Tuesday, November 26, 2024
Homeព័ត៌មានជាតិរដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋយកឯកសារ មកផ្ទៀងផ្ទាត់រកម៉ូតូបាត់

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវពលរដ្ឋយកឯកសារ មកផ្ទៀងផ្ទាត់រកម៉ូតូបាត់

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមួយចំនួន ដែលជាជនរងគ្រោះដោយសារ បទ ល្មើសលួច ឬប្លន់ ដែលពាក់ព័ន្ធនឹងបទល្មើសខាងលើ មកជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុម ការងាររដ្ឋបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យនិងផ្ទៀងផ្ទាត់ ដើម្បីរកឱ្យឃើញនូវភាពត្រឹមត្រូវរវាងឯកសារ និងភិនភាគរបស់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលជាផលពីអំពើល្មើស ដើម្បីសម្រេចប្រគល់ជូនម្ចាស់កម្មសិទ្ធិវិញ។

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ បានបញ្ជាក់ថា ក្នុងមួយរយៈពេលកន្លងមកនេះ ដោយពិនិត្យឃើញថា ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលមានការសង្ស័យពាក់ព័ន្ធនឹងបទល្មើស ហើយត្រូវបានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ និងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចាប់យក ដើម្បីស្រាវជ្រាវរកបទល្មើស នៅមិនទាន់មានប្រជាពលរដ្ឋមកទំនាក់ទំនងបន្តទៀតឡើយ។ ដូច្នេះដើម្បីមានមូលដ្ឋានក្នុងការអនុវត្តនីតិវិធីបន្តនោះ រដ្ឋបាលរាជធានី ភ្នំពេញ ស្នើប្រជាពលរដ្ឋដែលជាជនរងគ្រោះដោយសារអំពើលួចឬអំពើប្លន់ (លួចដោយមានស្ថានទម្ងន់ទោស) ដែលមិនទាន់បានយកឯកសារសក្ខីកម្មពាក់ព័ន្ធនឹងបទល្មើស រួមមានអត្តសញ្ញាណប័ណ្ណ ប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) ពាក្យបណ្តឹង និងឯកសារពាក់ព័ន្ធដទៃទៀត រួសរាន់មកបង្ហាញជូនតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ផុតរយៈពេលកំណត់ខាងលើ ក្រុមការងារនឹងត្រូវបញ្ចប់ភារកិច្ចរបស់ខ្លួន ហើយរដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តនីតិវិធីនានាទៀតទៅលើអាជីវកម្មទទួលបញ្ចាំ និងទទួលប្រាតិភោគ ដោយអនុប្បទានខុសច្បាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឱ្យស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ទំនាក់ទំនងក្រុមការងារ តាមរយៈលេខទូរស័ព្ទ ៖ 012 975 993, 011 975 033 និង 086 773 579…៕

RELATED ARTICLES