ភ្នំពេញ៖ពេជ្រ សោភា ដែលត្រូវបុរសសំបុរខ្មៅស្រអែមខ្ពស់ស្រឡះម្នាក់តែងតែកាន់ចង្កូតបើករថយន្ដឲ្យនាងជាប្រចាំរហូតត្រូវគេសង្ស័យថាពួកគេគឺជាគូស្នេហ៍និងគ្នាហើយទោះជាសោភា ថាបុរសនោះជាក្មួយរបស់នាងយ៉ាងណាតែគ្មានអ្នកជឿរនោះពេលនេះអ្វីៗត្រូវលាតត្រដាងច្បាស់ព្រោះប្រុសដែលប្រៀបបានជាអង្គរក្សបេះដូងរបស់សោភា និងមានឈ្មោះថាសុន ប៊ុនជេម បានដឹកដៃនារីម្នាក់ឈ្មោះឡាត់ រដ្ឋា ចូលរោងការនៅថៃ្ងទី៣ វិច្ឆិការ ឆ្នាំ២០២២ ដែលពិធីនោះធ្វើនៅផ្ទះរបស់តារាចម្រៀងហង្សមាសរូបនេះតែម្ដងនៅសង្កាត់បឹងទំពុន ខ័ណ្ឌមានជ័យ រាជធានីភ្នំពេញ។តាមរយៈការចូលរោងការរបស់លោកប៊ុនជេម នេះគេជឿរថាសោភា នឹងស្រាលខ្លួន លែងត្រូវបានគេម៉ៃថាបុរសម្នាក់នេះជាសង្សារថ្មីរបស់នាងទៀតហើយ។
ពេជ្រ សោភា បានប្រាប់យ៉ាងខ្លីតាមទូរស័ព្ទថាមង្គលការរបស់ក្មួយនាងទាំងពីរគឺពិតជាធ្វើនៅផ្ទះរបស់នាងមែន ព្រោះតែនៅថ្ងៃទី៣ ខែ១១ នេះតាមអាគារនៃរោងការជាច្រើនត្រូវបានគេជួលកក់សឹងតែអស់ ព្រោះជាថ្ងៃល្អ ដែលគេការច្រើន ទើបនាងសម្រេចចិត្តថាឲ្យពួកគេរៀបចំធ្វើនៅផ្ទះនាងក៍ស្រួលដែរ ម្យាងផ្ទះបងស្រីរបស់នាងក៍នៅជិតនោះដែរ។ប៉ុន្ដែសោភា ថាដោយសារតែកម្មវិធីនោះជាពិធីរបស់ក្មួយនាងហេតុនេះហើយនាងមិនបានអញ្ជើញតារាច្រើនចូលរួមនោះទេ គឺមានតែអ្នកជិតដិត និងបងប្អូនទាំងសងខាង ខណៈដែលការត្រៀមចំណាយអស់ប្រាក់ប៉ុន្មានក៍នាងមិនបង្ហើបប្រាប់មុនឡើយ។
ឆ្លើយតបចំពោះសំណួរថាតើក្រោយមង្គលការរបស់ក្មួយទាំងពីររួចដល់វេនរបស់នាងម្ដងហើយមែនទេនោះពេជ្រ សោភា ថាអ្វីៗនឹងបានឃើញនាពេលខាងមុខជាមិនខាន ព្រោះរូបនាងមិនចូលចិត្តប្រកាសមុនឡើយ។នាងថាការងារសិល្បៈរបស់នាងកាន់តែមមាញឹកខ្លាំងតាំងពីក្រោយស្ងាត់កូវីដម្លេះ ហើយនៅថ្ងៃបុណ្យអុំទូកខាងមុខនេះនាងត្រៀមចេញច្រៀងសម្ដែងជាច្រើនឆាកទាំងនៅក្រុងនិងខេត្ត ព្រោះទោះជារាជរដ្ឋាភិបាលមិនប្រារពពិធីនោះដូចឆ្នាំមុនៗក្ដី ប៉ុន្ដែConcerts ទាំងឡាយនៅតំណើរការដដែល។
