ភ្នំពេញ៖ពិធីការិនីសុខ សោម៉ាវត្តី បានជួបទុក្ខធំ ព្រោះលោកយាយជាទីស្រលាញ់បងបានទទួលមរណភាពកាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០២២ ដោយរោគាពាធ ទើបធ្វើឲ្យពិធីការិនីបាយ័នទួញយំណែនឱរ៉ា ព្រោះស្រណោះអាលោះអាល័យជីដូនជាទីបំផុត។គេឃើញតារារួមអាជីពជាច្រើនបានផ្ញើរសារចូលរួមរំលែកទុក្ខដល់សោម៉ាវត្តី ជាបន្ដបន្ទាប់ងដែរ។

សុខ សោម៉ាវត្តី ដែលយំបង្ហូរទឹកភ្នែកជោគថ្ពាល់នោះបានចេញសារថា” ម៉ែអើយម៉ែទៅឆ្ងាយហើយ ម៉ែទៅលឿនម្លេះ សម្លេងម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍ នៅពេញខួក្បាលចៅ មិននឹកស្មានថាម៉ែឈឺដល់ម្លឹង ឥឡូវម៉ែផុតទុក្ខហើយ ម៉ែលែងឈឺហើយ សូមម៉ែបានទៅដល់សុខគតិភព”។

សូមបញ្ជាក់ថាសុខ សោម៉ាវត្តី ហាក់មានរាសីដាក់នៅរយៈពេលចុងក្រោយនេះព្រោះនាងបានចែកផ្លូវជាមួយប្រុសក្មេងលី វ៉ាហេទ ទាំងមិននឹកស្មានក្រោយពួកគសាងស្នេហ៍ជាង៥ឆ្នាំ ទើបពេលនេះនាងបានប្ដូរវិធីសាស្រ្ដក្នុងការជ្រើសគូស្នេហ៍សារជាថ្មីតាមរយៈការពិសោធន៍ស្នេហ៍ថៅកែហាងថតរូបដ៍ធំ១។ប៉ុន្ដែអ្នកមេម៉ាយវត្តី មិនដែលហ៊ានបណ្ដើរថៅកែកូនខ្មែរកាត់ចិនរូបនោះជាសាធារណៈម្ដងណាឡើយ បើទោះជាបុរសវ័យចំណាស់រូបនោះធ្លាប់បង្ហាញក្ដីស្នេហ៍នាងពេញបេះដូងនៅលើហ្វេសបុកនាំឲ្យផ្អើលអស់ទាំងអ្នកនៅក្រៅនិងក្នុងសិល្បៈក្ដី។

សោម៉ាវត្តី បានលុបចោលការងារសិល្បៈមួយចំនួនដើម្បីកាន់ទុក្ខជូនជីដូនហើយនាងនឹងវិលមកវិញក្រោយរៀបចំធ្វើបុណ្យគម្រប់ខួប៧ថ្ងៃជូនលោកយាយរបស់នាងរួចរាល់៕
