Monday, September 23, 2024
Homeតារាខ្មែរអ៊ីវ៉ា ៖មិនច្បាស់គម្រោងរៀបការ២០២៣

អ៊ីវ៉ា ៖មិនច្បាស់គម្រោងរៀបការ២០២៣

ភ្នំពេញ៖តារាសាច់សខ្ចីនាងឃីន ស្រីនាថ ហៅអ៊ីវ៉ា គ្មានសំពាធស្នេហាតទៅទៀតទេ រយៈពេល​ជិត​៩ឆ្នាំមក​នេះ​ក្រោយនាងផ្ដាច់ស្នេហ៍ប្អូនមន្រ្ដីធំផ្កាយ៣កាលពីឆ្នាំ២០១៣ ព្រោះស្រីនាថ អា​ច​​ថតសម្ដែងជាមួយតារា​ប្រុសរូប​ណា​ក៍បាន ហើយចង់លេងក្បាច់រាំយ៉ាងណាតាមចិត្តចង់ ដែ​លខុសពីនាងភ្ជាប់ស្នេហ៍ជាមួយលោក”ប”ដែលជា​ថៅកែក្លឹបនិងហាងបញ្ចាំនៅសៀមរាបនោះរូបភាពខាងលើថៅកែមិនអនុញ្ញាត្តិឡើយ។អ្វីដែលគូរឲ្យកត់​សម្គាល់​អ៊ីវ៉ា បានបង្ហើបកាលពីខែ​មីនា ឆ្នាំ២០២២ ថាម្ចាស់ចិត្ត​ថ្មី​ដែល​នាងកំ​ពុងតែពិសោធន៍ស្នេហ៍ជាបុរសម្នាក់ដែលនាង​អះ​អា​ង​ថាបម្រើការក្នុង​វិស័យកី​ឡា តែនាងបិតមុខមិនឲ្យគេស្គាល់នោះ​ពេលនេះបុរសនោះ​បានបើក​សិទ្ធិ​ឲ្យស្រី​នាថ ធ្វើការងារ​ទាំង​ឡាយក្នុងសិល្បៈតាមចិត្តចង់ ពិសេសថែមទាំងមិនចេះប្រចណ្ឌ​នាងជា​មួយ​​ប្អូនលោកមាស សាលី ដែលធ្លាប់ត្រូវបានគេសង្ស័យថាជាគូស្នេហ៍​របស់នាង​នោះ​ថែមទៀតផង។ស្រីនាថ នៅតែ​ជ្រើ​ស​​លោក​វេហាស៍ ជាដៃគូបន្ដទៀតទាំងការច្រៀង​សម្ដែង​ឬជាមិត្តដែលនាងទុកចិត្តជាងគេ ហើ​យនាងធ្លាប់​ប្រាប់អ្នក​យក​ព័តយើងថាប្អូនលោកមាស សា​លី រូបនេះមិនចេះកេងចំណេញ​លើ​រូប​នាងទេ តែនាងអះអាងថា១០០%​នាង​និង​បុរសម្នាក់​នេះមិនអាច​ក្លាយទៅជាគូសង្សារគ្នា​ជា​ដាច់ខាត ព្រោះគ្រាន់តែជាការរាប់អានគ្នាធម្មតា។

  សូមបញ្ជាក់ថាបើគ្មានអ្វីប្រែប្រួលទេ អ៊ីវ៉ា នឹងត្រូវចូលរោងការនៅឆ្នាំ២០២៣ ខាងមុខ​នេះ​​ហើយព្រោះ​នាងចង់​រៀបការនៅអាយុ៣០ឆ្នាំ ខណៈដែលឪពុកនាងតែងតែជម្រុញ​ឲ្យស្រី​នាថ កុំទុកភាពនៅលីវយូពេក​នាំតែអត់ប្រ​យោជន៍។ទាំងមិត្តរួមអាជីពនិងFan របស់អ៊ីវ៉ា ពួក​គេសុទ្ធតែចង់ដឹងថាតើបុរស​ដែលធ្វើការក្នុងវិស័យ​កីឡានឹង​ក្លាយ​ទៅជាអនាគតស្វាមីរបស់អ៊ីវ៉ា នោះជាអ្នកណា ហើយមានចំណុចពិសេសអ្វីខ្លះទៅ ទើបបានជាធ្វើឲ្យស្រី​ស្អាត​រូបនោះ​ផាត់​ចោល​ប្អូនលោកផ្កាយ៣។ប៉ុន្ដែអ៊ីវ៉ា នៅតែមិនហ៊ានបញ្ចេញមុខបុរសនោះឲ្យគេស្គាល់​ដដែ​ល ទើបធ្វើឲ្យគេសង្ស័យថាការស្ទាក់ស្ទើបញ្ចេញអត្តសញ្ញាណគូស្នេហ៍ឲ្យគេស្គាល់របស់ស្រីនាថ នា​ពេ​ល​​​នេះអាច​ថានាងមិនទាន់មានភាពច្បាស់លាស់នៅឡើយ ឬត្រូវការស្វែងយល់ចិត្ត​គ្នាតទៅ​ទៀត ។

តែសម្រាប់លោកវ៉ាវ ជាឪពុកនាងមិនចង់ឲ្យអ៊ីវ៉ា ពន្យាពេលរៀបការតទៅ​ទៀត​​នោះ​ទេ ហើយលោក​ថែមទាំង​ធ្លាប់​អះអាងថាបុរសរូបណាក៍អាចស្រលាញ់អ៊ីវ៉ា បានដែរ​មិនប្រកាន់​ឋានៈឬតួនាទីឡើយ ប៉ុន្ដែរឿងតែ១គត់​ដែល​ក្រុមគ្រួសារលោកមិនបើក​ទ្វាស្វាគមន៍​ជាដាច់ខាត​នោះ​គឺ”ប្ដីគេ”។លោកថាពាក្យពីម៉ាត់នេះទោះជាលំដាប់​មហា​សេដ្ឋីក៍កូន​ស្រីលោក​មិន​យកខ្លួន​បៀតដែរ ហើយចិត្តលោកចង់ឲ្យកូនមានប្ដីកាន់តែឆាប់កាន់តែល្អ អត់ខ្លាចប៉ៈ​ពាល់​ដល់អាជីព​សិល្បៈរបស់នាងឡើយ៕

RELATED ARTICLES