Monday, September 23, 2024
Homeតារាខ្មែរទេព បូព្រឹក្ស ៖ត្រូវបុរសម្នាក់វាយប្រហារឿងពពោះ​មុន​រៀបការ

ទេព បូព្រឹក្ស ៖ត្រូវបុរសម្នាក់វាយប្រហារឿងពពោះ​មុន​រៀបការ

ភ្នំពេញ៖ទេព បូព្រឹក្ស បានបង្ហាញផ្ទៃពោះកូនដំបូងកាលពីថ្ងៃទី២១ តុលា ដែលជាតំណក់ឈាម​របស់ងួន ចាន់ដេ​វីត ក្រោយពួកគេបានចាប់ដៃគ្នារយៈពេល៦ឆ្នាំ ។អ្វីដែលគូឲ្យកត់សម្គាល់​នៅ​ពេលដែលបូព្រឹក្ស និងដេវីត កំពុង​តែសប្បាយចិត្តរួមគ្នាព្រោះថាត់ទុកថានោះជាកាដូមិន​អាច​កាត់​ថ្លៃបាននោះស្រាប់តែមាន​បុរសម្នាក់មានហ្វេស​បុក​ឈ្មោះថា”Jing Feng”នោះខមិន​ថា”​កូនអត់​ខាន់​ស្លា អាណាខ្លះក្វល់។សំណាងហើយគេមិនដៀល​អារឿងផើម​អត់​ចូលរោងការ”។

ក្រោយឃើញបែបនេះទេព បូព្រឹក្ស បានចូលទៅខមិនតបតែមិនផ្ទុះកំហឹង​ឬប្រើពាក្យ​ក្ដៅទៅលើបុរសនោះវិញ​ទេដោយនាងថ្លែងតាមសម្រួលថា”លើសពេកហើយលោកពូ នេះ​ក្មេង​មិនទាន់កើតផង ទទួលបានពាក្យបែប​នេះបាត់ទៅហើយ”។ចំណែកក្រុមFan របស់បូ​ព្រឹក្ស មួយចំនួនបានវាយប្រហារទៅបុរសនោះវិញ​ដោយពួកគេ​កាន់​ជើងនាងបូព្រឹក្ស ដូចតាម​ទម្លាប់។

  សូមបញ្ជាក់ថាក្រោយទេព បូពឹក្ស ទម្លាយរឿងមានកូនជាមួយងួន ចាន់ដេវីត នោះនាង​ត្រូវ​បានមិត្តរួមអាជីព​ជាច្រើន​ផ្ញើរសារអបអរសាទចំពោះការព​ពោះកូនទី១របស់នាងនេះ។ប៉ុ​ន្ដែ​គេ​មិន​ទាន់បានឃើញនាងបូព្រឹក្ស និង​ដេវីត បញ្ចេញឲ្យគេឃើញថាតើពួកគេបានភ្ជាប់ពាក្យ​ឬ​រៀបការជាមួយគ្នាហើយឬនៅនោះទេ ខណៈដែល​កាល​ពីឆ្នាំ២០១៩ គូស្នេហ៍តារា១គូនេះ​បាន​​​ដឹក​ដៃគ្នាទៅថតPre-Wedding ដល់កោះម៉ាល់ឌីវ ហើយក៍ស្ងាត់រឿង​រៀបការ​ទៅវិញ។អ្វី​ដែល​គូរ​ឲ្យតក់សម្គាល់ថ្មីៗនេះនៅពេលដែលដេវីត ច្រៀងConcerts ធំមួយនាងបូព្រឹក្ស ដែល​មានផ្ទៃ​ពោះ​កាន់តែធំបានទៅមើលឪពុករបស់កូននាងច្រៀងសម្ដែងដោយផ្ទាល់ទៀតផង។

តែចំពោះរូបនាងវិញចាប់ពីពេលនេះទៅនឹងផ្អាកចេញច្រៀងសម្ដែងលើឆាកតន្រ្ដីហើយដើម្បីយកពេលមើលថែគ័តនឹងត្រៀមសម្រាលកូននៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។យ៉ាងណាគេរំពឹងថានាងបូព្រឹក្ស ហៅស្រីនិច្ច នឹងវិលត្រ​ឡប់​មកកាន់ក្បាលមីក្រូឡើងវិញនៅអំ​ឡុងដើមឆ្នាំ​២០​២៣ ខាងមុខនេះ។ដោយឡែកទស្សនិក​ជនបានលើក​ឡើង​ថាទេព បូព្រឹក្ស អាចនឹងយកកូន​ថែម​ទៀត តាមរយៈការជ្រើសផ្លូវសាងស្នេហ៍បែបអ៊ឺរ៉ុបទើបនាងគិតគូ​រឿងរៀប​ការ​តាម​ក្រោយ​៕

RELATED ARTICLES