Monday, September 23, 2024
Homeតារាខ្មែរសុខ សោម៉ាវត្តី ៖កាន់ទុក្ខលោកយាយទទួល​មរណ​ភាព

សុខ សោម៉ាវត្តី ៖កាន់ទុក្ខលោកយាយទទួល​មរណ​ភាព

ភ្នំពេញ៖ពិធីការិនីសុខ សោម៉ាវត្តី បានជួបទុក្ខធំ ព្រោះលោកយាយជាទីស្រលាញ់បង​បានទទួលមរណ​ភាព​កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០២២ ដោយរោគាពាធ ទើបធ្វើឲ្យពិធីការិនី​បាយ័ន​ទួញយំណែនឱរ៉ា ព្រោះស្រណោះ​អាលោះអា​ល័យ​​ជីដូនជាទីបំផុត។គេឃើញតារា​រួម​អាជីព​​ជា​ច្រើន​បានផ្ញើរសារចូលរួមរំលែកទុក្ខដល់​សោ​ម៉ាវត្តី ជាបន្ដបន្ទាប់ងដែរ។

 សុខ សោម៉ាវត្តី ដែលយំបង្ហូរទឹកភ្នែកជោគថ្ពាល់នោះបានចេញសារថា​” ម៉ែអើយម៉ែទៅ​ឆ្ងាយហើយ ម៉ែទៅ​លឿន​ម្លេះ សម្លេងម៉ែសើច ម៉ែរអ៊ូ អនុស្សាវរីយ៍ នៅពេញខួក្បាលចៅ មិន​នឹក​ស្មានថាម៉ែឈឺដល់ម្លឹង ឥឡូវម៉ែផុតទុក្ខ​ហើយ ម៉ែ​លែងឈឺហើយ សូមម៉ែបានទៅដល់​សុខ​គតិភព”។

  សូមបញ្ជាក់ថាសុខ សោម៉ាវត្តី ហាក់មានរាសីដាក់នៅរយៈពេលចុងក្រោយនេះ​ព្រោះ​នាងបានចែក​ផ្លូវជាមួយ​ប្រុសក្មេងលី វ៉ាហេទ ទាំងមិននឹកស្មានក្រោយពួកគសាងស្នេហ៍​ជាង​៥ឆ្នាំ ទើបពេលនេះនាងបាន​ប្ដូរវិធី​សាស្រ្ដក្នុង​ការជ្រើស​គូស្នេហ៍សារជាថ្មីតាមរយៈការពិ​សោ​ធន៍​​ស្នេហ៍ថៅកែហាងថតរូបដ៍ធំ១។ប៉ុន្ដែអ្នកមេម៉ាយវត្តី មិនដែល​ហ៊ាន​បណ្ដើរ​ថៅកែកូន​ខ្មែរ​កាត់​​ចិនរូបនោះជាសាធារណៈម្ដងណាឡើយ បើទោះជាបុរសវ័យចំណាស់រូបនោះ​ធ្លាប់​​បង្ហា​ញក្ដី​ស្នេ​ហ៍នាងពេញបេះដូងនៅលើហ្វេសបុកនាំឲ្យផ្អើលអស់​ទាំងអ្នកនៅក្រៅនិងក្នុង​សិល្បៈ​ក្ដី។

សោម៉ាវត្តី បានលុបចោលការងារសិល្បៈមួយចំនួនដើម្បីកាន់ទុក្ខជូនជីដូនហើយនាងនឹងវិល​មកវិញក្រោយ​រៀបចំ​ធ្វើ​បុណ្យ​​គម្រប់ខួប៧ថ្ងៃ​ជូនលោកយាយរបស់នាងរួចរាល់៕

RELATED ARTICLES