Tuesday, September 24, 2024
Homeតារាខ្មែរប៉ាច គីមមយ ៖កាន់តែកៀកថ្ងៃរៀបការ

ប៉ាច គីមមយ ៖កាន់តែកៀកថ្ងៃរៀបការ

ភ្នំពេញ៖ស្រីស្រស់ប៉ាច គីមមួយ និងប្រុសក្មេងសយ រតនៈ បានដឹកដៃគ្នាទៅថតPre-Wedding កាលពីពេល​ថ្មីៗនេះ ក្រោយពីពួកគេបានក្លាយទៅជាគូណ្ដឹងគ្នាជាង២ខែមកនេះ។ការសម​​គ្រង​ឈុតកូនក្រមុំកំលោះ​របស់​គូស្នេហ៍តារា១គូគីមមួយ-រតនៈ នាពេលនេះច្បាស់​ណា​ស់ថា​ដំណឹងរៀបការហាក់កាន់តែកៀកមែនទែនហើយ ព្រោះថាក្រោយភ្ជាប់ពាក្យ​ជាមួយ​គ្នា​កាលពី​ថ្ងៃទី១កក្កដា ២០២២ មកពេលនេះស្រីស្រស់ប្រុសរូបសង្ហារ​បានរស់​នៅ​ក្រោមដំ​បូល​ផ្ទះ​តែ​មួយ​ទៅហើយ​ ព្រោះពួកគេទិញផ្ទះបង់រំលោះរួមគ្នា ហើយក្រៅពីច្រៀងសម្ដែង​នោះ​គីម​មួយ ក៍តែងតែនាំគូស្នេហ៍រកស៊ីតាមOnline តាមរយៈការលក់សម្លៀកបំពាក់ផងដែរ។

 សូមបញ្ជាក់ថាប៉ាច គីមមួយ បានទុកជីវីតជាអ្នកមេម៉ាយមួយអន្លើក្រោយនាង​ចែកផ្លូវ​ជា​មួយតារាចម្រៀង​ម្នាក់​កណ្ដាលទី។តែស្រីស្រស់មិនខ្លាច​ញញើតអាចនឹងដើរជាន់​ដានចាស់​នោះទេ ទើបពេលនេះនាង​បាន​សម្រេច​ចិត្តជ្រើសរើសស្វាមីជាតារាដូចគ្នាម្ដងទៀត ដោយ​ផាត់​ចោល​មន្រ្ដីធំៗមួយចំនួនតាមស្នេហានាងជាច្រើន​ឆ្នាំ​មកហើយនោះ។ប៉ុន្ដែគីមមួយ នៅតែ​លាក់រឿងថ្ងៃនាងរៀបការជាមួយលោករតនៈ ដោយសម្អាង​ថាចង់​ធ្វើឲ្យFan មានការ​ភ្ញាក់​ផ្អើ​ល តែ​ដោយសារតែពួកគេដឹកដៃគ្នាទៅថតសម្រាប់តាំងមុខរោងការទៅហើយ ហេតុនេះ​គេ​ជឿរថា​មិន​​យូនោះទេស្រីស្រស់ប្រុសសង្ហារ១គូនេះនឹងរៀបការជាមួយគ្នាជាមិនខាន។

  ប៉ាច គីមមួយ ត្រូវបានគេចាត់ទុកថាជាស្រីស្អាតម្នាក់នៅ​ហង្សមាសដែលនាង​ដណ្ដើម​បាន​ភាពលេចធ្លោគូសម​នៅពេលដែលបានចាប់ដៃច្រៀង​សម្ដែងជាមួយលោកឧកញ៉ាព្រាប សុ​វត្ថិ មុនពេលអតីតតារាហង្សមាស​ដើរ​ចេញ​ពីផលិតកម្ម​ធំនេះ។តែក្រោយបាត់ជំនួយ ពី​លោ​ក​​ឧក​ញ៉ា​មកគីម​មួ​យ ហាក់នៅទ្រឹង ហើយភាគច្រើន​នៅ​ពេលនេះនាងចេញច្រៀង​សម្ដែង​ជា​មួយ​អនាគតស្វាមីតែម្ដងទើបធ្វើឲ្យប្រុសៗដែលចង់​ចែចង់នាងកន្លងមក​លែងហ៊ាន​ញ៉ែស្រី​ស្អាត​​ទៀតហើយ ព្រោះថានាងទៅណាមកណាប្រៀបដូចយកអង្គរក្សតាមខ្លួន​តែម្ដង។ដោយ​ឡែកលោករតនៈ វិញមុនភ្ជាប់ពាក្យជាមួយនាងគីមមួយ ក៍ធ្លាប់មានដំណឹងថាអតីត​កូនក្រុម​ពេជ្រ សោភា The Voice Kids Cambodia រដូវកាលទី១រូបនេះ​មានស្រី្ដ​អ្នកមានមួយចំនួន​តាម​សុំចិញ្ចឹមផងដែរ តែបន្ទាប់ពីបង្ហាញ​ភាព​ច្បាស់លាស់ជាមួយ តា​រារួមទ្រនុំរូបនេះមកពេលនេះ​លោកក៍លែងហ៊ានស្និត​ស្រីណាផ្សេងក្រៅពីអនាគត​ភរិយា​ទៀតហើយ។

 តាមព័តមានថាប៉ាច គីមមួយ-សយ រតនៈ ក្រោយដឹកដៃគ្នាថតPre-Wedding នោះពួក​គេ​គ្រោងរៀបការជាមួយ​គ្នា​​នៅដើមឆ្នាំ២០២៣ ខាងមុខនេះហើយដែលពិធីនោះពួកគេនឹង​ហៅ​​តារារួម​អាជីព​រាប់រយនាក់ឲ្យចូល​រួមទៀត​ផង៕

RELATED ARTICLES