Monday, September 23, 2024
Homeតារាខ្មែរពេជ្រ សោភា ៖បិទបញ្ចប់ពាក្យចរចាមអារ៉ាម

ពេជ្រ សោភា ៖បិទបញ្ចប់ពាក្យចរចាមអារ៉ាម

ភ្នំពេញ៖ពេជ្រ សោភា ដែលត្រូវបុរសសំបុរខ្មៅស្រអែមខ្ពស់ស្រឡះម្នាក់​តែងតែកាន់ចង្កូតបើក​រថយន្ដ​​ឲ្យ​នាង​​ជាប្រចាំរហូតត្រូវគេសង្ស័យថាពួកគេគឺជាគូស្នេហ៍និងគ្នាហើយទោះជាសោភា ថាបុរស​នោះ​ជាក្មួយរបស់នាង​យ៉ាងណាតែគ្មានអ្នកជឿរ​នោះពេលនេះអ្វីៗត្រូវលាត​ត្រ​ដាង​ច្បាស់ព្រោះប្រុស​ដែល​​ប្រៀបបានជាអង្គរក្ស​បេះ​ដូងរបស់សោភា និងមានឈ្មោះថាសុន ប៊ុន​ជេម បានដឹកដៃនារីម្នាក់ឈ្មោះឡាត់ រដ្ឋា ចូល​រោងការនៅថៃ្ងទី៣ វិច្ឆិការ ឆ្នាំ២០២២ ដែលពិ​ធី​នោះធ្វើនៅផ្ទះរបស់តារាចម្រៀងហង្ស​មា​ស​រូបនេះតែម្ដងនៅសង្កាត់បឹងទំពុន ខ័​ណ្ឌមាន​ជ័យ រាជធានីភ្នំពេញ។តាមរយៈការចូលរោងការ​របស់​លោ​​​កប៊ុនជេម នេះគេជឿរថាសោភា នឹង​ស្រា​លខ្លួន លែងត្រូវបានគេម៉ៃថាបុរសម្នាក់នេះជាសង្សារថ្មីរបស់នាងទៀតហើយ។

 ពេជ្រ សោភា បានប្រាប់យ៉ាងខ្លីតាមទូរស័ព្ទថាមង្គលការ​របស់ក្មួយនាងទាំងពីរគឺពិតជា​ធ្វើនៅផ្ទះរបស់នាងមែន ព្រោះតែនៅថ្ងៃទី៣ ខែ១១ នេះតាមអាគារនៃរោងការជាច្រើនត្រូវ​បាន​គេជួលកក់សឹងតែអស់ ព្រោះជាថ្ងៃល្អ ដែល​គេការច្រើន ទើបនាងសម្រេច​ចិត្តថាឲ្យពួក​គេរៀប​ចំធ្វើនៅ​ផ្ទះនាងក៍ស្រួលដែរ ម្យាង​ផ្ទះបងស្រី​របស់នាងក៍នៅ​ជិតនោះដែរ។ប៉ុន្ដែសោភា ថាដោ​យ​សារតែកម្មវិធីនោះជាពិធីរបស់ក្មួយនាង​ហេតុ​​នេះហើយនាងមិន​បានអញ្ជើញ​តារា​ច្រើនចូល​រួមនោះទេ គឺមានតែអ្នកជិតដិត និងបង​ប្អូនទាំងសងខាង ខណៈដែលការត្រៀមចំណាយ​អស់​ប្រាក់​ប៉ុន្មានក៍នាងមិនបង្ហើបប្រាប់មុនឡើយ។

  ឆ្លើយតបចំពោះសំណួរថាតើក្រោយមង្គលការរបស់ក្មួយទាំងពីររួចដល់វេនរបស់នាងម្ដងហើយ​មែនទេ​នោះ​ពេជ្រ សោភា ថាអ្វីៗនឹងបានឃើញនាពេលខាងមុខជាមិនខាន ព្រោះរូប​នាងមិនចូលចិត្តប្រកាសមុនឡើយ។នាងថាការងារសិល្បៈរបស់នាងកាន់តែមមាញឹកខ្លាំងតាំងពីក្រោយស្ងាត់កូវីដម្លេះ ហើយនៅថ្ងៃបុណ្យអុំទូក​ខាងមុខនេះនាងត្រៀមចេញ​ច្រៀងសម្ដែង​ជា​ច្រើនឆាកទាំងនៅក្រុងនិងខេត្ត ព្រោះទោះជារាជរដ្ឋាភិបាល​មិន​ប្រារពពិធីនោះដូចឆ្នាំមុន​ៗក្ដី ប៉ុន្ដែConcerts  ទាំងឡាយនៅតំណើរការដដែល។

