Monday, September 23, 2024
Homeតារាខ្មែរពេជ្រ សូលីកា ៖មានយ៊ីអ៊ុន ក្រោយប៉ៈប្រុសក្មេង

ពេជ្រ សូលីកា ៖មានយ៊ីអ៊ុន ក្រោយប៉ៈប្រុសក្មេង

ភ្នំពេញ៖អ្នកចម្រៀងធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេងនាងគង់ ស្រីពេជ្រ ហៅពេជ្រ សូលីកា បាន​បង្ហាញកាលវិ​ភាគ(Schedule)របស់ខ្លួនថានៅខែតុលា នាងចេញច្រៀងដល់​ទៅ៧​កម្មវិធី​ផ្សេង​គ្នា ដែលនេះបញ្ជាក់ពីទីផ្សារ​ចម្រៀងរបស់នាងមានយ៊ីអ៊ុនល្អ ព្រោះគេត្រូវការ។ប៉ុន្ដែគេ​កត់​សម្គា​ល់ថាការឡើងកូដមួយក្រឺតរបស់ស្រីពេជ្រ នាពេលនេះក្រោយនាងបានប៉ៈប្រុសក្មេង​ជា​កូន​​មន្រ្ដីធំផ្កាយ២លោកថុល សុភិទិ ដែលពួកគេធ្លាប់ច្រៀងផ្ដោះ​ផ្ដងគ្នាមួយ​ប្រាវកាលពី​ពេល​ថ្មីៗ​នេះធ្វើ​ឲ្យ​អ្នកមេម៉ាយមានការចាប់អារម្មណ៍ច្រើនជាងមុនឬ​ពេលចាប់ដៃដៃ​គូ​ចាស់នីកូ ។ប៉ុ​ន្ដែអ្នកខ្លះទៀតបែជា​យល់​​ឃើញថាសូលីកា ចាប់ផ្ដើមមានទីផ្សារសិល្បៈសារជាថ្មី ក្រោយនាង​ចែក​ផ្លូវជាមួយ​អតីតគូ​ដណ្ដឹងនាងលោកគឹម ហាន កាលពីខែកក្កដា ធ្វើឲ្យការប្រគុំតន្ត្រីមួយ​ចំនួន​ងាកមក​ចាប់​អារម្ម​ណ៍​​នាងជាងមុន បើទោះជានាងមិនមែនជាតារាលំដាប់​ជូរមុខរបស់​ហង្ស​មាស​ក្ដី។

 គង់ ស្រីពេជ្រ ឬពេជ្រ សូលីកា បានយកការងារបំបាត់ទុក្ខសោកក្នុងជីវិត ខណៈដែល​នាង​ជួបរឿងធំដល់​ទៅ២​ក្នុង​​ពេលតែ១ហើយបើតារាស្រីផ្សេង​ជួបរឿងនេះច្បាស់ជាអាច​ប្រ​ឈ​ម​​ពិបាកធ្វើចិត្តបាន​ដូច​នាងនោះគឺម្ដាយនាង​អ្នក​ស្រីស៊ិន ស្រីនាង ត្រូវជាប់គុគដល់ទៅ១២ឆ្នាំ ខណៈដែលគូណ្ដឹង​នាង​លោកគឹម ហាន បានផ្ដាច់ស្នេហ៍ក្នុង​ពេល​​តែមួយនេះដែរធ្វើឲ្យនាង​ខកគម្រោងរៀបការនៅឆ្នាំ២០២៣ នឹងចេញទៅ​រស់​​នៅ​ប្រទេសអូស្ដា្រលី។តែសូ​លីកា នៅតែ​អាចកាន់ក្បាលមីក្រូឡើងឆាកតន្រ្ដីបាន​ដោយ​នាង​តាំងចិត្តថាត្រូវប្រឹងរកលុយផង និងចិញ្ចឹម​កូនផង។​

អ្វីដែលគូរឲ្យចាប់អារម្មណ៍​អ្នកមេម៉ាយ​កូន១ស្រួយដូចដូងដុតរូបនេះ ដោយសារតែ​រក្សារ​បានរូបសម្រស់មិន​ធ្លាក់​ចុះ មិនបែកសាច់​ទើប​ធ្វើឲ្យនាងមានប្រុសកាន់តែច្រើន​ចង់ចូល​ខ្លួនទៅស្អំរបួសបេះដូងនាង។ប៉ុន្ដែស្រីពេជ្រ បែ​ជា​បង្ហាញភាពស្និតស្នេហ៍ជាមួយបុរសលេង​ម៉ូដសាក់លោកសុភិទិ ដូចគូស្នេហ៍ទៅវិញ បើទោះ​ជានាងធ្លាប់​អះអាង​ថា​​កូនមន្រ្ដីធំនោះមិន​មែនជាសង្សារហើយនាងគ្រាន់តែជាFan របស់គេក្ដី តែអ្នកខ្លះ​នៅ​មិនជឿរកាវាចាររបស់​អ្នក​មេ​ម៉ាយសម្រស់នៅតែខ្ញង់រូបនេះឡើយ។

មជ្ឈដ្ឋានមហាជនរងចាំមើលថាតើអ្នកមេម៉ាយពេជ្រ សូលីកា នឹងជ្រើសផ្លូវធ្វើជាជំទាវ​លាក់​មុខជាលើកទី២ ឬក៍​នាង​ចង់យកប្ដីជាតារាដូចគ្នាវិញម្ដង?

RELATED ARTICLES