ភ្នំពេញ៖តារាសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា គ្មានសំពាធស្នេហាតទៅទៀតទេ រយៈពេលជិត៩ឆ្នាំមកនេះក្រោយនាងផ្ដាច់ស្នេហ៍ប្អូនមន្រ្ដីធំផ្កាយ៣កាលពីឆ្នាំ២០១៣ ព្រោះស្រីនាថ អាចថតសម្ដែងជាមួយតារាប្រុសរូបណាក៍បាន ហើយចង់លេងក្បាច់រាំយ៉ាងណាតាមចិត្តចង់ ដែលខុសពីនាងភ្ជាប់ស្នេហ៍ជាមួយលោក”ប”ដែលជាថៅកែក្លឹបនិងហាងបញ្ចាំនៅសៀមរាបនោះរូបភាពខាងលើថៅកែមិនអនុញ្ញាត្តិឡើយ។អ្វីដែលគូរឲ្យកត់សម្គាល់អ៊ីវ៉ា បានបង្ហើបកាលពីខែមីនា ឆ្នាំ២០២២ ថាម្ចាស់ចិត្តថ្មីដែលនាងកំពុងតែពិសោធន៍ស្នេហ៍ជាបុរសម្នាក់ដែលនាងអះអាងថាបម្រើការក្នុងវិស័យកីឡា តែនាងបិតមុខមិនឲ្យគេស្គាល់នោះពេលនេះបុរសនោះបានបើកសិទ្ធិឲ្យស្រីនាថ ធ្វើការងារទាំងឡាយក្នុងសិល្បៈតាមចិត្តចង់ ពិសេសថែមទាំងមិនចេះប្រចណ្ឌនាងជាមួយប្អូនលោកមាស សាលី ដែលធ្លាប់ត្រូវបានគេសង្ស័យថាជាគូស្នេហ៍របស់នាងនោះថែមទៀតផង។ស្រីនាថ នៅតែជ្រើសលោកវេហាស៍ ជាដៃគូបន្ដទៀតទាំងការច្រៀងសម្ដែងឬជាមិត្តដែលនាងទុកចិត្តជាងគេ ហើយនាងធ្លាប់ប្រាប់អ្នកយកព័តយើងថាប្អូនលោកមាស សាលី រូបនេះមិនចេះកេងចំណេញលើរូបនាងទេ តែនាងអះអាងថា១០០%នាងនិងបុរសម្នាក់នេះមិនអាចក្លាយទៅជាគូសង្សារគ្នាជាដាច់ខាត ព្រោះគ្រាន់តែជាការរាប់អានគ្នាធម្មតា។

សូមបញ្ជាក់ថាបើគ្មានអ្វីប្រែប្រួលទេ អ៊ីវ៉ា នឹងត្រូវចូលរោងការនៅឆ្នាំ២០២៣ ខាងមុខនេះហើយព្រោះនាងចង់រៀបការនៅអាយុ៣០ឆ្នាំ ខណៈដែលឪពុកនាងតែងតែជម្រុញឲ្យស្រីនាថ កុំទុកភាពនៅលីវយូពេកនាំតែអត់ប្រយោជន៍។ទាំងមិត្តរួមអាជីពនិងFan របស់អ៊ីវ៉ា ពួកគេសុទ្ធតែចង់ដឹងថាតើបុរសដែលធ្វើការក្នុងវិស័យកីឡានឹងក្លាយទៅជាអនាគតស្វាមីរបស់អ៊ីវ៉ា នោះជាអ្នកណា ហើយមានចំណុចពិសេសអ្វីខ្លះទៅ ទើបបានជាធ្វើឲ្យស្រីស្អាតរូបនោះផាត់ចោលប្អូនលោកផ្កាយ៣។ប៉ុន្ដែអ៊ីវ៉ា នៅតែមិនហ៊ានបញ្ចេញមុខបុរសនោះឲ្យគេស្គាល់ដដែល ទើបធ្វើឲ្យគេសង្ស័យថាការស្ទាក់ស្ទើបញ្ចេញអត្តសញ្ញាណគូស្នេហ៍ឲ្យគេស្គាល់របស់ស្រីនាថ នាពេលនេះអាចថានាងមិនទាន់មានភាពច្បាស់លាស់នៅឡើយ ឬត្រូវការស្វែងយល់ចិត្តគ្នាតទៅទៀត ។

តែសម្រាប់លោកវ៉ាវ ជាឪពុកនាងមិនចង់ឲ្យអ៊ីវ៉ា ពន្យាពេលរៀបការតទៅទៀតនោះទេ ហើយលោកថែមទាំងធ្លាប់អះអាងថាបុរសរូបណាក៍អាចស្រលាញ់អ៊ីវ៉ា បានដែរមិនប្រកាន់ឋានៈឬតួនាទីឡើយ ប៉ុន្ដែរឿងតែ១គត់ដែលក្រុមគ្រួសារលោកមិនបើកទ្វាស្វាគមន៍ជាដាច់ខាតនោះគឺ”ប្ដីគេ”។លោកថាពាក្យពីម៉ាត់នេះទោះជាលំដាប់មហាសេដ្ឋីក៍កូនស្រីលោកមិនយកខ្លួនបៀតដែរ ហើយចិត្តលោកចង់ឲ្យកូនមានប្ដីកាន់តែឆាប់កាន់តែល្អ អត់ខ្លាចប៉ៈពាល់ដល់អាជីពសិល្បៈរបស់នាងឡើយ៕


