ភ្នំពេញ៖តារាចម្រៀងរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ បានទិញរថយន្ដថ្មី១គ្រឿងទៀតកាលពីថ្ងៃទី១កក្កដា តែលោកមិនហ៊ានបង្ហាញថាឡាននោះម៉ាកអី តម្លៃប៉ុន្មានឡើយគឺយកក្រណាត់ក្រហមបិតជិតឈឹងតែម្ដង ដែល អាចមកពីខ្លាចគេថាលោកអួត ឬសម្ភារៈនិយម។ទោះជាយ៉ាងណារឿងដែលទស្សនិកជន ចាប់អារម្មណ៍ នោះគឺ ក្រោយពីលោករាជ ហ៊ានអោបថើបស្រីស្អាតហេង ចន្ថា នៅក្រៅឆាកមិនខ្លាចគូដណ្ដឹងគេខឹង ហើយកាលពីដើម ខែកញ្ញា លោករាំស្លូវអោបនាងសុភ័ក្រ កុសាម៉ា ស្រាប់តែជ្រុលដៃយកទៅច្របាច់គូថនាងមួយឆ្វិចធ្វើឲ្យតារាស្រីស្អាតៗធ្លាប់ធ្វើជាដៃគូលោករាជ ហៅអ្នកចម្រៀងរូបនេះថាជាតារាដៃមឹក ឬមិនអោយតម្លៃដល់ស្រ្ដីភេទនោះ ពេ លនេះក្រុមតារាដែលធ្លាប់ធ្វើជាដៃគូជាមួយតារាហង្សមាសរូបនេះបន្ដច្រៀងសម្ដែងជាមួយលោកដូចមុន ដដែល ដោយពួកគេយល់ថានោះជាកំហុសអចេតនារបស់លោករាជ ទៅវិញ។
ប៉ុន្ដែស្ថិតក្នុងវ័យ៣៧ឆ្នាំដែលសុវណ្ណារាជ អាយុស្មើគ្នាជាមួយតារាកូន៣លោកខែម ប៊ុនថៃ នោះពេលនេះលោករាជ គ្មានសញ្ញានៃការត្រៀមខ្លួនការប្រពន្ធឡើយ។ការមិនអើពើរកភួយសាច់មកដណ្ដប់កាយបែបនេះធ្វើឲ្យលោករាជ កាន់តែត្រូវបានគេសង្ស័យថាលោកមិនការប្រពន្ធជារៀងរហូតជាមិនខាន ខណៈដែលFan ខ្លះហ៊ានដល់ហៅលោកថាជា”ម៉ាក់” និង”ចែ”ទៀតផង ប៉ុន្ដែលោករាជ ចិត្តធ្ងន់មិនងាយហ៊ានបញ្ចេញកំហឹងផ្ដែសផ្ដាសឡើយ។
ក្រៅពីលោកឆន សុវណ្ណារាជ តារាដែលចូលវ័យកំលោះចាស់នៅតែមិនព្រមការប្រពន្ធមានដូចជាលោកណុប បាយ៉ារិទ្ធ ,ហេង ពិទូ និងយក់ ដួងតារា ជាដើម ខណៈដែលលោកប៊ុនថៃ ទោះជាមិនដែលលេចឭថាបានរៀបការម្ដងណាក៍ដោយតែលោកមានកូន៣នាក់ទៅហើយ។សម្រាប់លោកសុវណ្ណារាជ វិញគេជឿរថារូបរាងសង្ហាររបស់លោកប្រាកដជាទាក់បានបេះដូងស្រីស្អាតៗជាកូនអ្នកមានទ្រព្យមិនតិចនាក់នោះទេដែលចង់ធ្វើជាម្ចាស់បេះដូងលោក ហេតុនេះហើយFan មិនតិចនាក់ទេដែលចង់ឃើញលោករាជ ការប្រពន្ធដើម្បីបញ្ចប់ពាក្យចចាមអារ៉ាមទាំងឡាយ ព្រោះគេមានជំនឿរថាអតីតតារាU2 រូបនេះនឹងមិនអាចប្រើជីវិតនៅលីវដល់ទៅ១០ឆ្នាំទៀតឡើយ៕