Monday, September 23, 2024
Homeតារាខ្មែរដេវីត វាយបកទៅវណ្ណដា ៖Fan បារម្ភកាន់តែខ្លាំង

ដេវីត វាយបកទៅវណ្ណដា ៖Fan បារម្ភកាន់តែខ្លាំង

ភ្នំពេញ៖២ថ្ងៃប៉ុណ្ណោះក្រោយតារាចម្រៀងរ៉េបលោកវណ្ណដា បានចេញបទ” ”J+02”កាលពីថ្ងៃ​ទី៣០ តុលា ដែល​អ្នកលេងបណ្ដាញសង្គមយល់ថាបទនោះអត្ថន័យ​ទាំងមូលវ៉ៃប្រហា​ចំៗទៅ​លើងួន ចាន់ដេវីត នោះស្រាប់តែ​កា​លពីល្ងាចថ្ងៃទី១ វិច្ឆិកា ដេវីត បានចេញបទវាយ​បទទៅ​តារារ៉េបខាងលើនោះវិញក្ដៅៗតែម្ដងនោះគឺបទ”ចុម​អាអូនអត់ដេក”។តាមរយៈបទចម្រៀងនេះក្រុមFan របស់ដេវីត កាត់តវីដេអូនិងចែកចាយឌឺដងទៅឲ្យវណ្ណដា វិញម្ដងទើបធ្វើ​ឲ្យ​សង្រា្គម​បទរ៉េប ឆ្លើយឆ្លងគ្នានេះកាន់តែក្ដៅគគុក ខណៈដែលអ្នកគាំទ្រវណ្ណដា ថាប៉ារូល​រប​ស់ដេវីត វាយទៅវណ្ណដា ហាក់មិនសូវចុកដូចវណ្ណដា ដាក់ទៅដេវីត នោះទេ។

យ៉ាងណាគេថារឿងអ្វីក៍ដោយក៍មានរឿងល្អនិងអាក្រក់ដែរ ពោលគឺការវា​យ​បកគ្នាទៅ​វិញ​ទៅ​មក​រវាងដេវីត និងវណ្ណដា នាពេលនេះធ្វើឲ្យទីផ្សារបទចម្រៀងរ៉េបហាក់ផ្ទុះនឹង​កក្រើក​ជាថ្មីម្ដង​ទៀតនៅកម្ពុជា ខណៈដែល​បទប្រភេទនេះពីមុនពេញនិយមតែ​នៅតំបន់ប៉ែកអ៊ឺរ៉ុប​។ប៉ុ​ន្ដែរឿងដែល​កាន់​តែអាក្រក់នោះគឺតារាចម្រៀង​ឲ្យ​ល្បីល្បាញកេរ្ដិ៍ឈ្មោះប្រហាក់​ប្រហែលគ្នាគឺ​ចាប់​ផ្ដើមកាច់​កុងគ្នា លែងត្រូវគ្នាតែម្ដងព្រោះ”ភ្នំ១ មិនអាចមាន​ខ្លា២”។គេកត់សម្គាល់ដែរថា​ក្រោយឃើញដេវីត និង​វណ្ណដា តប​គ្នា​តាមបទចម្រៀងភ្លាមៗបែបនេះ​ថ្មីៗនេះដែរ​ឯកឧត្តម​ហ៊ុន ជា ដែលជាក្មួយលោកនាយក​រដ្ឋ​មន្រ្ដី​នោះក៍បាន​បញ្ចេញយោបល់ចង់ឃើញតារា​ចម្រៀ​ងទាំង​ពីរចាប់ដៃគ្នា​ធ្វើបទចម្រៀងផង​ដែរ។

សូមបញ្ជាក់ថាងួន ចាន់ដេវីត ដែលជាអនាគតស្វាមីរបស់ទេព បូព្រឹក្ស នោះធ្លាប់បាន​សាង​ស្នាដៃជាច្រើនតាម​រយៈការចេញបទរ៉េប របស់ខ្លួនពិសេសគឺបទ”រាំញីកែងជើង”ដែល​ល្បីល្បាញខ្លាំងកាលពីឆ្នាំ២០១៥ នៅពេល​ដែលលោកចាប់ដៃជាមួយពេជ្រ សោភា ។ប៉ុន្ដែ​រយៈ​ពេលចុងក្រោយនេះគ្រប់គ្នាបានមើលឃើញថាវណ្ណដា ក៍មិនធម្មតាដែរព្រោះមានអ្នក​គាំទ្រច្រើនពិសេសក្រោយចេញបទ”Time To Rise “មកធ្វើឲ្យតារារូបតូច​ចិត្តធំ​រូប​នេះគ្មាន​ចំ​ណុច​ណាក្រោមងួន ចាន់ដេវីត ឡើយ ហេតុនេះហើយបានជាតារាទាំងពីរត្រូវបានអ្នកខ្លះគិត​ថាពួក​គេចង់​បានលេខ១រៀងៗខ្លួនទើបបង្ករទៅជាជម្លោះដៀមដាមគ្នា​តាមរយៈបទចម្រៀង​ផ្អើល​ពេញ​បណ្ដាញ​សង្គម​ហើយមានអ្នកតាមដានដូចរឿងភាគថៃបែបនេះតែម្ដង៕

RELATED ARTICLES