Monday, September 23, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះយុវជនម្នាក់ ពាក់ព័ន្ធករណីលួច

វ៉ៃខ្នោះយុវជនម្នាក់ ពាក់ព័ន្ធករណីលួច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន កាលពីវេលាម៉ោង ១១និង៣០នាទី ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅចំណុចដីឡូត៍គ្មានលេខ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ពាក់ព័ន្ធនឹងករណីលួច។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផាត ចាន់ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (មានសារធាតុញៀន)។ ជននេះត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមដីកាបង្គាប់ឱ្យចាប់ខ្លួន ចេញដោយលោកឆឹម ឫទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួច ប្រព្រឹត្តនៅដីឡូត៍គ្មានលេខ ភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ កន្លងទៅ។

ជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES