Monday, September 23, 2024
Homeតារាខ្មែរលោកគួច ខេវិន៖ឆ្ងល់ថាហេតុអីអ៊ុំ សុវណ្ណនី ទុក​លោក​តាម៉ែន ឲ្យនៅខ្មែរតែឯង?

លោកគួច ខេវិន៖ឆ្ងល់ថាហេតុអីអ៊ុំ សុវណ្ណនី ទុក​លោក​តាម៉ែន ឲ្យនៅខ្មែរតែឯង?

ភ្នំពេញ៖អតីតអគ្គនាយករងទូរទស្សន៍CTN ,SEA TV និងETV និងជាអ្នកផលិតកម្មវិធីទូរទស្សន៍ជាន់​ខ្ពស់ម្នាក់​លោក​គួច ខេវិន បានចេញសារទាក់ទងរឿងលោកមិន សារិន ហៅលោកតាម៉ែន ដែលតូចចិត្តនិងចង់​ជួបអ្នក​នាងអ៊ុំ សុវណ្ណនី ជាកូនលោកបង្កើតកំពុងរស់នៅលើទឹកដីអាមេរិកតែកូនមិនឆ្លើយឆ្លងនោះដោយលោកខេវិន អះអាងថាចម្លើយនៃរឿងនេះគឺមានតែប្រពន្ធកូនរបស់លោកតាម៉ែន ប៉ុណ្ណោះដែលអាចឆ្លើយបាន។លោកខេវិន ថែមទាំងសង្កត់ជាសំណួរថា”ហេតុអីគេទុកឲ្យគាត់(តាម៉ែន)ឲ្យនៅស្រុកខ្មែរតែឯង?

 លោកគួច ខេវិន បានថ្លែងសារបង្ហោះនៅលើហ្វេសបុករបស់លោកនៅថ្ងៃទី១ វិច្ឆិកា ទាក់ទងរឿងអតីតតារាភាព​យន្ដលោកមិន សារិន ហៅលោកតាម៉ែន ដង្ហោយចង់ជួបអ្នកនាងអ៊ុំ សុវណ្ណនី នៅជីវិតចុងក្រោយនោះថា”មិនចង់​ទាស់ មិនចង់ទើស មិនចង់ប៉ៈចង់ពាល់ជាមួយនរណាម្នាក់ដោយសារតែរឿង របស់អ្នកដ៏ទៃនោះទេ ប៉ុន្តែវាឆ្គង​ភ្នែក វាហ៊ឹងត្រចៀកពេកទើបលូកមាត់និយាយលេងបន្តិចជុំវិញរឿងលោកឪពុកអ្នកនាងអ៊ុំ សុវណ្ណនី និងអ្នកនាង​អ៊ុំ សុវណ្ណនី(តារាភាពយន្តរបស់កម្ពុជា)ព្រមទាំងម្តាយ និងកូនៗរបស់អ្នកនាង ៣នាក់ផ្សេងទៀត។ ទិដ្ឋភាពខាង​ក្រៅ​ជាមួយនឹងការផ្សាយព័ត៌មានបែបនៅឆ្ងាយពីវិជ្ជាជីវៈ ឬអាចនិយាយម៉្យាងទៀតថា មិនមានសញ្ញាប័ត្រ​”សារ​គមនាគមន៍” វាបានធ្វើឲ្យអ្នកទទួល ព័ត៌មានមានភាពភ័ន្តច្រឡំ ឬលំអៀងគ្មានយុត្តិធ៌មទៅលើប្រភពម្ខាងៗ ប្រា​ស​ចាកពីក្បួនខ្នាត ឬក្រមសិលធ៌មរប ស់អ្នកសារព័ត៌មាន?។

   អ្នកកាសែតបានជួប បានសួរលោកតាមិន សារិនឬតាម៉ែន ដែលជាឪពុក អ្នកនាងអ៊ុំ សុវណ្ណនី ដែលថ្លែងសារ​ទុក្ខរៀប​រាប់ពីក្តីវេទនាក្នុងគ្រានេះ ដែលថាអតីតប្រពន្ធ កូន(នាងអ៊ុំ សុវណ្ណនី)រួមទាំងចៅៗ ៣នាក់ទៀតបានបោះ​បង់គាត់ចោល ទោះគ្រាលំបាកតោកយ៉ាកយ៉ាងណាក៏មិនខ្ចីរវល់អើពើ។ បើមើលទៅស្តាប់ទៅគឺគួឲ្យ​ខ្លោចចិត្ត​អាណិត សង្រោកសង្រេងចំពោះតាម៉ែនមែនទែន? ក៏ប៉ុន្តែតើអ្នកសម្ភាសន៍បានភ្ជាប់ទំនាក់​ទំនងសាកសួរឲ្យអ្នក​នាងអ៊ុំ សុវណ្ណនីជាកូន និងអតីតប្រពន្ធ ចៅៗរបស់តាម៉ែន បានឆ្លើយបំភ្លឺគ្រប់បញ្ហា ដើម្បីភាពយុត្តិធ៌មលើប្រ​ព័ន្ធផ្សព្វផ្សាយនេះបានទេ? អ្នកនាងសុវណ្ណនី ដែលរសាត់អណ្តែតពីស្រុកខ្មែរទៅផ្ញើខ្សែជីវិតនៅលើដីអាម៉េរិក ខំស៊ូប្រឹងប្រែងហួសសមត្ថភាពខ្លួនជាស្រី្ដ អាចធានាម្តាយនិងកូននាង ៣នាក់ទៀតឲ្យទៅរស់នៅ​សហរដ្ឋអាម៉េរិក​ដោយស្របច្បាប់ តើពេលនោះតាម៉ែន មានដង្ហើយរកប្រពន្ធ កូនឬចៅ ឲ្យមកជួបដែរទេ?ហេតុអីក៏គេ​ទុកគាត់ឲ្យ​នៅ​ស្រុក​ខ្មែរតែឯកឯង? ចម្លើយគឺមានតែប្រពន្ធកូនចៅ របស់តាម៉ែន ប៉ុណ្ណោះដែលឆ្លើយបាន?សូម្បីតែតាម៉ែន ក៏ឆ្លើយជំនួសមិនបានដែរ?។

