Monday, September 23, 2024
Homeតារាខ្មែរសឿ សុធារ៉ា ៖ម្ដាយទទួលមរណភាព លោកហ្វីលីព ថា​អត់លុយ​ធ្វើ​បុណ្យ

សឿ សុធារ៉ា ៖ម្ដាយទទួលមរណភាព លោកហ្វីលីព ថា​អត់លុយ​ធ្វើ​បុណ្យ

កណ្ដាល៖សឿ សុធារ៉ា ជួបទុក្ខធំព្រោះម្ដាយជាទីស្រលាញ់របស់នាងលោកស្រីណោ សុខន អាយុ៧៩​ឆ្នាំបាន​ទទួ​ល​មរណភាពនៅយប់ថ្ងៃទី២៨ តុលាឆ្នាំ២០២២ ដែលសពបានតម្កល់​និងធ្វើ​បុណ្យនៅវត្តវិហារត្រាញ់ ឃុំ​ព្រែក​ស្លែ​ង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។សុធារ៉ា បានប្រាប់តារាសម្ដែងសាវិន ហ្វីលីព ថាម្ដាយនាងមានជំងឺទឹក​នោម​​ផ្អែម លើសឈាម លើស​ស្ក បេះដូង និងខ្សោយក្រលៀនអស់អយៈពេល៣៥ឆ្នាំមកហើយ ពោលគឺតាំងពីរូប​នាងកើត​ម្លេះ។នាងថាអំឡុងពេលដែលនាងប្រឡូកសិល្បៈរកលុយបាន​នាងបានប្រើពេលព្យាបាល​ជំងឺម្ដាយ​អស់​​​២០ឆ្នាំទើបគាត់អាចរស់រានមានជីវិតដល់ពេលនេះ ប៉ុន្ដែក្នុងនាមជាកូននាងដឹងថា​ម្ដា​យ​​នាងមានវិបត្តិ​ធ្ងន់​ធ្ងក្រោយដឹងរឿងនាងរយៈពេលចុងក្រោយនេះ​ទើបជំងឺគាត់កាន់តែ​ធ្ងន់​រហូតបាត់បង់ជីវិតតែម្ដង ហើយម្យាង​ម្ដាយដឹងថានាងគ្មានលុយ​ព្យា​បាល​គាត់ទៀតទេ​ទៀត​ទើប​គាត់ទៅចោលនាងបែបនេះ។សុធារ៉ា បាននិ​យាយ​ទាំងរលីង​រលោងទឹកភ្នែក​ថានាង​មាន​បងប្អូនសរុបទាំងអស់១០នាក់ ហើយនាងជាកូនពៅ តែបានស្លាប់​នា​សម័​យប៉ុល ពត ប្រុស២​នាក់ ហើយនៅសម័យនេះបងប្រុសនាងស្លាប់៣​នាក់ទៀតគឺ​បច្ចុ​ប្បន្ន​នាងនៅសល់តែបងប្អូន​ស្រី៥នាក់ប៉ុណ្ណោះ។សុធារ៉ា បន្ថែមថាដោយសារតែ​មុននេះកូវីដ​ទើបធ្វើឲ្យនាងជួប​វិបត្តិសេដ្ឋ​កិច្ចរហូតផ្ទះទិញ​បង់រំលស់មួយចំនួនត្រូវបង្វិលឲ្យខាងបុរីវិញទៀតផង ខណៈដែលរូប​នាង​បាន​​សម្រេចចិត្តវិលមកចូលសិល្បៈ​សារជាថ្មីនិងបានថត២រឿង​ឲ្យ​ហង្សមាស។

 បើតាមលោកសាវិន ហ្វីលីព បានអះអាងថានៅថ្ងៃម្ដាយស្លាប់នោះសឿ សុធារ៉ា គ្មាន​លុយធ្វើបុណ្យ​ឲ្យម្ដាយ​នោះទេ ព្រោះសល់តែសំបកខ្លួនហេតុនេះហើយទើបលោកបាន​ជូន​ដំ​ណឹងទៅសិល្បករទាំង​ឡាយឲ្យចូល​រួមផ្ដល់ថវិការជួយដល់រូបនាងផង ហើយគេឃើញតារា​និងមិត្ត​ភក្ដិនាងមួយចំនួនក៍បានចូលបុណ្យម្ដាយសុធារ៉ា ជាបន្ដបន្ទាប់ផងដែរ។

