីរបស់​នាយ​ដែលអាចនឹងចាប់ដៃគ្នាចូលរោង​ការនៅ២ឆ្នាំខាងមុខទៀតនេះគឺជាអ្នកនៅក្រៅសិល្បៈ មិនមែនជាតារាដូចគ្នា​ទៀតទេ។នាយ​ចឺម សង្កត់ថាបើយកតារាដូចគ្នាទៀតពិបាកណាស់ ថែរក្សារមិនគង់ទេ…។

 តាមរយៈការអះអាងរបស់នាយចឺម ខាងលើនេះហាក់បញ្ជាក់ថាតាមពិតនាយមិនមែន​ជាព្រាននារី ដូចអ្នក​លេង​បណ្ដាញសង្គម ហៅនោះទេ គឺនាយចង់បានស្នេហ៍ស្មោះនឹងកាន់​ដៃ​គ្នាជារៀងរហូត។ប៉ុន្ដែអ្នកខ្លះបែជា​យល់ថា​នាយចឺម ហាក់បាក់ទឹកចិត្តព្រោះថ្លោះធ្លោយភ្លាត់​ស្នៀត​របូតសង្សារស្រីស្អាតសាច់សខ្ចីដល់ទៅ៤ដួង ហេតុនេះ​ហើយពេលនេះ​នាយចង់រក​ស​ង្សារ​​​ទី៥ដើម្បីដឹកដៃគ្នាចូលរោងការ ព្រោះមិនចង់ឈឺចាប់ដដែលទៀត។​គេចាំ​មើ​ល​ថាតើ​នាយចឺម ពិតជាការប្រពន្ធនៅឆ្នាំ២០២៤ ដូចនាយតាំងចិត្តមែនឬយ៉ាងណា?

RELATED ARTICLES