ពេជ្រ សោភា ឈជើងយ៉ាងរឹងមាំក្នុងអាជីពសិល្បៈរយៈពេលជាង១៧ឆ្នាំមកហើយដែលកន្លងមកនាងក៍ធ្លាប់បង្ហើបថាបានផ្គត់ផ្គងដល់ការសិក្សារដល់ក្មួយៗនាងមួយចំនួនដែលមកពីខេត្តផងដែរ។គេជឿរថាពិធីមង្គលការរបស់លោកប៊ុនជេម ក៍ត្រូវបានសោភា រ៉ាប់រងមួយផ្នែកធំក្នុងចាយវាយថវិការដែរ បើទោះជានាងមិនបានចេញមុខអះអាងជាសាធារណៈក្ដី ប៉ុន្ដែតារាវ័យ៣៩ឆ្នាំរូបនេះត្រូវបានគេមើលឃើញថានាងមានជីវភាពធូធាខ្លាំងប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយរូបនាងក៍តែងតែគាំទ្រនិងសរសើរចំពោះតារារួមអាជីពដែលចេះជួយដល់ក្រុមគ្រួសារ និងបងប្អូននៅពេលដែលពួកគេល្បីឈ្មោះហើយរកលុយបានច្រើននោះដែរក្នុងនោះមានទាំងងួន ចាន់ដេវីត ផង។
បើតាមព័តមានពីតារាជិតស្និតបានបង្ហើបឲ្យដឹងថាពេជ្រ សោភា អាចនឹងគិតគូរឿងរៀបការខ្លួនឯងនាពេលដ៍ខ្លីខាងមុខនេះ ព្រោះពេលនេះនាងដល់វ័យត្រូវមានគ្រួសារនិងយកកូនបន្ដពូជ ហើយក្រោយសោភា ប្រើជីវិតមេម៉ាយអស់រយៈពេលជិត៦ឆ្នាំ។ប៉ុន្ដែបុរសណាជាអនាគតស្វាមីរបស់សោភា នៅតែជាសំណួរដែលគ្មានចម្លើយដដែល ព្រោះក្រោយនាងចែកផ្លូវជាមួយលោកឆឹម សក្កដា កាលពីចុងឆ្នាំ២០២១ មក អ្នកចម្រៀងរូបនេះមិនដែលហ៊ានបណ្ដើរគូស្នេហ៍ថ្មីជាសាធារណៈម្ដងណាឡើយ បើទោះជានាងធ្លាប់កៀកកើយបុរសរូបសង្ហារម្នាក់នៅសៀមរាបនៅថ្ងៃបុណ្យឆ្លងឆ្នាំសកល២០២១ ឈានចូល២០២២ ក្ដី តែអត្តសញ្ញាណបុរសនោះថាជាអ្នកណានៅតែត្រូវបានបិតជិតឈឹងអស់រយៈពេលជាង១០ខែមកនេះ។
ពេជ្រ សោភា ធ្លាប់តាំងចិត្តថាបើគ្មានគូសង្សារដូចគេ ការរស់នៅជួបជុំគ្រួសាររបស់នាងចាត់ទុកថាជាក្ដីសុខដែលសំខាន់ជាងអ្វីៗទាំងអស់។នាងថាជីវិតជាស្រ្ដីមេម៉ាយពោពេញទៅដោយសិទ្ធិសេរីភាពពេញទំហ៊ឹងគ្មានអ្នកណាហួងហែងហើយនាងថែមទាំងធ្លាប់ចាត់ទុកតារាស្រី្ដមេម៉ាយមួយចំនួនដែលរឹងមាំថាជាTeam របស់នាងទៀតផងក្នុងនោះមានសុខ សោម៉ាវត្តី ជាដើម។ប៉ុន្ដែគេជឿរថាសោភា នៅតែមិនអាចគេចផុតពីការមានគូជីវិតថ្មីនាពេលខាងមុខឡើយ។
មហាជនរងចាំអ៊ុតមើលថាតើពេជ្រ សោភា នឹងរៀបការប្ដីនៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ ហើយបុរសនោះគឺជាអ្នកណា?