ភ្នំពេញ៖ស្រីស្អាតពេជ្រ វត្តីសារ៉ាវឌី្ឍ ដែលជាMiss Grand Cambodia 2022 ទើបបញ្ចប់ការប្រ កួតMiss Grand International 2022 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៥ តុលា ឆ្នាំ២០២២ ដែលជាលទ្ធផលម្ចាស់មកុដបានធ្លាក់ទៅលើនាងIsabella Menin មកពីប្រទេសប្រេស៊ីល ខណៈសារ៉ាវឌី្ឍ បានលទ្ធផល5Th Runner- Up ហើយត្រូវបានមហាជនខ្មែរគាំទ្រយ៉ាងខ្លាំងជាពិសេសនៅពេលបានឃើញនាងគ្រងឈុតកួរស្រូវនៅលើវេទិការអន្ដរជាតិនោះតែម្ដងដែលសម្រស់នាងពិតជាលេចធ្លោនិងគូរឲ្យទាក់ទាញខ្លាំង។យ៉ាងណានៅថ្ងៃទី២៦ តុលា នេះស្រាប់តែកញ្ញាវត្តីសារ៉ាវឌី្ឍ ហ៊ានបញ្ចេញរូបភាពបែបស៊ិចស៊ីបន្ដិចជាមួយឈុតស្ដើងទើបលេចរូបសម្រស់ដើមទ្រូងនាងទ្រលុកទ្រលន់ទាំងគូនាងគូរឲ្យចង់គយគន់រហូតមានអ្នកលាន់មាត់ថាស្រីស្អាតរូបនេះពិតជាស្អាតគ្មានកន្លែងទាស់ត្រង់ណាមែន។តារាចម្រៀងម៉ៃ សុគន្ធ ហៅកំពូលទើសនោះបានលាន់មាត់ថា”Miss Grand កាន់តែកាចហើយ…”។



សូមបញ្ជាក់ថាកញ្ញាពេជ្រ វត្តីសារ៉ាវឌី្ឍ ពិតជាមានរូបសម្រស់ស្រស់ស្អាតមិនធម្មតាឡើយហើយឆ្នាំនេះនាងមានអាយុទើបតែ២៣ឆ្នាំ ទម្ងន់៥៥ គ.ក្រ ,កម្ពស់១,៧៧ម៉ែត្រ ,ទំហ៊ុំដើមទ្រូង៣៦,ទំហ៊ុំចង្កេះ២៤ និងទំហ៊ុំត្រគាក៣៨ ។វត្តីសារ៉ាវឌី្ឍ ក្រោយចប់ការប្រកួតនៅឥណ្ឌូណេស៊ីនោះនាងថ្លែងថាពិតជាទទួលបានសារគាំទ្រ និងលើកទឹកចិត្តច្រើន ហើយពេលនេះនាងអាចធ្វើវាបានហើយតាមរយៈការនាំយកម្កុដតំណែង5Th Runner Up មកកាន់ប្រទេសវិញ។


តាមរយៈការមានរូបរាងស្អាតអំណោយផលពីធម្មជាតិនេះពេជ្រ វត្តីសារ៉ាវឌី្ឍ ដែលមានមិត្តភក្ដិជាច្រើនជាអ្នកសិល្បៈនោះចាំជម្រុញនាងឲ្យដើរចូលសង្វៀនសិល្បៈពេញទំហ៊ឹងនាពេលខាងមុខនេះ ខណៈដែលផលិតករមួយចំនួនក៍នឹងពេញចិត្តប្រគល់តំណែងជាតួឯកឲ្យនាងដោយគ្មានស្ទាក់ស្ទើចិត្តឡើយ។ប៉ុន្ដែទាក់ទងរឿងបេះដូងវិញក្រមុំមកពីខេត្តព្រះសីហនុ រូបនេះប្រាកដជាមានប្រុសៗមិនតិចនាក់ឡើយ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នាង តែស្រីស្រស់ហាក់មិនសូវក្វល់ក្វាយរឿងស្នេហានោះទេ ហើយនាងធ្លាប់ប្រកាសថានឹងប្រឆាំងដាច់ខាតលើការប្រើអំពើរហឹង្សារលើស្រ្ដី និងចង់ពាំនាំយកអរិយធ័មវប្បធ័មខ្មែរទៅឆាកអន្ដរជាតិ ឲ្យបរទេសបានស្គាល់កម្ពុជាកាន់តែច្រើនទៀតផងនាពេលដែលនាងមានឱកាសឈលើឆាកអន្ដរជាតិ៕

