ខេត្តសៀមរាប ៖ សួនក្រោមទឹក ឬអាងពិព័រណ៍ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ របស់ក្រុមហ៊ុនអង្គរ វ៉ាយដ៏ឡាយហ្វ៍ និងអឹឃ្វារៀម នឹងបើកដំណើរការ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។
សួនក្រោមទឹកនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិក្បូន ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
អាងពិព័រណ៍ណ៌ត្រីទឹកសាប ទឹកប្រៃ និងសត្វជាច្រើនប្រភេទ ដែលមានទំហំប្រមាណជាង ១ម៉ឺនម៉ែត្រគូប ដែលនឹងដាក់តាំងបង្ហាញប្រភេទត្រីទឹកសាប ត្រីទឹកប្រៃ ដែលមានស្រាប់ក្នុងប្រទេសកម្ពុជា និងមួយចំនួន នាំចូលមកពីបរទេស ព្រមទាំងមានសត្វច្រើនប្រភេទ ដូចជា សត្វខ្លា មកពីប្រទេសអាហ្វ្រិកខាងត្បូង ខ្លាឃ្មុំ សត្វភេ អណ្តើកហ្លួង និងក្រពើភ្នំ…។ល។
ជាមួយនឹងដំណើរការនេះ រដ្ឋបាលខេត្តសៀមរាប សូមអបអរសាទរ និងសូមសម្តែងគាំទ្រចំពោះការវិនិយោគ ព្រមទាំងដៃគូវិនិយោគនានា ចូលមកវិនិយោគក្នុងខេត្តសៀមរាប បន្ថែមទៀត ដើម្បីជាឱកាសបង្កើនការងារនិងប្រាក់ចំណូល ដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប៕