ភ្នំពេញ៖នៅចុងឆ្នាំ២០២២នេះគេឃើញតារា២ដួងបានពពោះព្រមគ្នានោះគឺពិធីការិនីហង្សមាសអ្នកនាងចាន់ កែវនិមល និងអតីតតារាចម្រៀងហ្សមាសនាងទេព បូពឹក្ស ទើបធ្វើឲ្យពួកគេចាប់ផ្ដើមបាត់មុខពីឆាកតន្រ្ដីដូចគ្នាផងដែរនាមុនដំណាច់ឆ្នាំនេះ។តើអ្នកនាងកែវនិមល ឬបូព្រឹក្ស នឹងសម្រាលកូនង៉ាមុន?
១៖ចាន់ កែវនិមលៈពិធីការិនីក្លាយទៅជាជំទាវរូបនេះបានប្រកាសផ្អាកពីឆាកតន្រ្ដីក្នុងនាមជាMC កាលពីថ្ងៃទី២៣តុលា ព្រោះនាងនឹងត្រូវសម្រាលកូននៅចុងឆ្នាំ២០២២ ខាងមុខនេះហើយ។កែវនិមល ដែលមានស្វាមីជាឯកឧត្តមសូវ៉ាត សីលា នោះមានកូនស្រីទី១អាយុជាង១០ឆ្នាំ ហេតុនេះហើយទោះជាអាជីពសិល្បៈមមាញឹកនិងត្រូវប៉ាន់យ៉ាងណាក៍នាងមិនអាចពន្យាយកកូនទី២តទៅទៀតបានដែរដើម្បីរឹតចំណងស្នេហាឲ្យកាន់តែរឹងមាំថែមទៀត ក្រោយត្រូវគេសង្ស័យថាចំណងស្នេហានាងបានរង្គោះរង្គើរម្ដងទៅហើយកាលពីពាក់កណ្ដាលឆ្នាំ២០២០ បន្ទាប់ពីរូបនាងផ្ទុះស្នេហ៍ជាមួយស្វាមីអ្នកនាងគង់ សុជាតិ គឺលោកជា វិបុល ។ប៉ុន្ដែការមានកូនថែមនេះមិនត្រឹមតែជាកាដូមិនអាចកាត់ថ្លៃបានចំពោះអ្នកនាងកែវនិមល នោះទេ តែវាក៍ច្បាស់ជាធ្វើឲ្យស្វាមីនិមល កាន់តែស្រលាញ់និងថ្នាក់ថ្នមនាងលើសដើមថែមទៀតជាមិនខាន។


ចាន់ កែវនិមល បានតាំងចិត្តថានាងនឹងវិលត្រឡប់មករកអាជីពចាស់វិញនៅពេលដែលសម្រាលកូនរួចហើយថែទាំសុខភាពបានល្អនិងរឹងដៃរឹងជើងឡើងវិញ។យ៉ាងណាគេកត់សម្គាល់ថាមុននិមល សម្រាលកូននេះនាងបានបាត់បង់តំណែងMCធំ២នៅហង្សមាសក្នុង ពេលតែមួយនោះគឺCambodian Idol រដូវកាលទី៤ ជំនួសដោយនាងថន លក្ខិណា ខណៈដែលThe Voice Kids Cambodia រដូវកាលទី៣ ធ្លាក់ទៅកណ្ដាប់ដៃអ្នកនាងគង់ សុជាតិ។
២៖ទេព បូព្រឹក្សៈអតីតតារាចម្រៀងរស្មីស្ទឹងសង្កែរ,Tv Production និងហង្សមាសរូបនេះមិនដែលឭថាបានរៀបការម្ដងណាទេ ប៉ុន្ដែកាលពីថ្ងៃទី២១ តុលា បូព្រឹក្ស ហៅស្រីនិច្ច បានបញ្ចេញរូបក្បាលពោះជាកូនដំបូងដែលជាតំណក់ឈាមរបស់លោកងួន ចាន់ដេវីត ក្រោយពួកគេបានចាប់ដៃគ្នារយៈពេល៦ឆ្នាំមក។ស្រីនិច្ច មិនប្រាប់ថានាងមានទម្ងន់ប៉ុន្មានខែនោះទេ តែផ្អែកលើក្បាលពោះនាងធំនោះគេអាសន្និដ្ឋានបានថានាងអាចនឹងសម្រាលកូននៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ចំពោះលោកចាន់ដេវីត បានបង្ហាញអារម្មណ៍រីករាយខ្លាំងណាស់នៅពេលដែលបានឃើញម្ចាស់បេះដូងរបស់លោកពពោះកូនដំបូងឲ្យលោកបែបនេះ។តែទាំងបូព្រឹក្ស និងដេវីត ពួកគេមិនប្រាប់ទេថាតើនឹងដឹកដៃគ្នាចូលរោងការនៅឆ្នាំណាឡើយ ក្រោយអ្នកទាំងពីរធ្លាប់បានហោះទៅថតPre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នា២០១៩ ។ក្រុមFan ទាំងបូព្រឹក្ស និងដេវីត សង្ស័យថាតារា១គូនេះអាចនឹងជ្រើសផ្លូវសាងស្នេហាតាមបែបអ៊ឺរ៉ុបពោលគឺនឹងយកកូនថែមទៀត ប៉ុន្ដែមង្គលការមិនហ៊ានសន្យានោះទេ។



ក្រៅពីអ្នកនាងចាន់ កែវនិមល និងទេព បូព្រឹក្ស ដែលជិតសម្រាលកូនដូចគ្នានោះតារាដែលកំពុងត្រៀមយកកូនមានដូចជាអ្នកនាងគង់ សុជាតិ,សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជាដើម៕