Monday, September 23, 2024
Homeតារាខ្មែរបញ្ញា សិទ្ធ ៖វះកាត់ឆ្អឹងដងកាំបិតនៅពេទ្យលោកសង្ឃ

បញ្ញា សិទ្ធ ៖វះកាត់ឆ្អឹងដងកាំបិតនៅពេទ្យលោកសង្ឃ

ភ្នំពេញ៖តារាចម្រៀងបញ្ញា សិទ្ធ ត្រូវបានដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យលោកសង្ឃ​ជាបន្ទាន់​កាលពីរា​ត្រីថ្ងៃ​ទី២វិច្ឆិកា បន្ទាប់ពីលោកបានជួបគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំរង្វង់មូលកួរស្រូវ (ផ្លូវជាតិលេខ២)ហើយ​រងរបួសនិង​មាន​អា​កា​រៈធ្ងន់រហូតដល់សម្លប់ទៀតផង។នេះបើតាម​ការអះអាងរបស់ម្ចាស់​ហ្វេ​ស​បុក​ឈ្មោះHour Arun (ហួ​ សុផល)​ដែ​លជាថៅកែClassic បញ្ចេ​ញនៅលើហ្វេសបុកនៅ​ថ្ងៃ​ទី៣ វិច្ឆិកា ។

  រូបភាព១សន្លឹករបស់បញ្ញា សិទ្ធ ដេកលើគ្រែពេទ្យក្នុងអាការៈស្ដូកស្ដឹងបន្ដោកសេរ៉ូម​នោះបង្ហាញ​ឲ្យ​ឃើញលោក​មានស្នាមរបួសខ្លាំងនៅដៃខាងឆ្វេងហើយលោកស្ថិត​ក្នុងស្ថាន​ភាព​សន្លប់​មិន​ដឹងខ្លួន។មិត្ត​ភក្ដិ​អ្នក​សិ​ល្បៈរួម​អា​ជីពបានជូនពរឲ្យលោកបញ្ញា សិទ្ធ ឆាប់ជា​សះស្បើយ ហើយ​មានអ្នកខ្លះក៍​បាន​ទៅសួរសុខ​ទុក្ខលោកផ្ទាល់​ដល់​មន្ទីពេទ្យផងដែរ។

 លោកហួ សុផល បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទនៅថ្ងៃទី៣ វិច្ឆិកា ថា​លោក​បានដឹងព័តមាន​ពីមិត្ត​ភក្ដិ​ដែរថាបញ្ញា សិទ្ធ ចេញពីថតជិះម៉ូតូធំដួលនៅម្ដុំកួរស្រូវ វេលា​ខ្ទង់ម៉ោង១០ទៅ១១យប់ តែមិនទាន់ដឹងថាតើគេ​បុកគាត់ឬដួល​ខ្លួនឯងនោះទេ។លោក​សុ​ផល បន្ថែមថាពេលនេះបញ្ញា សិទ្ធ បានដឹងខ្លួនវិញហើយតែក្រុម​គ្រូ​ពេ​ទ្យ​ត្រូវវះ​កាត់ព្រោះគាត់​បាក់​ឆ្អឹងដងកាំបិត ហើយបើមិត្តភក្ដិអ្នកសិល្បៈចង់ទៅសួរសុខទុក្ខមើល​គាត់គឺទៅ​ពេទ្យ​​លោ​ក​សង្ឃ ផ្នែកវះកាត់ទៅដឹងច្បាស់ហើយ។

គូរបញ្ជាក់ថាបញ្ញា សិទ្ធ ជាតារាចម្រៀងប្រចាំផលិតកម្មClassic ហើយលោកលេចមុខ​តាមភាពយន្ដជាច្រើនរឿង​ទើបមានសកម្មភាពសិល្បៈជាចប្រចាំ។កាលពីដើមខែមីនា ឆ្នាំ២០​២១ លោ​កបញ្ញា សិទ្ធ បានកើតកូវីដត្រូវ​ព្យា​បាល​​​ជាច្រើនខែទើបបាន​ជានិងមានសុខភាព​ដូច​ដើមឡើងវិញដូចនាពេលនេះ។ប៉ុន្ដែគ្រោះថ្នាក់មើលមិនឃើញ​ទើបបណ្ដាលឲ្យលោកបញ្ញា សិ​ទ្ធ រងគ្រោះថ្នាក់ចរាចរណ៍រហូតដឹកទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្យ​ទាំងយប់​បែប​នេះ ខណៈ​ដែលកាលពីរាត្រីថ្ងៃទី១ ឈា​នចូលថ្ងៃទី២ វិច្ឆិកា នេះដែរអតីតតារាចម្រៀងRock និងជាអ្នក​លក់​Online ល្បីឈ្មោះ​អ្នក​នាងម៉ូលីកា បានគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំស្ដុបពេទ្យផន បណ្ដាល​ឲ្យ​រថយន្ដទំនើបនាងម៉ាកBmw i8 រងការខូចខាតខ្ទេចមុខតែម្ដង តែអ្នកនាងកា មិនបានចូល​ពេទ្យទេ ព្រោះគ្មានរបួស គឺគ្រាន់តែមានអាការៈ​ឈឺ​ដៃ​ឆ្វេងបន្ដិច ហើយនាងថាទឹកដោះ​ម្ដាយ​ថ្លៃ​ទើប​នាងរួច​ផុតគ្រោះ​ថ្នាក់ និងទទួលធ្វើឡាន​ឲ្យភាគីរង​គ្រោះ​ម៉ាក​High Lander ទាំងស្រុង​ដើម្បី​បញ្ចប់រឿង។ចំពោះ​បញ្ញា សិទ្ធ វិញមានអាការៈធ្ងន់ធ្ងទើបភ្លាមៗក្រោយកើត​ហេតុ​សម្លប់​លែង​​ដឹងខ្លួន តែតាមរូបភាព​នោះ​លោកមិនមានរងរបួសផ្ទៃមុខ ឬប៉ៈក្បាលឡើយ៕

RELATED ARTICLES