Monday, September 23, 2024
Homeតារាខ្មែរសុគន្ធ និសា ៖នៅតែមិនបន្ថយការងារសិល្បៈ ខណៈ​ត្រៀម​ពពោះ

សុគន្ធ និសា ៖នៅតែមិនបន្ថយការងារសិល្បៈ ខណៈ​ត្រៀម​ពពោះ

ភ្នំពេញ៖សុគន្ធ និសា បន្ដចេញច្រៀងសម្ដែងតាមបណ្ដាឆាកតន្រ្ដីទាំង​ឡាយទាំងខេត្តក្រុង​ជា​ធម្មតា ខណៈ​ដែល​តំណែងCoach របស់នាងនៅហង្សមាសThe Voice Kids Cambodia  រដូវកាលទី៣នោះក៍និសា បានចាប់ព្រម​គ្នា​ឡើងវិញដែរ ដែលសកម្មភាពទាំងនោះ​របស់​និសា ធ្វើឲ្យនាងកាន់តែមមាញឹកលើសដើមថ្វីត្បិតតែ​អ្នកនាង​សុ​គន្ធា បានព្រលែងការថតកុន​ចោល​មួយអន្លើក្ដី ។ការសម្រុកអាជីពសិល្បៈព្រមគ្នារបស់និសា របស់និសា នៅចុង​ឆ្នាំ២០២២ នេះ​ហាក់ដូចជាមិនធ្វើឲ្យនាងមានអំណោយផលល្អក្នុងការពពោះលើកដំបូងនៅឆ្នាំនេះទេ ហេ​តុ​នេះ​ហើយគេជឿរថានិសា អាចប្រឈមការខកចិត្តម្ដងទៀតរឿងកូននេះជាមិនខាន បើទោះ​ជា​មុននេះនាងបាន​ប្រ​កា​ស​ថានឹងចាប់ផ្ដើមគិតគូរឿងយកកូនចាប់ពីឆ្នាំ២០២២ លែងពន្យា​ពេ​ល​តទៅទៀតក្ដី។ដោយឡែកសា្វមី​របស់និ​សា វិញលោកតែងតែសម្របខ្លួនតាមភរិយាជានិច្ច ទាំងការយកកូននិងផែនការណ៍ចេញទៅ​រស់នៅអាមេរិក​ជា​ដើម។តែយ៉ាងណាគេជឿរថាសុគន្ធ និសា នឹងមិនបណ្ដោយដូចមាស សុខសោភា ដែលមានស្វាមី១៥ឆ្នាំហើយ​គ្មានកូន១​គ្រាប់​នោះឡើយ ព្រោះនិសា ធ្លាប់ប្រាប់ថាការដែលនាងគ្មានកូនពីមុនមកនោះ​គឺដោយសារ​តែ​រូប​នាងមិនទាន់ដល់ពេលត្រូវយកពោលគឺនាងចង់មានកូនទៅតាមគម្រោង។

 សុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិក​លោ​ក​ចៅ សម្បត្តិ កាលពី​ថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ពោលគឺនាងមានស្វាមីជិត៥ឆ្នាំហើយតែគ្មានកូន​១គ្រាប់ ខណៈ​ដែលពេលនេះតារារួមអា​ជីពដែលខ្លះរៀបការក្រោយនាង​សោះតែពួកគេមាន​កូន​ខ្លះ​១ខ្លះ​២​ទៅហើយ។ប៉ុន្ដែនិសា ហាក់ដូចជាមិនទាន់​ប្រញ៉ាប់ពេកក្នុងការពពោះនោះទេ ទើបនាងបន្ដ​ការ​​ងារ​​សិ​ល្បៈ​ហាក់​កាន់តែច្រើនជាងមុន អំឡុងពេល​នាង​ត្រូវយកកូនបែបនេះ។

 សូមបញ្ជាក់ថាសុគន្ធ និសា ក្រោយមានស្វាមីនាងនៅតែរក្សារបានរូបសម្រស់​ស្រស់​ស្អាត​បានដូចមុន​ដដែល​ពោលគឺមិនឡើងគីឡូនិងបែកសាច់​នោះទេទើបធ្វើឲ្យនាងនៅតែ​ត្រូវ​ប៉ាន់ស្ពតពាណិជ្ជកម្មមិន​ចាញ់មិត្តរួម​ក្រុម​ឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា នោះឡើយ។ប៉ុន្ដែទាក់ទងអាជីពចម្រៀងវិញនិសា ពិបាក​ប្រជែងយកលេខ១នៅហង្សមាស​ព្រោះ​​ពេលនេះបទចម្រៀងនាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវឡើយ ខណៈដែល​កាលពីឆ្នាំ២០២១ នាងធ្លាប់អះអាងថាត្រៀមយកកូនម្ដងរួចទៅហើយ តែខកខានវិញ​ដោយ​សារ​តែ​ពេលនោះនាងកើតកូវីដ ហេតុនេះហើយFan របស់និសា មិនចង់ឃើញតារាស្រ​គត់​ស្រគុំរូបនេះខកចិត្ត​ជាលើក​ទី២រឿងពពោះនេះទេ៕

RELATED ARTICLES