ភ្នំពេញ៖តារាចម្រៀងបញ្ញា សិទ្ធ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យលោកសង្ឃជាបន្ទាន់កាលពីរាត្រីថ្ងៃទី២វិច្ឆិកា បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំរង្វង់មូលកួរស្រូវ (ផ្លូវជាតិលេខ២)ហើយរងរបួសនិងមានអាការៈធ្ងន់រហូតដល់សម្លប់ទៀតផង។នេះបើតាមការអះអាងរបស់ម្ចាស់ហ្វេសបុកឈ្មោះHour Arun (ហួ សុផល)ដែលជាថៅកែClassic បញ្ចេញនៅលើហ្វេសបុកនៅថ្ងៃទី៣ វិច្ឆិកា ។
រូបភាព១សន្លឹករបស់បញ្ញា សិទ្ធ ដេកលើគ្រែពេទ្យក្នុងអាការៈស្ដូកស្ដឹងបន្ដោកសេរ៉ូមនោះបង្ហាញឲ្យឃើញលោកមានស្នាមរបួសខ្លាំងនៅដៃខាងឆ្វេងហើយលោកស្ថិតក្នុងស្ថានភាពសន្លប់មិនដឹងខ្លួន។មិត្តភក្ដិអ្នកសិល្បៈរួមអាជីពបានជូនពរឲ្យលោកបញ្ញា សិទ្ធ ឆាប់ជាសះស្បើយ ហើយមានអ្នកខ្លះក៍បានទៅសួរសុខទុក្ខលោកផ្ទាល់ដល់មន្ទីពេទ្យផងដែរ។
លោកហួ សុផល បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទនៅថ្ងៃទី៣ វិច្ឆិកា ថាលោកបានដឹងព័តមានពីមិត្តភក្ដិដែរថាបញ្ញា សិទ្ធ ចេញពីថតជិះម៉ូតូធំដួលនៅម្ដុំកួរស្រូវ វេលាខ្ទង់ម៉ោង១០ទៅ១១យប់ តែមិនទាន់ដឹងថាតើគេបុកគាត់ឬដួលខ្លួនឯងនោះទេ។លោកសុផល បន្ថែមថាពេលនេះបញ្ញា សិទ្ធ បានដឹងខ្លួនវិញហើយតែក្រុមគ្រូពេទ្យត្រូវវះកាត់ព្រោះគាត់បាក់ឆ្អឹងដងកាំបិត ហើយបើមិត្តភក្ដិអ្នកសិល្បៈចង់ទៅសួរសុខទុក្ខមើលគាត់គឺទៅពេទ្យលោកសង្ឃ ផ្នែកវះកាត់ទៅដឹងច្បាស់ហើយ។
គូរបញ្ជាក់ថាបញ្ញា សិទ្ធ ជាតារាចម្រៀងប្រចាំផលិតកម្មClassic ហើយលោកលេចមុខតាមភាពយន្ដជាច្រើនរឿងទើបមានសកម្មភាពសិល្បៈជាចប្រចាំ។កាលពីដើមខែមីនា ឆ្នាំ២០២១ លោកបញ្ញា សិទ្ធ បានកើតកូវីដត្រូវព្យាបាលជាច្រើនខែទើបបានជានិងមានសុខភាពដូចដើមឡើងវិញដូចនាពេលនេះ។ប៉ុន្ដែគ្រោះថ្នាក់មើលមិនឃើញទើបបណ្ដាលឲ្យលោកបញ្ញា សិទ្ធ រងគ្រោះថ្នាក់ចរាចរណ៍រហូតដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យទាំងយប់បែបនេះ ខណៈដែលកាលពីរាត្រីថ្ងៃទី១ ឈានចូលថ្ងៃទី២ វិច្ឆិកា នេះដែរអតីតតារាចម្រៀងRock និងជាអ្នកលក់Online ល្បីឈ្មោះអ្នកនាងម៉ូលីកា បានគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំស្ដុបពេទ្យផន បណ្ដាលឲ្យរថយន្ដទំនើបនាងម៉ាកBmw i8 រងការខូចខាតខ្ទេចមុខតែម្ដង តែអ្នកនាងកា មិនបានចូលពេទ្យទេ ព្រោះគ្មានរបួស គឺគ្រាន់តែមានអាការៈឈឺដៃឆ្វេងបន្ដិច ហើយនាងថាទឹកដោះម្ដាយថ្លៃទើបនាងរួចផុតគ្រោះថ្នាក់ និងទទួលធ្វើឡានឲ្យភាគីរងគ្រោះម៉ាកHigh Lander ទាំងស្រុងដើម្បីបញ្ចប់រឿង។ចំពោះបញ្ញា សិទ្ធ វិញមានអាការៈធ្ងន់ធ្ងទើបភ្លាមៗក្រោយកើតហេតុសម្លប់លែងដឹងខ្លួន តែតាមរូបភាពនោះលោកមិនមានរងរបួសផ្ទៃមុខ ឬប៉ៈក្បាលឡើយ៕