Monday, September 23, 2024
Homeតារាខ្មែរឆន សុវណ្ណារាជ ៖គ្មានសញ្ញាការប្រពន្ធ ខណៈស្រី​ស្អាត​ងាក​មកទុកចិត្តឡើងវិញ

ឆន សុវណ្ណារាជ ៖គ្មានសញ្ញាការប្រពន្ធ ខណៈស្រី​ស្អាត​ងាក​មកទុកចិត្តឡើងវិញ

ភ្នំពេញ៖តារាចម្រៀងរោមទ្រូងច្រើនលោកឆន សុវណ្ណារាជ បានទិញរថយន្ដថ្មី១គ្រឿង​ទៀត​កា​ល​ពីថ្ងៃទី១កក្កដា តែលោកមិនហ៊ានបង្ហាញថាឡាននោះម៉ាកអី តម្លៃប៉ុន្មានឡើយគឺយក​ក្រ​ណា​​ត់ក្រហមបិតជិតឈឹងតែម្ដង ដែល អាចមកពីខ្លាចគេថាលោកអួត ឬសម្ភារៈនិយម​។ទោះ​ជាយ៉ាង​ណារឿង​ដែលទស្សនិកជន ចាប់អារម្មណ៍ នោះគឺ ក្រោយពីលោករាជ ហ៊ានអោបថើប​ស្រីស្អាត​ហេង ចន្ថា នៅក្រៅឆាកមិនខ្លាចគូដណ្ដឹងគេខឹង ហើយកាលពីដើម ខែកញ្ញា លោករាំ​ស្លូវអោប​នាងសុភ័ក្រ កុសាម៉ា ស្រាប់តែជ្រុលដៃយកទៅច្របាច់គូថនាងមួយឆ្វិចធ្វើឲ្យ​តារាស្រី​ស្អាត​ៗ​ធ្លាប់ធ្វើជាដៃគូលោករាជ ហៅអ្នកចម្រៀងរូបនេះថាជាតារាដៃមឹក ឬមិនអោយតម្លៃ​ដល់​ស្រ្ដី​ភេទនោះ ពេ លនេះក្រុមតារាដែលធ្លាប់ធ្វើជាដៃគូជាមួយតារា​ហង្សមាសរូបនេះ​បន្ដ​​ច្រៀង​សម្ដែងជាមួយលោកដូចមុន ដដែល ដោយពួកគេ​យល់ថានោះជាកំហុសអចេត​នារ​បស់​លោក​រាជ ទៅវិញ។

ប៉ុន្ដែស្ថិតក្នុងវ័យ៣៧ឆ្នាំដែលសុវណ្ណារាជ អាយុស្មើគ្នាជាមួយ​តារាកូន​៣​លោកខែម ប៊ុនថៃ នោះពេលនេះ​លោក​រាជ គ្មានសញ្ញានៃការត្រៀមខ្លួនការប្រពន្ធឡើយ។​ការមិនអើពើរកភួយសាច់មកដណ្ដប់កាយបែបនេះធ្វើឲ្យ​លោក​រាជ កាន់តែត្រូវបាន​គេសង្ស័យ​ថាលោកមិនការប្រពន្ធជារៀងរហូតជាមិនខាន ខណៈដែលFan ខ្លះហ៊ានដល់​ហៅ​លោក​ថាជា​”ម៉ាក់”​ និង”ចែ”ទៀតផង ប៉ុន្ដែលោករាជ ចិត្តធ្ងន់មិនងាយហ៊ានបញ្ចេញកំហឹងផ្ដែស​ផ្ដាស​ឡើយ​។

ក្រៅពីលោកឆន សុវណ្ណារាជ តារាដែលចូលវ័យកំលោះចាស់នៅតែមិនព្រមការប្រពន្ធ​មាន​ដូច​​ជាលោកណុប បាយ៉ារិទ្ធ ,ហេង ពិទូ និងយក់ ដួងតារា ជាដើម ខណៈដែលលោក​ប៊ុន​ថៃ ទោះជាមិនដែលលេចឭថាបាន​រៀប​ការម្ដងណាក៍ដោយ​តែលោកមានកូន៣នាក់ទៅហើយ​។សម្រាប់លោកសុវណ្ណារាជ វិញគេជឿរថារូបរាង​សង្ហារ​របស់លោកប្រាកដជាទាក់បាន​បេះ​ដូង​​ស្រី​ស្អាតៗជាកូនអ្នកមានទ្រព្យមិនតិចនាក់នោះទេដែលចង់ធ្វើ​ជាម្ចាស់​បេះដូងលោក ហេ​តុ​​នេះ​​​ហើយ​Fan មិនតិចនាក់ទេដែលចង់ឃើញលោករាជ ការប្រពន្ធដើម្បីបញ្ចប់ពាក្យចចាម​អារ៉ាមទាំងឡាយ ព្រោះគេមានជំនឿរថាអតីតតារា​U2 រូបនេះនឹងមិនអាចប្រើជីវិតនៅលីវដល់​ទៅ​១០ឆ្នាំ​ទៀត​ឡើយ៕

RELATED ARTICLES