 ពេជ្រ សោភា ឈជើងយ៉ាងរឹងមាំក្នុងអាជីពសិល្បៈរយៈពេលជាង១៧ឆ្នាំមកហើ​យ​​ដែលកន្លងមកនាងក៍ធ្លាប់​បង្ហើបថាបានផ្គត់ផ្គងដល់ការសិក្សារ​ដល់ក្មួយៗនាងមួយចំនួន​ដែលមក​ពី​ខេត្តផងដែរ។គេជឿរថាពិធី​មង្គលការ​របស់លោកប៊ុនជេម ក៍ត្រូវបានសោភា រ៉ាប់រងមួយផ្នែក​ធំក្នុង​ចាយវាយថវិការដែរ បើទោះជានាងមិនបាន​ចេញ​មុខអះអាង​ជាសា​ធារណៈក្ដី ប៉ុន្ដែ​តារាវ័យ៣៩ឆ្នាំរូបនេះត្រូវបានគេមើលឃើញថានាងមាន​ជីវភាពធូធាខ្លាំង​ប៉ុ​ន្មានឆ្នាំចុងក្រោយនេះ ហើយរូបនាងក៍តែងតែគាំទ្រនិងសរសើរចំពោះតារារួមអាជីព​ដែល​ចេះជួយដល់ក្រុម​គ្រួ​សារ និងបងប្អូននៅពេលដែលពួកគេល្បីឈ្មោះហើយរកលុយ​បាន​ច្រើន​នោះដែរក្នុងនោះ​មាន​ទាំងងួន ចាន់​ដេវីត ផង។

 បើតាមព័តមានពីតារាជិតស្និតបានបង្ហើបឲ្យដឹងថាពេជ្រ សោភា អាចនឹងគិតគូរឿង​រៀ​ប​​ការ​ខ្លួន​ឯង​នាពេល​ដ៍ខ្លីខាងមុខនេះ ព្រោះពេលនេះនាងដល់វ័យត្រូវមានគ្រួសារនិងយក​កូន​បន្ដពូជ ហើយក្រោយសោភា ប្រើជី​វិតមេម៉ាយអស់រយៈពេលជិត៦ឆ្នាំ។ប៉ុន្ដែបុ​រសណាជា​អនា​គត​ស្វាមីរបស់សោភា នៅតែជាសំណួរដែល​គ្មាន​ចម្លើយដដែល ព្រោះក្រោយនាងចែកផ្លូវ​ជា​មួយលោកឆឹម សក្កដា កាលពីចុងឆ្នាំ២០២១ មក អ្នកចម្រៀងរូប​នេះមិនដែលហ៊ាន​បណ្ដើរ​គូ​ស្នេហ៍ថ្មីជាសាធារណៈម្ដងណាឡើយ បើទោះជានាងធ្លាប់កៀកកើយបុរសរូបសង្ហារ​ម្នាក់នៅ​សៀមរាបនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ ក្ដី តែអត្តសញ្ញាណបុរស​នោះ​ថាជាអ្នក​ណានៅតែត្រូវបានបិតជិតឈឹងអស់រយៈពេលជាង១០ខែមកនេះ។

  ពេជ្រ សោភា ធ្លាប់តាំងចិត្តថាបើគ្មានគូសង្សារដូចគេ ការរស់នៅជួបជុំគ្រួសាររបស់​នាង​​​ចាត់​ទុកថាជាក្ដី​សុខ​ដែលសំខាន់ជាងអ្វីៗទាំងអស់។នាងថាជីវិត​ជាស្រ្ដីមេម៉ាយពោពេញ​ទៅដោយសិទ្ធិសេរីភាពពេញទំហ៊ឹង​គ្មាន​អ្នកណាហួងហែងហើយនាងថែមទាំងធ្លាប់ចាត់ទុកតារាស្រី្ដមេម៉ាយមួយចំនួនដែលរឹងមាំថាជាTeam របស់​នាងទៀតផងក្នុងនោះមានសុខ សោម៉ា​វត្តី ជាដើម។ប៉ុន្ដែគេជឿរថាសោភា នៅតែមិនអាចគេចផុតពី​ការមាន​គូជីវិតថ្មីនាពេល​ខាងមុខ​ឡើយ។

 មហាជនរងចាំអ៊ុតមើលថាតើពេជ្រ សោភា នឹងរៀបការប្ដីនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ​២០២៣ ហើយបុរស​នោះ​គឺជាអ្នកណា?

RELATED ARTICLES