Thursday, November 14, 2024
Homeព័ត៌មានជាតិវ៉ៃខ្នោះបុរសម្នាក់ លួចគាស់តូបផ្សាររាត្រី

វ៉ៃខ្នោះបុរសម្នាក់ លួចគាស់តូបផ្សាររាត្រី

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង រួមនិងកម្លាំង១០នាក់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ បានចុះចាប់ខ្លួនជន សង្ស័យម្នាក់ ពីបទលួចមានស្ថានទម្ងន់ទោស ដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិ ព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ដោយអនុវត្តតាមដីការបង្គាប់ ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។

យោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដោយលោកអាំង ចិន្តា ប្រធានក្រុមប្រឹក្សា ជំនុំជម្រះសាលាដំបូងខេត្តបន្ទាយមានជ័យ លើសំណុំរឿងព្រហ្មទណ្ឌ លេខ ៦០៥ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ សាលក្រមព្រហ្មទណ្ឌលេខ ២៥ “ឃ”,២១៨ ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ បទបញ្ញត្តិមាត្រា៣៥៣ នៃក្រម នីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ៖

១-បង្គាប់ទៅភ្នាក់ងារមានសមត្ថកិច្ច ឱ្យស្វែងរកចាប់ខ្លួនជនត្រូវចោទឈ្មោះ ហ៊ឹម ដានី ភេទប្រុស កើតឆ្នាំ១៩៨៩ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើត ភូមិ៣ សង្កាត់ព្រះពន្លា ស្រុកសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លំនៅសព្វថ្ងៃ នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ប្រវត្តិនៃការផ្តន្ទាទោសដោយតុលាការ គ្មាន (ក្រៅឃុំ)។ ជននេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ពីបទលួចមានស្ថានទម្ងន់ទោសដោយការកាប់គាស់ទម្លុះទម្លាយ ប្រព្រឹត្តនៅចំណុចផ្សាររាត្រី ស្ថិតនៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បទល្មើសមានចែងឱ្យផ្តន្ទា ទោសតាមមាត៣៥៣ និងមាត្រា៣៥៧ ចំណុច២ នៃក្រមព្រហ្មទណ្ឌ។

២-ពេលចាប់ខ្លួនជននេះ បានត្រូវនាំខ្លួនទៅបង្ហាញ ជូនលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ក្នុងរយៈពេលខ្លីបំផុត ដើម្បីឱ្យដំណឹងពីសាលក្រមដល់សាមីខ្លួន និងធ្វើការឃុំខ្លួនជននេះ តាមនីតិវិធី។

ជនត្រូវចោទខាងលើ ត្រូវបានមន្ត្រីជំនាញអាវុធហត្ថ រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES