Monday, September 23, 2024
Homeតារាខ្មែរកែវនិមល-បូព្រឹក្ស ៖តៀមសម្រាលកូនព្រមគ្នា

កែវនិមល-បូព្រឹក្ស ៖តៀមសម្រាលកូនព្រមគ្នា

ភ្នំពេញ៖នៅចុងឆ្នាំ២០២២នេះគេឃើញតារា២ដួងបានពពោះព្រមគ្នានោះគឺពិធីការិនីហង្សមាសអ្នកនាងចាន់ កែវនិមល និងអតីតតារាចម្រៀងហ្សមាសនាងទេព បូពឹក្ស ទើបធ្វើឲ្យពួកគេចាប់​ផ្ដើមបាត់មុខពី​ឆាកតន្រ្ដីដូច​គ្នាផងដែរនាមុនដំណាច់ឆ្នាំនេះ។តើអ្នកនាងកែវនិមល ឬបូព្រឹក្ស នឹង​សម្រាលកូនង៉ាមុន?

 ១៖ចាន់ កែវនិមលៈពិធីការិនីក្លាយទៅជាជំទាវរូបនេះបានប្រកាសផ្អាក​ពីឆាកតន្រ្ដីក្នុង​នាម​ជាMC កាលពីថ្ងៃ​ទី២៣តុលា ព្រោះនាងនឹងត្រូវសម្រាលកូននៅចុងឆ្នាំ២០២២ ខាងមុខ​នេះ​ហើយ។កែវនិមល ដែលមានស្វាមី​ជាឯកឧត្តមសូវ៉ាត សីលា នោះមានកូនស្រីទី១អាយុ​ជាង​១០ឆ្នាំ ហេតុនេះហើយទោះជាអាជីពសិល្បៈ​មមា​ញឹក​និងត្រូវប៉ាន់​យ៉ាងណាក៍នាងមិន​អាចពន្យាយកកូនទី២តទៅទៀតបានដែរដើម្បី​រឹតចំណងស្នេហាឲ្យកាន់តែរឹង​មាំថែមទៀត ក្រោ​យត្រូវគេសង្ស័យថាចំណងស្នេហានាងបានរង្គោះរង្គើរម្ដង​ទៅហើយកាលពីពាក់ក​ណ្ដា​លឆ្នាំ​២០២០ បន្ទាប់ពីរូបនាងផ្ទុះស្នេហ៍ជាមួយស្វាមីអ្នកនាងគង់ សុជាតិ គឺលោកជា វិបុល ។ប៉ុន្ដែការមានកូនថែមនេះ​មិនត្រឹមតែជាកាដូមិនអាចកាត់ថ្លៃបានចំពោះអ្នកនាងកែវនិមល នោះ​ទេ តែវាក៍ច្បាស់ជាធ្វើឲ្យស្វាមីនិមល កាន់​តែស្រលាញ់និងថ្នាក់ថ្នមនាងលើស​ដើមថែម​ទៀត​ជា​មិនខាន។

  ចាន់ កែវនិមល បានតាំងចិត្តថានាងនឹងវិលត្រឡប់មករកអាជីពចាស់​វិញនៅពេល​ដែ​ល​សម្រាលកូន​រួចហើយ​ថែទាំសុខភាពបានល្អនិងរឹងដៃរឹង​ជើងឡើងវិញ។យ៉ាងណាគេកត់​សម្គាល់ថាមុននិមល សម្រាលកូននេះនាង​បាន​បាត់បង់តំណែងMCធំ២នៅហង្សមាសក្នុង ពេលតែមួយនោះគឺCambodian Idol រដូវកាលទី៤ ជំនួសដោយ​នាងថន លក្ខិណា ខណៈ​ដែលThe Voice Kids Cambodia រដូវកាលទី៣ ធ្លាក់ទៅកណ្ដាប់ដៃអ្នកនាងគង់ សុជាតិ​។

  ២៖ទេព បូព្រឹក្សៈអតីតតារាចម្រៀងរស្មីស្ទឹងសង្កែរ,Tv Production និងហង្សមាសរូបនេះ​មិន​ដែលឭថា​បានរៀប​ការម្ដងណាទេ ប៉ុន្ដែកាលពីថ្ងៃទី២១ តុលា បូព្រឹក្ស ហៅស្រីនិច្ច បាន​បញ្ចេញរូបក្បាលពោះ​ជាកូនដំបូងដែល​ជាតំ​ណក់ឈាមរបស់លោកងួន ចាន់ដេវីត ក្រោយពួក​គេ​បានចាប់ដៃគ្នារយៈពេល៦ឆ្នាំមក។ស្រីនិច្ច មិនប្រាប់ថានាង​មានទម្ងន់ប៉ុន្មានខែនោះទេ តែ​ផ្អែកលើក្បាលពោះនាងធំនោះគេអាសន្និដ្ឋានបាន​ថានាងអាចនឹងសម្រាល​កូននៅ​ចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ខាងមុខនេះហើយ។ចំពោះលោកចាន់ដេវីត បានបង្ហាញអារម្មណ៍រីករាយ​ខ្លាំង​ណា​ស់​នៅពេលដែលបានឃើញម្ចាស់បេះដូងរបស់​លោកពពោះកូនដំបូងឲ្យ​លោកបែប​នេះ។តែទាំងបូព្រឹក្ស និង​ដេ​វីត ពួកគេមិនប្រាប់ទេថាតើនឹងដឹកដៃគ្នាចូលរោងការនៅ​ឆ្នាំណា​ឡើយ ក្រោយអ្នកទាំងពីរធ្លាប់បានហោះទៅ​ថត​Pre-Wedding នៅកោះម៉ាល់ឌីវកាលពីឆ្នា​២០​១៩ ។ក្រុមFan ទាំងបូព្រឹក្ស និងដេវីត សង្ស័យថាតារា១គូនេះ​អាច​នឹង​ជ្រើសផ្លូវសាងស្នេហា​តាមបែបអ៊ឺរ៉ុបពោលគឺនឹងយកកូនថែមទៀត ប៉ុន្ដែមង្គលការមិនហ៊ានសន្យានោះទេ។

 ក្រៅពីអ្នកនាងចាន់ កែវនិមល និងទេព បូព្រឹក្ស ដែលជិតសម្រាលកូនដូចគ្នានោះតារា​ដែលកំពុង​ត្រៀមយកកូន​មានដូចជាអ្នកនាងគង់ សុជាតិ,សុគន្ធ និសា និងឱក សុគន្ធកញ្ញា ជា​ដើម៕

RELATED ARTICLES