ប្រទេសជប៉ុន ៖ វត្តព្រះពុទ្ធសាសនាមួយ ឈ្មោះ ណិនប៊ុស៊ុស៊ុ-Nenbutsushu (Royal Grand Hall of Buddhism) ខេត្តយ៉ូហ្គោ (Hyogo) នៅប្រទេសជប៉ុន បានរៀបចំពិធីគោរពថ្វាយព្រះមហាព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ ១០ឆ្នាំ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ក្នុងោកាសនោះ លោកទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងសហការី ក៏បានចូលរួមកម្មវិធីគោរពថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធព្រះបាទនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ គម្រប់ ១០ឆ្នាំ តាមការអញ្ជើញរបស់ព្រះចៅអធិការ ព្រះនាម Kyuse Enshinjoh នៃវត្តព្រះពុទ្ធសាសនា Nenbutsushu (Royal Grand Hall of Buddhism) នោះផងដែរ។
ថ្លែងក្នុងឱកាសនោះ លោកឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងការរៀបចំប្រារព្ធពិធី ពីសំណាក់ព្រះចៅអធិការវត្ត Nenbutsushu និងសូមគោរពប្រគេនពរព្រះចៅអធិការ ព្រះសង្ឃ និងពុទ្ធបរិស័ទ នូវព្រះពុទ្ធពរ ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