Monday, September 23, 2024
Homeតារាខ្មែរពេជ្រ វត្តីសារ៉ាវឌី្ឍ ៖ដើមទ្រូងទំហ៊ុំ៣៦ ពិតជាស្រស់​ស្អាត​ខ្លាំងណាស់!

ពេជ្រ វត្តីសារ៉ាវឌី្ឍ ៖ដើមទ្រូងទំហ៊ុំ៣៦ ពិតជាស្រស់​ស្អាត​ខ្លាំងណាស់!

ភ្នំពេញ៖ស្រីស្អាតពេជ្រ វត្តីសារ៉ាវឌី្ឍ ដែលជាMiss Grand Cambodia 2022 ទើបបញ្ចប់ការប្រ កួតMiss Grand International 2022 នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃទី ២៥ តុលា ឆ្នាំ២០២២ ដែលជា​លទ្ធ​ផលម្ចាស់មកុដបានធ្លាក់ទៅលើនាងIsabella Menin មកពីប្រទេសប្រេស៊ីល ខណៈសារ៉ាវឌី្ឍ បានលទ្ធផល5Th Runner- Up ហើយត្រូវ​បាន​មហា​ជនខ្មែរគាំទ្រយ៉ាងខ្លាំងជាពិសេសនៅពេលបាន​ឃើញនាងគ្រងឈុតកួរស្រូវ​នៅលើវេទិការអន្ដរជាតិនោះតែម្ដងដែលសម្រស់នាងពិតជាលេចធ្លោនិងគូរឲ្យទាក់ទាញខ្លាំង។យ៉ាងណានៅ​ថ្ងៃទី២៦ តុលា នេះស្រាប់តែកញ្ញាវត្តីសារ៉ាវឌី្ឍ ហ៊ានបញ្ចេញរូបភាពបែបស៊ិចស៊ីបន្ដិចជាមួយ​ឈុត​​ស្ដើង​ទើប​លេចរូបសម្រស់ដើមទ្រូងនាងទ្រលុកទ្រលន់ទាំងគូនាងគូរឲ្យចង់គយគន់​រហូ​តមានអ្នកលាន់​មាត់ថាស្រីស្អាត​រូបនេះពិតជាស្អាត​គ្មានកន្លែងទាស់ត្រង់ណាមែន​។តារា​ចម្រៀ​ង​ម៉ៃ សុគន្ធ ហៅកំពូលទើស​នោះ​បាន​លាន់​មាត់​ថា”Miss Grand កាន់តែកាចហើយ…”។

 សូមបញ្ជាក់ថាកញ្ញាពេជ្រ វត្តីសារ៉ាវឌី្ឍ ពិតជាមានរូបសម្រស់ស្រស់ស្អាតមិនធម្មតា​ឡើយ​​ហើយឆ្នាំ​នេះនាង​មាន​អាយុទើបតែ២៣ឆ្នាំ ទម្ងន់៥៥ គ.ក្រ ,កម្ពស់១,៧៧ម៉ែត្រ ,ទំហ៊ុំ​ដើមទ្រូង​៣៦,ទំហ៊ុំចង្កេះ២៤ និងទំហ៊ុំត្រគាក៣៨ ។វត្តីសារ៉ាវឌី្ឍ ក្រោយចប់ការប្រកួត​នៅ​ឥណ្ឌូ​ណេស៊ី​នោះ​នាង​ថ្លែងថាពិតជាទទួលបានសារគាំទ្រ និងលើកទឹកចិត្ត​ច្រើន ហើយពេលនេះ​នាង​អាច​ធ្វើវា​បាន​ហើយតាមរយៈការនាំយកម្កុដតំណែង5Th Runner Up មកកាន់ប្រទេស​វិញ។

 តាមរយៈការមានរូបរាងស្អាតអំណោយផលពីធម្មជាតិនេះពេជ្រ វត្តីសារ៉ាវឌី្ឍ ដែលមាន​មិត្តភក្ដិជាច្រើនជាអ្នកសិ​ល្បៈនោះចាំជម្រុញនាងឲ្យដើរចូលសង្វៀនសិល្បៈពេញទំហ៊ឹងនាពេលខាងមុខនេះ ខណៈដែលផលិតករមួយ​ចំនួន​ក៍នឹងពេញចិត្តប្រគល់​តំណែងជាតួឯកឲ្យនាង​ដោយគ្មានស្ទាក់ស្ទើចិត្តឡើយ។ប៉ុន្ដែទាក់ទងរឿង​បេះដូងវិញ​ក្រ​មុំមកពីខេត្តព្រះសីហនុ រូបនេះ​ប្រាកដជាមានប្រុសៗមិនតិចនាក់ឡើយ ដែលធ្លាក់ក្នុងអន្លង់ស្នេហ៍នាង តែស្រី​ស្រស់​ហាក់​មិន​សូវក្វល់ក្វាយរឿងស្នេហានោះទេ ហើយនាងធ្លាប់ប្រកាសថានឹងប្រឆាំង​ដាច់ខាតលើការ​ប្រើ​អំពើរ​ហឹង្សារ​លើស្រ្ដី និងចង់ពាំនាំ​យក​អរិយធ័ម​វប្បធ័ម​ខ្មែរ​ទៅឆាកអន្ដរជាតិ ឲ្យបរទេស​បាន​ស្គាល់​កម្ពុជាកាន់តែ​ច្រើន​ទៀតផង​នា​ពេល​ដែលនាង​មាន​ឱកាសឈលើឆាកអន្ដរជាតិ៕

RELATED ARTICLES