ភ្នំពេញ៖សុគន្ធ និសា បន្ដចេញច្រៀងសម្ដែងតាមបណ្ដាឆាកតន្រ្ដីទាំងឡាយទាំងខេត្តក្រុងជាធម្មតា ខណៈដែលតំណែងCoach របស់នាងនៅហង្សមាសThe Voice Kids Cambodia រដូវកាលទី៣នោះក៍និសា បានចាប់ព្រមគ្នាឡើងវិញដែរ ដែលសកម្មភាពទាំងនោះរបស់និសា ធ្វើឲ្យនាងកាន់តែមមាញឹកលើសដើមថ្វីត្បិតតែអ្នកនាងសុគន្ធា បានព្រលែងការថតកុនចោលមួយអន្លើក្ដី ។ការសម្រុកអាជីពសិល្បៈព្រមគ្នារបស់និសា របស់និសា នៅចុងឆ្នាំ២០២២ នេះហាក់ដូចជាមិនធ្វើឲ្យនាងមានអំណោយផលល្អក្នុងការពពោះលើកដំបូងនៅឆ្នាំនេះទេ ហេតុនេះហើយគេជឿរថានិសា អាចប្រឈមការខកចិត្តម្ដងទៀតរឿងកូននេះជាមិនខាន បើទោះជាមុននេះនាងបានប្រកាសថានឹងចាប់ផ្ដើមគិតគូរឿងយកកូនចាប់ពីឆ្នាំ២០២២ លែងពន្យាពេលតទៅទៀតក្ដី។ដោយឡែកសា្វមីរបស់និសា វិញលោកតែងតែសម្របខ្លួនតាមភរិយាជានិច្ច ទាំងការយកកូននិងផែនការណ៍ចេញទៅរស់នៅអាមេរិកជាដើម។តែយ៉ាងណាគេជឿរថាសុគន្ធ និសា នឹងមិនបណ្ដោយដូចមាស សុខសោភា ដែលមានស្វាមី១៥ឆ្នាំហើយគ្មានកូន១គ្រាប់នោះឡើយ ព្រោះនិសា ធ្លាប់ប្រាប់ថាការដែលនាងគ្មានកូនពីមុនមកនោះគឺដោយសារតែរូបនាងមិនទាន់ដល់ពេលត្រូវយកពោលគឺនាងចង់មានកូនទៅតាមគម្រោង។

សុគន្ធ និសា បានរៀបការជាមួយអាណិកជនខ្មែរមកពីរដ្ឋBoston សហរដ្ឋអាមេរិកលោកចៅ សម្បត្តិ កាលពីថ្ងៃទី១ខែធ្នូឆ្នាំ២០១៧ ពោលគឺនាងមានស្វាមីជិត៥ឆ្នាំហើយតែគ្មានកូន១គ្រាប់ ខណៈដែលពេលនេះតារារួមអាជីពដែលខ្លះរៀបការក្រោយនាងសោះតែពួកគេមានកូនខ្លះ១ខ្លះ២ទៅហើយ។ប៉ុន្ដែនិសា ហាក់ដូចជាមិនទាន់ប្រញ៉ាប់ពេកក្នុងការពពោះនោះទេ ទើបនាងបន្ដការងារសិល្បៈហាក់កាន់តែច្រើនជាងមុន អំឡុងពេលនាងត្រូវយកកូនបែបនេះ។

សូមបញ្ជាក់ថាសុគន្ធ និសា ក្រោយមានស្វាមីនាងនៅតែរក្សារបានរូបសម្រស់ស្រស់ស្អាតបានដូចមុនដដែលពោលគឺមិនឡើងគីឡូនិងបែកសាច់នោះទេទើបធ្វើឲ្យនាងនៅតែត្រូវប៉ាន់ស្ពតពាណិជ្ជកម្មមិនចាញ់មិត្តរួមក្រុមឱក សុគន្ធកញ្ញា ,ពេជ្រ សោភា និងរ៉េត ស៊ូហ្សាណា នោះឡើយ។ប៉ុន្ដែទាក់ទងអាជីពចម្រៀងវិញនិសា ពិបាកប្រជែងយកលេខ១នៅហង្សមាសព្រោះពេលនេះបទចម្រៀងនាងមិនសូវមានសន្ទុះខ្លាំងដូចកាលនៅលីវឡើយ ខណៈដែលកាលពីឆ្នាំ២០២១ នាងធ្លាប់អះអាងថាត្រៀមយកកូនម្ដងរួចទៅហើយ តែខកខានវិញដោយសារតែពេលនោះនាងកើតកូវីដ ហេតុនេះហើយFan របស់និសា មិនចង់ឃើញតារាស្រគត់ស្រគុំរូបនេះខកចិត្តជាលើកទី២រឿងពពោះនេះទេ៕