   ប្រសិនបើអាច ឬមានការផ្សាយលើកក្រោយៗទៀត សូមលោកអ្នកសួរមេត្តាកែពាក្យខ្លះៗផង តួយ៉ាង”លោក​តា​មាន​អាយុ​ប៉ុន្មានហើយ”មិនមែនលោកតាមានព្រះជន្មប៉ុន្មានហើយនោះទេ ។ វាខុសឋានានុក្រមនៃពាក្យខ្មែរ​”ពាក្យក្សត្យ ពាក្យសង្ឃ ពាក្យរាស្រ្ត” បើមិនទាន់បានរៀន ទៅរៀនម្តងទៀត ទាំងច្បាប់សារគមនាគនម៍ ទាំង​អក្សរ​សាស្ត្រ​ជាតិ ហើយចាំមកផ្សាយម្តងទៀត កុំឲ្យខ្មាសក្មេង?”។

  អ្នកលេងបណ្ដាញសង្គមជាច្រើនបានលើកឡើងថាការបញ្ចេញយោបល់របស់លោកគួច ខេវិន មានហេតុ​ផល​ច្បាស់លាស់ និងខ្លះសង្ស័យថា​អ្នក​នាងអ៊ុំ សុវណ្ណនី អាចនឹងនៅតែឈឺចាប់រឿងឪពុកខ្លួនគឺលោកតាម៉ែន មាន​ភរិ​យាទី២ មិនបានផ្គត់ផ្គងនាងនិងប្អូនៗទាំង​៣រួមទាំង​ម្ដាយកាលរូបនាងនៅតូច ទើបនៅតែមិនទាន់​ឆ្លើយ​តបទៅ​កាន់​ឪពុកខ្លួនបែបនេះ។ដោយឡែក​លោកតាម៉ែន វិញបានប្រាប់លោកសាវិន ហ្វីលីព កាលពីពេលថ្មីៗ​នេះថា​លោក​​ពិតជាទទួលស្គាល់​នូវកំហុសឆ្គង​ខ្លះៗមែនដែលមិនបានចិញ្ចឹមបីបាច់កូនៗ​ភរិយាដើមលោក​កាល​ពួកគេ​នៅ​តូច​ៗ​នោះ ។ប៉ុន្ដែលោកតាថាអ៊ុំ សុ​វណ្ណ​​នី គឺ១០០% ជាកូនរបស់លោកមែនហើយការឈាន​ចូលសិល្បៈរបស់​សុវណ្ណនី និងបានល្បីល្បាញឈ្មោះ​ក៍ដោយ​សារតែលោកជាអ្នកនាំកូនស្រីយកមកបណ្ដុះបណ្ដាល​បង្ហាញផ្លូវ​ផង​ដែរ។លោកតាម៉ែន ក៍បានឆ្លើយតប​ទៅ​ផេក១ដែលក្មួយប្រុសរបស់អ្នកនាងអ៊ុំ សុវណ្ណនី គឺលោកអ៊ុំ សុវណ្ណគិរី លើ​ក​​ឡើ​ង​ថា​ហេតុអីបានជា​លោកតា​ម៉ែន មិនលើកពីកូនៗគាត់ទាំង៨នាក់របស់ភរិយាទី២ដែល​អ្នកខ្លះមានពាក់​ផ្កា​យ​លើ​ស្មាមកនិយាយ បែជា​លើក​ពីអ្នកនាងអ៊ុំ សុវណ្ណនី មិនអើពើរលោក ហើយនាងទើបតែដឹង​ថាលោកតា​ជាឪ​ពុក​ខ្លួននៅឆ្នាំ១៩៨៦ នោះទៅវិញ?​

តើនេះឬដែលពាក្យថាស្រលាញ់កូននោះ?យ៉ាងណាលោកតាម៉ែន វ័យ៨៣ឆ្នាំនៅតែទទួចថាលោក​ចង់ជួបកូន​ស្រី​នា​ជីវិត​ចុងក្រោយ ហើយមិនមែនចង់បានលុយកាក់ឬទ្រព្យសម្បត្តិពីកូននោះទេ តែចង់ស្ដាប់សំដីកូន​ដែលជា​ឈា​ម​​របស់លោក។ចំណែកលោកហ្វីលីព វិញបានអះអាងថាលោកគ្មានបំណង​ណាមួយដាក់សម្ពាធ​ទៅលើ​អ្នក​នាងអ៊ុំ សុវណ្ណនី នោះទេក្នុងការពាំនាំយកពាក្យពេជន៍របស់លោកតាម៉ែន ផ្ដាំផ្ញើរទៅនាងនោះតែ​លោកសូម​សំពះ​ជើង​អ្នក​នាង​សូមឲ្យឆ្លើយឆ្លងជាមួយឪពុកតែបន្ដិចក៍លោកតាអស់ចិត្តដែរ៕

RELATED ARTICLES