ភ្នំពេញ៖ស្រីស្រស់អៀ ម៉េងលិ ហៅអូនម៉ី បានផ្ដាច់ស្នេហ៍កូនមន្រ្ដីធំនៅខេត្តកោះកុងជានិស្សិតបញ្ចប់ការសិក្សារមកពីឥណ្ឌា ដោយនាងថែមទាំងបានដាក់ពាក្យបណ្ដឹងទៅបុរសនោះរឿងបោកប្រាស់លុយនាងទៀតផងទើបធ្វើឲ្យទំនាក់ទំនងពួកគេប្រែពីជាសង្សារក្លាយទៅជាមើលមុខគ្នាលែងចំ។ប៉ុន្ដែដូចពាក្យគេថា”ធ្វើស្រែទាន់ក្ដៅដី យកសង្សារថ្មីទាន់ក្ដៅចិត្ត”នោះមិនខុសនោះទេ ព្រោះអូនម៉ី បានភ្ជាប់ស្នេហ៍ថ្មីភ្លាមៗជាមួយបុរសក្មេងរូបសង្ហាររាងខ្ពស់ស្រឡះម្នាក់ដែលជាមន្រ្ដីប៉ូលីសពាក់ស័ក្ក៣ នៅជូរកងអង្គរក្សទៀតផង។អូនម៉ី ថែមទាំងអះអាងថាក្ដីស្រលាញ់ពិតប្រាកដមិនត្រូវការលុយនោះទេ នាងសូមត្រឹមតែភាពស្មោះត្រង់គឺគ្រប់គ្រាន់ហើយ។ការថ្លែងបែបនេះរបស់នាងម៉េងលិ ធ្វើឲ្យផ្ទុះការិះគន់នៅលើបណ្ដាញសង្គមព្រោះមនុស្សភាគច្រើននៅតែយល់ថាភាពស្មោះត្រង់តែមួយផ្នែក បើគ្មានលុយទេក៍មិនអាចការពារស្នេហាចំពោះស្រីស្អាតបានដែរ។

អ្វីដែលគូរឲ្យកត់សម្គាល់នោះក្រោយអូនម៉ី កៀកកើយសង្សារថ្មីជាសារធារណៈនោះមានព័តមានថាប្រុសស្នេហ៍ថ្មីរបស់អតីតសង្សារនាយចឺម រូបនេះគឺជាប្អូនថ្លៃតារាចម្រៀងនី ម៉ាប់ ហៅ រតនា ។ប្រភពនោះបានឲ្យដឹងថាសង្សារនាងម៉េងលិ ជាប្អូនបង្កើតរបស់ភរិយាលោករតនា ហេតុនេះហើយមិនយូទេអូនម៉ី នឹងក្លាយទៅជាប្អូនថ្លៃរបស់លោកនី ម៉ាប់ (នី រតនា )ជាមិនខាន។

អ្នកយកព័តមានយើងមិនទាន់អាចទាក់ទងបានតាមទូរស័ព្ទទៅអូនម៉ី និងលោកនី ម៉ាប់ បានទេកាលពីរសៀលថ្ងៃទី២៧ តុលា ។ប៉ុន្ដែការការរកបានម្ចាស់ចិត្តថ្មីរបស់អូនម៉ី នាពេលនេះធ្វើឲ្យបុរសមិនតិចទេដែលចង់ចូលខ្លួនទៅស្អំរបួសបេះដូងនាងស្រីស្អាតនោះប្រាកដជាថយវិញជាមិនខាន ខណៈដែលថ្មីៗនេះនាយចឺម បានច្រៀងលួងលោមអូនម៉ី បទ”ជំងឺនឹកគេ”ដែលហាក់ចង់ងាកទៅរកត្រូវរ៉ូវគ្នាជាមួយនាងម៉េងលិ វិញ តែពេលនេះអូនម៉ី មានអង្គរក្សការពារបេះដូងហើយ។

គូររំលឹកថាអូនម៉ី បានភ្ជាប់ស្នេហ៍ជាមួយនាយចឺម កាលពីឆ្នាំ២០១៧ តែបានចែកផ្លូវគ្នាវិញហើយទាំងសងខាងរកបានសង្សារថ្មីភ្លាមៗតែម្ដង។តែពេលនេះអូនម៉ី និងនាយចឺម នៅតែរាប់អានគ្នាជាធម្មតា ហើយមុនស្និតស្នេហ៍ប្អូនថ្លៃនី រតនា នេះនាងម៉េងលិ បានស្នើរសុំឲ្យអ្នកសារព័តមានទាំងឡាយសូមបញ្ឈប់ការភ្ជាប់ឈ្មោះនាងជាមួយនាយចឺម ទៀតទៅព្រោះនាំឲ្យប៉ៈទង្គិចដល់អារម្មណ៍គូស្នេហ៍ថ្មីរបស់នាង។ដោយឡែកនាយចឺម វិញបានប្រាប់អ្នកយកព័តមានយើងកាលពីពេលថ្មីៗនេះថានាយគ្មានបំណងវិលទៅផ្សះផ្សារស្នេហ៍ជាមួយអតីតសង្សាររូបនេះទេ តែកាយវិការនាយនិងអូនម៉ី ស្និតស្នាលគ្នាវិញកាលពីពេលថ្មីៗនេះគឺគ្រាន់តែជួបគ្នាដោយចៃដន្យប៉ុណ្ណោះ៕
