ភ្នំពេញ៖ទេព បូព្រឹក្ស បានបង្ហាញផ្ទៃពោះកូនដំបូងកាលពីថ្ងៃទី២១ តុលា ដែលជាតំណក់ឈាមរបស់ងួន ចាន់ដេវីត ក្រោយពួកគេបានចាប់ដៃគ្នារយៈពេល៦ឆ្នាំ ។អ្វីដែលគូឲ្យកត់សម្គាល់នៅពេលដែលបូព្រឹក្ស និងដេវីត កំពុងតែសប្បាយចិត្តរួមគ្នាព្រោះថាត់ទុកថានោះជាកាដូមិនអាចកាត់ថ្លៃបាននោះស្រាប់តែមានបុរសម្នាក់មានហ្វេសបុកឈ្មោះថា”Jing Feng”នោះខមិនថា”កូនអត់ខាន់ស្លា អាណាខ្លះក្វល់។សំណាងហើយគេមិនដៀលអារឿងផើមអត់ចូលរោងការ”។

ក្រោយឃើញបែបនេះទេព បូព្រឹក្ស បានចូលទៅខមិនតបតែមិនផ្ទុះកំហឹងឬប្រើពាក្យក្ដៅទៅលើបុរសនោះវិញទេដោយនាងថ្លែងតាមសម្រួលថា”លើសពេកហើយលោកពូ នេះក្មេងមិនទាន់កើតផង ទទួលបានពាក្យបែបនេះបាត់ទៅហើយ”។ចំណែកក្រុមFan របស់បូព្រឹក្ស មួយចំនួនបានវាយប្រហារទៅបុរសនោះវិញដោយពួកគេកាន់ជើងនាងបូព្រឹក្ស ដូចតាមទម្លាប់។

សូមបញ្ជាក់ថាក្រោយទេព បូពឹក្ស ទម្លាយរឿងមានកូនជាមួយងួន ចាន់ដេវីត នោះនាងត្រូវបានមិត្តរួមអាជីពជាច្រើនផ្ញើរសារអបអរសាទចំពោះការពពោះកូនទី១របស់នាងនេះ។ប៉ុន្ដែគេមិនទាន់បានឃើញនាងបូព្រឹក្ស និងដេវីត បញ្ចេញឲ្យគេឃើញថាតើពួកគេបានភ្ជាប់ពាក្យឬរៀបការជាមួយគ្នាហើយឬនៅនោះទេ ខណៈដែលកាលពីឆ្នាំ២០១៩ គូស្នេហ៍តារា១គូនេះបានដឹកដៃគ្នាទៅថតPre-Wedding ដល់កោះម៉ាល់ឌីវ ហើយក៍ស្ងាត់រឿងរៀបការទៅវិញ។អ្វីដែលគូរឲ្យតក់សម្គាល់ថ្មីៗនេះនៅពេលដែលដេវីត ច្រៀងConcerts ធំមួយនាងបូព្រឹក្ស ដែលមានផ្ទៃពោះកាន់តែធំបានទៅមើលឪពុករបស់កូននាងច្រៀងសម្ដែងដោយផ្ទាល់ទៀតផង។

តែចំពោះរូបនាងវិញចាប់ពីពេលនេះទៅនឹងផ្អាកចេញច្រៀងសម្ដែងលើឆាកតន្រ្ដីហើយដើម្បីយកពេលមើលថែគ័តនឹងត្រៀមសម្រាលកូននៅចុងឆ្នាំនេះឬដើមឆ្នាំក្រោយ។យ៉ាងណាគេរំពឹងថានាងបូព្រឹក្ស ហៅស្រីនិច្ច នឹងវិលត្រឡប់មកកាន់ក្បាលមីក្រូឡើងវិញនៅអំឡុងដើមឆ្នាំ២០២៣ ខាងមុខនេះ។ដោយឡែកទស្សនិកជនបានលើកឡើងថាទេព បូព្រឹក្ស អាចនឹងយកកូនថែមទៀត តាមរយៈការជ្រើសផ្លូវសាងស្នេហ៍បែបអ៊ឺរ៉ុបទើបនាងគិតគូរឿងរៀបការតាមក្រោយ៕