  សូមបញ្ជក់ថាសឿ សុធារ៉ា បានប្រឡូកសិល្បៈនៅអាយុ១១ឆ្នាំដែលភាពយន្ដដំបូងនាង​សម្ដែងរឿង​”រិទ្ធិសែន​នាងកង្រី” ក្រោមការជម្រុញពីបងប្រុសនាងលោកវុធ តែមុនម្ដាយនាង​ទទួល​មរណភាពនេះលោកវុធ ក៍បាន​ស្លាប់តាំងពីឆ្នាំមុនដែរ។អ្វីដែលសុធារ៉ា កាន់តែពិបាកប្រ​ឈម​មុននាងសម្រេចចិត្តវិលចូលសិល្បៈ​សារជាថ្មីនេះ​នាងក៍​ធ្លាប់ត្រូវបានម្ចាស់បំណុលមួយ​ចំនួនតាមទារលុយ ហើយរឹតតែធ្វើឲ្យតារាកូន២រូបនេះ​កាន់តែពិបាកចិត្ត​ថែម​ទៀតគឺចំណង​ស្នេ​ហា​នាងជាមួយលោកសាពួន មីដាដា រយៈពេល១៣ឆ្នាំ បានដល់ទីបញ្ចប់ត្រឹម​ថ្ងៃទី២៧​មីនា ឆ្នាំ​២០២២ ដែលនាងប្រកាសជាចំហថានាងជាមួយ​អតីតតារាហង្សមាសបាន​ដើរ​ដល់ទី​បញ្ចប់​ទៅហើយ។

អ្វីដែលគូរឲ្យកត់សម្គាល់នៅពេលដែលសឿ សុធារ៉ា បាត់បង់ម្ដាយហើយក៍បែក​ប្ដីនោះ​គេឃើញនាងហាក់កាន់​តែមានវិបត្តិផ្លូវចិត្តខ្លាំងបំផុតដោយនិយាយភ្លេចមុខភ្លេចក្រោយនិងហាក់ភាំងៗទៀតផង។តារារួមអាជីពជាច្រើន​បាន​សម្ដែងការអាណិតអាសូរនិងរំលែកទុក្ខដលើគ្រួសារនាង ខណៈដែលអ្នកខ្លះទៀតនៅតែថាសឹង​តែមិនគូរ​ឲ្យជឿរឡើយ ព្រោះសុធារ៉ា ធ្លាប់​ឡើ​ង​កាលីពដល់កំពូលជិះរថយន្ដLexus Lx 570 មានទាំងអង្គរក្សបើក​ជូនទៀត​ផង តែមិនគូណា​នាងធ្លាក់ខ្លួនដល់ម្លឹងសោះ…។

 គូររំលឹកថាសឿ សុធារ៉ា បានរៀបការជាមួយលោកសាពួន មីដាដា កាលពីថ្ងៃទី១៩ខែ​វិច្ឆិការ​ឆ្នាំ២០០៩ ហើយអ្នក​ទាំង​ពីរទទួលបានកូន២នាក់គឺកូនទី១ស្រីឈ្មោះសាពួន តារាពិ​មាន អា​យុជាង១០ឆ្នាំ និងកូនទី២ប្រុសឈ្មោះ​សា​ពួន ដារ៉ាបុរស អាយុជាង៣ឆ្នាំ ខណៈដែល​មុន​ចែកផ្លូវគ្នានេះសុធារ៉ា បានលក់ផ្ទះធំរបស់នាងនៅក្បែរ​ផ្សារទួល​ទំពួង និងទៅរស់នៅក្បែរ​ស្ពានលេខ៩ សង្កាត់ជ្រោយចង្វារ ខណ្ឌព្រែកលាភ រាជធានីភ្នំពេញ។តាមស្ថានភាព​របស់​សុ​ធា​រ៉ា នាពេលនេះនាងរងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងបំផុត ហេតុនេះហើយមានតែអាជីពសិល្បៈប៉ុ​ណ្ណោះ​ដែលអាច​ធ្វើឲ្យនាងអាចស្ដារមុខមាត់នឹងរកប្រាក់ចំណូលឡើងវិញក្រោយពីនាងបញ្ចប់ធ្វើបុណ្យជូនម្ដាយនាងរួច៕

RELATED ARTICLES